Unknown Unknown Author
Title: [Cydia] Tweak ពិសេសប្រចាំសប្ដាហ៍
Author: Unknown
Rating 5 of 5 Des:
           ថ្ងៃនេះគឺជាថ្ងៃអាទិត្យ ដែលជាពេលវេលាមួយដែលអ្នករាល់គ្នាបានឈប់សម្រាកពីការងារ​ ហើយ​មាន​អ្នក​ខ្លះ​ ដើរ​លេង​កំសាន្ដ​ជា​មួយ​មិត្តភក...


           ថ្ងៃនេះគឺជាថ្ងៃអាទិត្យ ដែលជាពេលវេលាមួយដែលអ្នករាល់គ្នាបានឈប់សម្រាកពីការងារ​ ហើយ​មាន​អ្នក​ខ្លះ​ ដើរ​លេង​កំសាន្ដ​ជា​មួយ​មិត្តភក្ដិ​ ក្រុម​គ្រួសារ​ និង​អ្នក​ខ្លះ​ទៀត​សម្រាក​នៅ​ផ្ទះ​យក​កំលាំង។​ ឆ្លៀត​ឱកាស​នេះ​យើង សូម​លើក​យក​ Tweak​ ពិសេសៗ​ទាំង​បី​មក​បង្ហាញ​ជូន​ប្រិយ​មិត្ត​ ដែល​យើង​ធ្លាប់​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​សប្ដាហ៍​នេះ​ម្ដង​រួច​មក​ហើយ​ ប៉ុន្ដែ​មាន​ប្រិយមិត្ត​ខ្លះ​រវល់​មិន​ទាន់​បាន​ជ្រាប​ ដូច​នេះ​អ្នក​ទាំង​អស់​គ្នា​អាច​សាក​ល្បង​ជា​មួយនឹង​ Tweak​ ដ៏​ពិសេស​ទាំង​បី​នេះ​ដូច​តទៅ៖

Vertex
Vertex បានច្របាច់បញ្ចូល Control Center របស់អ្នកជាមួយ Multi-tasking​ យ៉ាង​ស្រស់​ស្អាត​ ដូច្នេះ​លោក​អ្នក​អាច​ចូល​ទៅ​កាន់​ Multi-tasking​ ដោយ​គ្រាន់​តែ​អូស​ដៃ​ឡើង​លើ​ តែ​ប៉ុណ្ណោះ។​ នេះ​គឺ​ជា​ វិធី​ពិសេស​ថ្មី​មួយ​ដែល​គេ​រំពឹង​ទុក​ថា​វា​នឹង​បំពាក់​នៅ​លើ​ iOS​ 8​ ព្រោះ​អី​វា​ចំណេញ​កន្លែង​ ហើយ​ក៏​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ ប្រើប្រាស់​ជាង​មុន​ផង​ដែរ។

1 2

                    ដើម្បីដោនឡូដ Tweak មួយនេះបាន សូមអ្នកទាំងអស់គ្នាចូលទៅកាន់ Cydia > ចុចពាក្យ​ Change >​ Refresh​ ហើយ​ចាំ​មួយ​ភ្លែត​រួច​ ស្វែង​រក​ពាក្យ​ “ Vertex”​ និង​តម្លើង​ជា​ការ​ស្រេច។​ បើ​អ្នក​ ស្វែង​រក​មិន​ឃើញ​ទេ​សូម​បន្ថែម​ Source​ ថ្មី​មួយ​សិន​ដោយ​ចូល​ទៅ​កាន់​ Cydia >​ manage >​ Sourece >​ Edit​ វាយ​ពាក្យ​ (http://cydia.myrepospace.com/cydown/) ជា​ការ​ស្រេច។​ បន្ទាប់​ពី​តម្លើង​ហើយ​ អ្នក​ត្រូវ​តែ​ធ្វើ​ការ​កែ​ច្នៃ​អ្វី​បន្តិច​បន្តួច​សិន​ដោយ​ចូល​ទៅ​ Setting >​ Vertex > ​ហើយ​បើក​ Enable​ និង​បើក​ Swipe Up។​ អ្នក​ទាំង​អស់​គ្នា​ ក៏​អាច​ ធ្វើ​ការ​កែ​សម្រួល​ Toogle​ ផ្សេងៗ​បាន​ផង​ដែរ​ ដែល​វា​ដើរ​តួ​ស្រដៀង​ CCcontrol​ រឺ​ក៏​ SBsetting​ ដែរ។

Rocket Laucher
RocketLauncher គឺជា Tweak ដ៏ពិសេសមួយដែលវាយកស្ទីល Multitasking​ របស់​ Android​ មក​ដាក់​នៅ​លើ​ iOS។​ លោក​អ្នក​អាច​បើក​មើល​ កម្មវិធី​ដែល​អ្នក​ធ្លាប់​បើក​ពី​មុន​ ដោយ​ផ្ទាល់​នៅ​កន្លែង​ Lockscreen​ ហើយ​វា​ក៏​មាន​បង្ហាញ​ Preview​ អោយ​យើង​បាន​ឃើញ​ផង​ដែរ។

3

               ដើម្បីដោនឡូដ Tweak មួយនេះបានដោយឥតគិតថ្លៃជាដំបូងសូមបន្ថែម​ Source​ ថ្មី​មួយ​សិន​គឺ​ (http://cydia.myrepospace.com/cambodia/) ហើយ​ ស្វែង​រក​ពាក្យ​ RocketLauncher​ រួច​តម្លើង​ជា​ការ​ស្រេច។​ របៀប​ប្រើ​ប្រាស់​វា​គឺ​ងាយ​ស្រួល​ទេ​ដោយ​គ្រាន់​តែ​ចុច​ លើ​ផ្ទៃ​អេក្រង់​ Lockscreen​ អោយ​ជាប់​នោះ​វា​នឹង​បង្ហាញ​ជូន​នូវ​កម្មវិធី​ចាស់ៗ​ ដែល​បាន​បើក​ជាក់​ជា​មិន​ខាន។​ យើង​ក៏​អាច​កែ​ច្នៃ​អ្វី​បន្តិច​បន្តួច​បាន​ផង​ដែរ​ដោយ​ចូល​ទៅ​កាន់​ Setting >​ RocketLauncher។

IconLock7
IconLock7 ជា Tweak ដ៏ពិសេសមួយដែលអាចអោយយើងចាក់សោរ Icons នៅលើ​ Homescreen​ របស់​យើង​ដើម្បី​កុំ​អោយ​មាន​គេ​ផ្លាស់​ប្ដូរ​ទី​តាំង​ ឬ​លុប​ចេញ។​ ដើម្បី​ទទួល​បាន​ IconLock7​ សូម​អ្នក​ចូល​ទៅ​កាន់​ Cydia —>​ Search —>​ រួច​វាយ​ពាក្យ​ IconLock7​ បន្ទាប់​មក​ ធ្វើ​ការ​ install​ ហើយ​ Restart Springboard​ ជា​ការ​ស្រេច។​ សូម​បញ្ជាក់​ IconLock7 ​ដាក់​អោយ​ដោន​ឡូត​ដោយ​ឥត​គិត​ថ្លៃ​នៅ​ក្នុង​ Cyida​ ហើយ​ អ្នក​ក៏​មិនចាំ​បាច់​បន្ថែម​ Source​ អ្វី​ដែរ​ ប៉ុន្ដែ​ប្រសិន​បើ​អ្នក​ទាំង​អស់​គ្នា​រក​ Tweak​ នេះ​មិន​ឃើញ​ទេ​ សូម​ធ្វើ​ការ​ Refresh Cydia​ រួច​ធ្វើ​ការ​ Search​ ម្ដង​ទៀត។

4

              បន្ទាប់ពីធ្វើការតម្លើង Tweak នេះរួច សូមចុច (Hold) ទៅលើ Icon ណាមួយនៅលើ​ Homescreen​ អោយ​ជាប់​ហើយ​វា​នឹង​លោត​ផ្ទាំង​ អោយ​យើង​ ធ្វើ​ការ​កំនត់​លេខ​សំងាត់​ថ្មី​ របស់​អ្នក​បន្ទាប់​មក​អ្នក​អាច​ចូល​ទៅ​កាន់​ Setting​ ហើយ​ចូល​ទៅ​កាន់​ IconLock7​ ដើម្បី​បិទ​ ឬ​បើក​អោយ​ Tweak​ នេះ​ដំណើរ​ការ​និង​អាច​ ធ្វើ​ការ​ប្ដូរ​លេខ​សំងាត់​របស់​អ្នក​នៅ​ទី​នេះ។​ ដូច​នេះ​ iPhone​ និង​ iPad ​របស់​អ្នក​នឹង​មាន​សុវត្ថិភាព​ពី​ ការ​លុប​កម្មវិធី​ ឬ​ ហ្គេម​ដោយ​ចៃ​ដន្យ​ និង​លែង​រញ៉េរញ៉ៃ​ទៀត​ហើយ​ បន្ទាប់​ពី​អោយ​គេ​ខ្ចី។
ដូចនេះសូមអ្នកទាំងអស់គ្នារីករាយជាមួយនឹង Tweak នេះទាំងអស់គ្នាណា!

ទំព័រដើម http://cambo-report.com

About Author

Advertisement

Post a Comment

 
Top