Unknown Unknown Author
Title: [Cydia] Tweak StatusBright បិទបើកពន្លឺអេក្រង់ iPhone, iPad យ៉ាងងាយបំផុត
Author: Unknown
Rating 5 of 5 Des:
             អ្នកប្រើប្រាស់មួយចំនួនធ្លាប់ដឹងមកហើយថា ​ កាល​ពី​ iOS​ 4​ 5​ និង​ 6​ យើង​ប្រើ​ប្រាស់​ Tweak​ មួយ​ដែល​មាន​ឈ្មោះ​ថា​ SBsetting​ ...

             អ្នកប្រើប្រាស់មួយចំនួនធ្លាប់ដឹងមកហើយថា ​ កាល​ពី​ iOS​ 4​ 5​ និង​ 6​ យើង​ប្រើ​ប្រាស់​ Tweak​ មួយ​ដែល​មាន​ឈ្មោះ​ថា​ SBsetting​ ដើម្បី​ងាយ​ស្រួល​បិទ​បើក​ពន្លឺ​អេក្រង់​របស់​យើង​ ដោយ​មិន​ចាំបាច់​ចូល​ទៅ​ Setting។​ ប៉ុន្តែ​ Apple​ បាន​សម្រួល​បញ្ហា​មួយ​នេះ​ អោយ​មាន​លក្ខណៈ​ងាយ​ស្រួល​ជាង​មុន​ហើយ​ ដោយ​យើង​អាច​បិទ​បើក​ពន្លឺ​អេក្រង់​ iDevice​ របស់​យើង​បាន​ដោយ​គ្រាន់​តែ​អូស​ដៃ​ឡើង​លើ​ ចូល​ទៅ​កាន់​ Control​ center​ រួច​ហើយ​សារ៉េ​តែ​ប៉ុណ្ណោះ។

cover

           StatusBright គឺជា Tweak ដ៏តូចច្រឡឹង​ប៉ុន្តែ​មាន​អត្ថ​ប្រយោជន៍​ខ្ពស់​មួយ​ ព្រោះ​អី​វា​អនុញ្ញាតិ​អោយ​យើង​បន្ថយ​ រឺ​ក៏​បន្ថែម​ពន្លឺ​នៃ​ iDevice​ របស់​យើង​បាន​យ៉ាង​ងាយ​ស្រួល​បំផុត​ ដោយ​គ្រាន់​តែ​អូស​ទៅ​មុខ​ រឺ​ទៅ​ក្រោយ​ នៃ​ផ្នែក​ខាង​លើ​នៃ​ទូរស័ព្ទ​ទាំង​អស់។​ វា​អាច​ធ្វើ​អោយ​ការ​ប្រើ​ប្រាស់​របស់​យើង​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ និង​ចំណេញ​ពេល​វេលា​បាន​ច្រើន​ថែម​ទៀត​ផង។

            Tweak មួយនេះ អាចដំណើរការបាន នៅលើ​ iPhone,​ iPad,​ iPod​ Touch​ ដែល​បាន​ Jailbreak​ និង​ ដំណើរ​ការ​ដោយ​ iOS​ 7​ ទាំង​អស់​ ហើយ​អ្នក​ទាំង​អស់​គ្នា​អាច​តម្លើង​វា​បាន​ដោយ​ឥត​គិត​ថ្លៃ​ឡើយ។​ ជា​ដំបូង​សូម​ចូល​ទៅ​កាន់​ Cydia​ >​ ហើយ​ស្វែង​រក​ពាក្យ​ “StatusBright”​ រួច​តម្លើង​វា​ទៅ​ជា​ការ​ស្រេច។​ ប្រសិន​បើ​អ្នក​ស្វែង​រក​មិន​ឃើញ​ សូម​ចូល​ទៅ​កាន់​ Cydia​ >​ Change​ >​ ចុច​ពាក្យ​ Refresh​ និង​ចាំ​មួយ​ភ្លែត​ ហើយ​ស្វែង​រក​ Tweak​ ឈ្មោះ​ StatusBright​ ម្តង​ទៀត។

1

              បន្ទាប់ពីតម្លើងហើយ សូមអ្នកទាំងអស់គ្នាសាកល្បងបន្ថែមបន្ថយពន្លឺ​ ដោយ​អូស​ដៃ​ទៅ​ឆ្វេង​រឺ​ស្តាំ​ នៅ​ជួរ​ខាង​លើ​គេ​នៃ​ទូរស័ព្ទ​ នោះ​អ្នក​នឹង​ឃើញ​មាន​អ្វី​ផ្លាស់​ប្តូរ​ជាក់​ជា​មិន​ខាន។​ សូម​បញ្ជាក់​ផង​ដែរ​ថា​ អ្នក​អាច​ផ្លាស់​ប្តូរ​ពន្លឺ​នេះ​បាន​នៅ​កន្លែង​ Lockscreen​ និង​នៅ​ Home​ Menu​ តែ​ប៉ុណ្ណោះ។

ទំព័រដើម http://cambo-report.com

About Author

Advertisement

Post a Comment

 
Top