ជាការពិតណាស់ នាពេលប្ចុប្បន្ននេះ ការខ្ចីទូរស័ព្ទគ្នាចុចលេងគឺបានក្លាយទៅជាទម្លាប់មួយទៅហើយ ព្រោះអីវាសប្បាយ ហើយក៏មិនខាតអ្វីមួយកាក់មួយសេនឡើយ។ យ៉ាងណាមិញ អ្នកដែលអោយគេខ្ចីនោះក៏មិនសូវជាសប្បាយចិត្តប៉ុន្មានដែរ ព្រោះអីគេខ្លាចមិត្តភក្កិរបស់គេ ដឹងនូវរឿងសម្ងាត់របស់គេ ដូចជារូបថត រឺក៏ការផ្ញើរសារជាដើម។
មិនថ្វីទេ យើងអាចដោះស្រាយបញ្ហាដ័ឈឺក្បាលមួយនេះបានហើយ ដោយគ្រាន់តែតម្លើង Tweak ដ៏តូចមួយតែប៉ុណ្ណោះ។ GuestMode ប្រើសម្រាប់បិទនូវមុខងារពិសេសមួយចំនួន ដូចជា Notfication Center, Control Center… រឺក៏កម្មវិធីពិសេសៗមួយចំនួនទៅតាមចិត្តរបស់អ្នក។ លក្ខណៈពិសេសរបស់វានោះគឺថា វានឹងបន្ថែមប៊ូតុង Guest (ភ្ញៀវ) ស្រាប់ នៅផ្ទៃ Lockscreen ខុសពីកម្មវិធី Block កម្មវិធីដទៃ ដែលសួរ Password សាំញ៉ាំច្រើន។
ដើម្បីតម្លើង Tweak មួយនេះបានដោយឥតគិតថ្លៃ សូមចូលទៅកាន់ Cydia ហើយបន្ថែម Source ថ្មីមួយសិន ដោយចុចលើ Manage > Source > Edit > វាយពាក្យ http://cydia.myrepospace.com/cydown រួចចុច Add ជាការស្រេច។ ឥលូវនេះ សូមចូលក្រឡោន Search និងស្វែងរក Tweak ឈ្មោះ GuestMode រួចចុចតម្លើងវា។
របៀបប្រើប្រាស់
បន្ទាប់ពីតម្លើងរូចហើយ សូមចូលទៅកាន់ Setting ដើម្បីកែសម្រួលអ្វីផ្សេងៗ ទៅតាមចំណង់ចំណូលចិត្តរបស់យើង។ ជាដំបូងសូមបើក Enable រួចហើយបើក Guest button (Left) រឺក៏ (Right)។ នៅផ្នែកខាងក្រោមបង្អស់ យើងនឹងសង្កេតឃើញពាក្យថា Enabled Apps ដែលប្រើប្រាស់សម្រាប់បើកកម្មវិធីដែលយើងចង់អោយអ្នកដទៃប្រើបាន។
ឥលូវនេះ អ្នកសាកល្បងដាក់ Passcode នៅលើទូរស័ព្ទអ្នកសិន ដោយចូលទៅកាន់ Setting > General> Passcode បន្ទាប់មកទៀតអ្នកនឹងសង្កេតឃើញប៊ូតុង Guest នៅកន្លែង Lockscreen ជាក់ជាមិនខាន។
សង្ឃឹមថាវានឹងមានអត្ថប្រយោជន៍ច្រើនសម្រាប់អ្នក ជាពិសេសសម្រាប់អ្នកដែលសំបូរទៅដោយអាថកំបាំងច្រើន។
ទំព័រដើម http://cambo-report.com
Post a Comment