យើងអាចនិយាយបានថា Tweak គឺជាគ្រឿងគ្រៅដែលវាជំនួយអោយការប្រើប្រាស់ iDevice របស់យើងកាន់តែមានភាពងាយស្រួលហើយ ហើយក៏កាន់តែប្លែកផងដែរ។ ថ្វីត្បិតតែ Apple មិនបានបង្កើតមុខងារច្រើនអោយ iDevice យ៉ាងណាក៏ដោយ ក៏ប៉ុន្តែប្រសិនបើយើងបាន Jailbreak ឧបករណ៍របស់យើងហើយ វានឹងមានមុខងារច្រើនលើសពីការស្មាន។ ខាងក្រោមនេះគឺជា Tweak ដ៏ពិសេស 1 ដែលលោកអ្នកគួរតែសាកល្បង ដើម្បីអោយ iDevice អ្នកកាន់តែមានភាពងាយស្រួលក្នុងការប្រើប្រាស់។
RocketLauncher គឺជា Tweak ដ៏ពិសេសមួយ ដែលវាយកស្ទីល Multitasking របស់ Android មកដាក់នៅលើ iOS។ លោកអ្នកអាចបើកមើលកម្មវិធីដែលអ្នកធ្លាប់បើកពីមុន ដោយផ្ទាល់នៅកន្លែង Lockscreen ហើយវាក៏មានបង្ហាញ Preview អោយយើងបានឃើញផងដែរ។
ដើម្បីដោនឡូដ Tweak មួយនេះបានដោយឥតគិតថ្លៃ ជាដំបូងសូមបន្ថែម Source ថ្មីមួយសិនគឺ (http://cydia.myrepospace.com/cambodia/) ហើយស្វែងរកពាក្យ RocketLauncher រួចតម្លើងជាការស្រេច។ របៀបប្រើប្រាស់វាគឺងាយស្រួលទេ ដោយគ្រាន់តែចុចលើផ្ទៃអេក្រង់ Lockscreen អោយជាប់នោះវានឹងបង្ហាញជូននូវកម្មវិធិចាស់ៗដែលបានបើកជាក់ជា មិនខាន។ យើងក៏អាចកែច្នៃអ្វីបន្តិចបន្តួចបានផងដែរ ដោយចូលទៅកាន់ Setting > RocketLauncher។
ទំព័រដើម http://cambo-report.com
Post a Comment