Unknown Unknown Author
Title: [Cydia] Tweak ដ៏វិសេស! មានសមត្ថភាព​ខ្ពស់​ក្នុង​ការ​សន្សំ​សំចៃ​ថាមពល​ថ្ម​របស់​ iPhone
Author: Unknown
Rating 5 of 5 Des:
                 ថ្វីត្បិតតែ iPhone មានការវិវត្តន៍ខ្លាំង និងមានសមត្ថភាពកាន់តែ​ពិសេស​ជាង​មុន​ ដូច​ជា​ ល្បឿន​ CPU,​ Ram​ គុណ​ភាព​អេក្រង់​...


                 ថ្វីត្បិតតែ iPhone មានការវិវត្តន៍ខ្លាំង និងមានសមត្ថភាពកាន់តែ​ពិសេស​ជាង​មុន​ ដូច​ជា​ ល្បឿន​ CPU,​ Ram​ គុណ​ភាព​អេក្រង់​ ក៏​ដូច​ជា​កាមេរ៉ា​ និង​បច្ចេកវិទ្យា​ថ្មី​ មួយ​ចំនួន​ទៀត​ជា​ដើម​ ប៉ុន្ដែ​សំរាប់​ថាម​ពល​ថ្ម​របស់​វា​វិញ​ ហាក់​ដូច​ជា​មិន​ខ្លាំង​ ជាង​មុន​ប៉ុន្មាន​នោះ​ទេ​ ជាក់​ស្ដែង​ដូច​ជា​ iPhone​ 5S​ ដែល​មាន​ថាមពល​ថ្ម​ត្រឹម​តែ​ 1560​ mAh​ ដែល​ធំ​ជាង​ iPhone 5​ ត្រឹម​តែ​ 120mAh​ ប៉ុណ្ណោះ​ ហើយ​បើ​ប្រៀប​ធៀប​ ទៅ​នឹង​ពពួក​អេដ្រយ​ស្មាន​ហ្វូន​វិញ​ គឺ​ខុស​គ្នា​ឆ្ងាយ​ ដោយ​ភាគ​ច្រើន​ថាម​ពល​ថ្ម​ មាន​ទំហំ​ចាប់​ពី​ 2000​ mAh​ ទៅ​ 3000 mAh​ ឯណោះ។

1

            ហើយខ្ញុំសង្កតឃើញថា មានអ្នកប្រើប្រាស់មួយចំនួនបានត្អូញត្អែរអំពី បញ្ហាថ្ម​ របស់​ iPhone ​ដោយ​អ្នក​ខ្លះ​ត្រូវ​សាក​ថ្ម​មួយ​ថ្ងៃ​ 2​ ទៅ​ 3 ​ដង​។ ទាក់​ទិន​នឹង​បញ្ហា​នេះ​ ខេមបូ​ក៏​ធ្លាប់​បាន​ណែ​នាំ​ពី​វិធីសាស្រ្ត​ខ្លះៗ​ក្នុង​ការ​សន្សំ​សំចៃ​ថាម ​ពល​ថ្ម​របស់​ iPhone​ អោយ​ប្រើ​ប្រាស់​បាន​យូរ។
សម្រាប់​ថ្ងៃ​នេះ​ ខ្ញុំ​ក៏​មាន​ Tweak​ ថ្មី​មួយ​ទៀត​ដែល​អាច​ជួយ​​សន្សំ​​សំចៃ​​ថាម​​ពល​​ថ្ម​របស់​​ iPhone​​ បាន​​ទ្វេ​​ដង​​ឯណោះ។
BattSaver ធ្លាប់មានប្រសិទ្ធិភាពខ្ពស់នៅលើ iOS 5 និង iOS 6​ ដែល​ធ្វើ​អោយ​អ្នក​ ប្រើប្រាស់​សរសើរ​មិន​ដាច់​ពី​មាត់​ ហើយ​ឥឡូវ​នេះ​ BattSaver​ បាន​បង្ហាញ​ខ្លួន​ជា​ថ្មី​ សំរាប់​ iOS​ 7​ ដែល​លើក​នេះ​ អ្នក​បង្កើត​កម្មវិធី​នេះ​បាន​អះអាង​ថា​ កម្មវិធី​នេះ​ មាន​សមត្ថភាព​ខ្ពស់​អាច​ជួយ​សន្សំ​ថាមពល​ថ្ម​របស់​អ្នក​បាន​ដល់​ទៅ​ពីរដង​ ថែមទៀត។

2

               ជាក់ស្ដែង Tweak ដ៏វិសេសមួយនេះ មានជំនាញខ្ពស់ខាងកំណត់ និងចាត់ចែង​ កម្មវិធី​ ដែល​ដំណើរ​ការ​នៅ​ក្នុង​ iPhone​ អោយ​ស៊ី​ថ្ម​តិច​បំផុត​ ហើយ​យើង​អាច​ កំណត់​អោយ​វា​បិទ​កម្មវិធី​ណា​ដែល​យើង​មិន​ប្រើប្រាស់​បាន​ដោយ​ស្វ័យ​ ប្រវត្តិ​ និង​ងាយ​ស្រួល​បំផុត។​ លើស​ពី​នេះ ​BattSaver​ នឹង​បង្ហាញ​ពី​ស្ថិតិ​ទាំង​ឡាយ​របស់​ iPhone​ ដូច​ជា​ ចំនួន​ដង​នៃ​ការ​សាក​ថ្ម,​ ទំហំ​ថ្ម​ដែល​នៅ​សល់,​ ទំហំថ្ម​អតិបរមា,​ សីតុណ្ហភាព​ iPhone​ និង​ពត៌មាន​ជា​ច្រើន​ទៀត​ទាក់​ទង​នឹង​ថាមពល​ថ្ម​របស់​ iPhone  ។   BattSaver សំរាប់ iOS 7 មានដាក់លក់នៅលើ Cydia Store​ ក្នុង​តម្លៃ​ $3.99​ ឯណោះ​ ប៉ុន្ដែ​អ្នក​ទាំង​អស់​គ្នា​អាច​ទាញ​យក​ Tweak​ នេះ​បាន​ Free​ ដោយ​គ្រាន់​តែ​បន្ថែម​ Source​ Biteyourapple​ ដោយ​ចូល​ទៅ​កាន់​ Cydia > Source > Edit > Add > http://repo.biteyourapple.net/ > Add​ Source​ ។​ បន្ទាប់​ពី​បន្ថែម ​Source​ រួច​ សូម​ចូល​ទៅ​កាន់​ Search​ រួច​ធ្វើ​ការ​ស្វែង​រក​កម្មវិធី​ BattSaver​ for​ iOS​ 7​ រួច​តម្លើង​ ជា​ការ​ស្រេច។
ដូចនេះសម្រាប់ប្រិយមិត្តដែលមានបំណងចង់អោយ​ iPhone​ របស់​អ្នក​ប្រើប្រាស់​ បាន​យូរ​ កុំ​ភ្លេច​សាក​ល្បង​ជា​មួយ​ BattSaver​ នេះ​ណា!
 ទំព័រដើម http://cambo-report.com

About Author

Advertisement

Post a Comment

 
Top