Unknown Unknown Author
Title: [Cydia] Tweak ដ៏ពិសេស ដែលអាចកែប្រែ iOS 7 ទៅជា iOS 8 បាន
Author: Unknown
Rating 5 of 5 Des:
             កាលពីអាទិត្យមុនយើង បានលើកយកនូវគម្រូ iOS 8​ ដ៏​ស្រស់​ស្អាត​មួយ​អោយ​ប្រិយមិត្ត​ទាំង​អស់​គ្នា​បាន​ទស្សនា​ ដែល​វា​មាន​ Multi-T...


             កាលពីអាទិត្យមុនយើង បានលើកយកនូវគម្រូ iOS 8​ ដ៏​ស្រស់​ស្អាត​មួយ​អោយ​ប្រិយមិត្ត​ទាំង​អស់​គ្នា​បាន​ទស្សនា​ ដែល​វា​មាន​ Multi-Tasking​ រួម​ជាមួយ​ Control​ Center​ នៅ​ Page​ ជាមួយ​គ្នា​តែ​ម្តង។

1

              តាមពិតទៅ នោះគឺជា Tweak នោះទេ ដែលមានឈ្មោះថា​ Vertex​ ដែល​វា​បាន​សំងំ​បង្កើត​អស់​រយៈពេល​ជា​ច្រើន​អាទិត្យ​ហើយ។​ Vertex​ បាន​ច្របាច់​បញ្ចូល​ Control​ Center​ របស់​អ្នក​ជាមួយ​ Multi-tasking​ យ៉ាង​ស្រស់​ស្អាត​ ដូច្នេះ​លោក​អ្នក​អាច​ចូល​ទៅ​កាន់​ Multi-tasking​ ដោយ​គ្រាន់​តែ​អូស​ដៃ​ឡើង​លើ​តែ​ប៉ុណ្ណោះ។​ នេះ​គឺ​ជា​វិធី​ពិសេស​ថ្មី​មួយ​ ដែល​គេ​រំពឹង​ទុក​ថា​វា​នឹង​បំពាក់​នៅ​លើ​ iOS​ 8​ ព្រោះ​អី​វា​ចំណេញ​កន្លែង​ ហើយ​ក៏​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់​ជាង​មុន​ផង​ដែរ។​ យ៉ាង​ណា​មិញ​ Tweak​ មួយ​នេះ​ គឺ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​សាក​ល្បង​នៅ​ឡើយ​ទេ​ ដែល​វា​នៅ​មាន​ចន្លោះ​ប្រហោង​បន្តិច​បន្តួច​ ពោល​សម្រាប់​ iDevice​ ដែល​មាន​កម្លាំង​ខ្សោយ​ ដូច​ជា​ iPhone​ 4,​ 4S,​ iPad​ 2,​ iPad​ Mini​ ជា​ដើម​ ដែល​វា​នឹង​មាន​ភាព​រអាក់​រអួល​បន្តិច​បន្តួច។

cover

                  ដើម្បីដោនឡូដ Tweak មួយនេះបាន សូមអ្នកទាំងអស់គ្នាចូលទៅកាន់​ Cydia​ >​ ចុច​ពាក្យ​ Change​ >​ Refresh​ ហើយ​ចាំ​មួយ​ភ្លែត​ រួច​ស្វែង​រក​ពាក្យ​​ “ Vertex”​ និង​តម្លើង​ជា​ការ​ស្រេច។​ បើ​អ្នក​ស្វែង​រក​មិន​ឃើញ​ទេ​ សូម​បន្ថែម​ Source​ ថ្មី​មួយ​សិន​ ដោយ​ចូល​ទៅ​កាន់​ Cydia​ >​ manage​ >​ Sourece​ >​ Edit​ វាយ​ពាក្យ​ (http://cydia.myrepospace.com/cydown/) ជា​ការ​ស្រេច។         បន្ទាប់ពីតម្លើងហើយ អ្នកត្រូវធ្វើតែធ្វើការកែច្នៃអ្វីបន្តិចបន្តួចសិន​ ដោយ​ចូល​ទៅ​ Setting​ >​ Vertex​ >​ ហើយ​បើក​ Enable​ និង​បើក​ Swipe​ Up។​ អ្នក​ទាំង​អស់​គ្នា​ក៏​អាច​ធ្វើ​ការ​កែ​សម្រួល​ Toogle​ ផ្សេងៗ​បាន​ផង​ដែរ​ដែល​វា​ដើរ​តួ​ស្រដៀង​ CCcontrol​ រឺ​ក៏​ SBsetting​ ដែរ។​ រី​ឯ​របៀប​ប្រើ​ប្រាស់​វិញ​គឹ​មាន​ភាព​ងាយ​ស្រួល​ប្រើ​ប្រាស់​ទេ​ ដោយ​គ្រាន់​តែ​អូស​ដៃ​ពី​ក្រោម​ឡើង​លើ​ រឺ​ក៏​ចុច​ប៊ូតុង​ Home​ ពីរ​ដង​តែ​ប៉ុណ្ណោះ។
សង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្តនូវ Tweak មួយនេះ ហើយ​យើង​ក៏​សង្ឃឹម​ដែរ​ថា​ អ្នក​បង្កើត​ Tweak​ មួយ​នេះ​នឹង​កែ​សម្រួល​នូវ​ចន្លោះ​ប្រហោង​ដែល​មាន​ទាំង​ឡាយ​ ក្នុង​ពេល​ឆាប់ៗ​នេះ​ផង​ដែរ។

ទំព័ដើម http://cambo-report.com

About Author

Advertisement

Post a Comment

 
Top