Unknown Unknown Author
Title: [Cydia] ឥលូវនេះអ្នកអាចមើលព៌តមាន​នៃ​រូប​ភាព​របស់​អ្នក​នៅ​លើ​ iOS​ បាន​ហើយដោយប្រើ Tweak ???
Author: Unknown
Rating 5 of 5 Des:
                     តើលោកអ្នកធ្លាប់មានភាពធុញទ្រាន់នឹង កម្មវិធី Photo របស់លោកអ្នក​ ដែល​វា​មិន​អាច​មើល​ព៌តមាន​លំអិត​ ទាក់​ទង​នឹង​រូប​ភាព...


                     តើលោកអ្នកធ្លាប់មានភាពធុញទ្រាន់នឹង កម្មវិធី Photo របស់លោកអ្នក​ ដែល​វា​មិន​អាច​មើល​ព៌តមាន​លំអិត​ ទាក់​ទង​នឹង​រូប​ភាព​ដែល​បាន​ថត​ដែរ​រឺ​ទេ?​ សម្រាប់​ពពួក​ Android​ អ្នក​ប្រើប្រាស់​មាន​ជម្រើស​អាច​ពិនិត្យ​មើល​ព៌តមាន​លម្អិត​ទាក់​ទង​នឹង​រូប ​ភាព​បាន​ ដូច​ជា​ថ្ងៃ​ខែ​ដែល​បាន​ថត​ ទំហំ​រូបភាព​ និង​ Resolution​ ជា​ដើម​ ប៉ុន្តែ​ iOS​ វិញ​វា​មិន​មាន​នោះ​ទេ។

cover

                មិនថ្វីទេ បញ្ហាមួយនេះយើងអាចដោះស្រាយបានហើយ ដោយគ្រាន់តែតម្លើង​ Tweak​ ដ៏​តូច​មួយ​ប៉ុណ្ណោះ​ ហើយ​វា​នឹង​បន្ថែម​ប៊ូតុង​ Info​ នៅ​ក្នុង​កម្មវិធី​ Photo​ របស់​អ្នក​ ងាយ​ស្រួល​ក្នុង​ការ​មើល​ព៌តមាន​លម្អិត​របស់​រូប​ភាព​នី​មួយៗ។​ លើស​ពី​នេះ​ទៅ​ទៀត​ មុខ​ងារ​ មួយ​នេះ​ក៏​ប្រាប់​ពី​ប្រភេទ​កាមេរ៉ា​ដែល​បាន​ថត​ ប្រវែង​ Focus​, ប្រើប្រាស់​ Flash​ រឺ​ក៏​អត់។

វាអាចប្រើប្រាស់បានលើគ្រប់ iDevice ទាំងអស់ ពី iOS 5 ដល់ iOS 7​ ហើយ​នឹង​ដាក់​អោយ​ដោន​ឡូដ​ដោយ​ឥត​គិត​ថ្លៃ​ឡើយ។​ ជា​ដំបូង​ សូម​ចូល​ទៅ​កាន់​ Cydia >​ Change​ >​ Refresh​ ហើយ​ចាំ​មួយ​ភ្លែត។​ បន្ទាប់​មក​ទៀត​ សូម​ស្វែង​រក​ពាក្យ​ “ Photo info”​ រួច​តម្លើង​និង​ចុច​ Restart​ Springboard​ ជា​ការ​ស្រេច។​ បន្ទាប់​ពី​តម្លើង​ហើយ​ អ្នក​នឹង​សង្កេត​ឃើញ​ប៊ូតុង​ Photo info​ នៅ​ក្នុង​កម្មវិធី​ Photo​ ដោយ​ស្វ័យ​ប្រវិត្ត​តែ​ម្តង។
 
1

សង្ឃឹមថាវានឹងមានអត្ថប្រយោជន៍ច្រើនសម្រាប់អ្នក ​ ជា​ពិសេស​សម្រាប់​អ្នក​ចូល​ចិត្ត​ថត​រូប​តែ​ម្តង​ ព្រោះវា​អាច​ជំនួយ​យើង​ច្រើន​លើស​ពី​ការ​ស្មាន។
ទំព័រដើម http://cambo-report.com

About Author

Advertisement

Post a Comment

 
Top