សម្រាប់អ្នកប្រើប្រាស់ iDevice មួយចំនួននៅមិនទាន់ស្គាល់ច្បាស់ទេថា តើអ្វីទៅគឺជា Cydia Source?
Cydia Source វាគឺជាប្រភពមួយ ដែលផ្តល់អោយយើងនូវ Tweak, Theme និងអ្វីពិសេសៗផ្សេងទៀត។ ជាធម្មតាប្រសិនបើអ្នកចង់បានអ្វីមួយ ពីអ៊ីនធឺណែត នោះអ្នកតែងតែចូលទៅកាន់វេបសាយណាមួយដើម្បីដោនឡូដ ចំណែកឯ Cydia Source វិញក៏វាស្រដៀងគ្នានេះដែរ ពោលនៅពេលដែលអ្នកចង់ដោនឡូដ Tweak អ្វីមួយ អ្នកត្រូវតែបន្ថែម Source ណាមួយដែលអាចផ្តល់អោយយើង។
ដោយឡែក នៅថ្ងៃនេះ Cambo Report សូមណែនាំជូននូវ Source ទាំងប្រាំពីរ
ដែលលោកអ្នកគួរតែបន្ថែមវាឥលូវនេះទៅ
ដើម្បីងាយស្រួលក្នុងការដោនឡូដ Tweak, និង Theme ល្អៗ
ដោយឥតគិតថ្លៃនៅថ្ងៃមុខ។
ដើម្បីបន្ថែម Source ខាងក្រោមនេះ សូមចូលទៅកាន់កម្មវិធី Cydia >
Manage > Source > Edit និងវាយអក្សរ Repo ទៅ និងចុច Add
ជាការស្រេច។
ឈ្មោះ BiteYourApple.net
Source: http://repo.biteyourapple.net
នេះគឺជា Source ដែលល្អជាងគេបំផុតរបស់ប្រទេសអ៊ីតាលី ពោលវាពោរពេញទៅដោយ Theme, Ringtones, Tweak ឥតគិតថ្លៃជាច្រើន។ ប្រសិនបើអ្នក Add វាហើយ ប៉ុន្តែ Error ដូច្នេះសូមលុបចោល Source ណាមួយដែលឥតបានការ ហើយព្យាយាម Refresh Packages ដោយចុច Change > Refresh និងបន្ថែមម្តងទៀត។
ឈ្មោះ Rpetri.ch
Source http://rpetri.ch/repo/
Source មួយនេះ មិនមានផ្ទុកនូវ Tweak និងកម្មវិធីច្រើនណាស់ណានោះទេ
ប៉ុន្តែ Tweak តិចតួចក្នុង Source មួយនោះ
គឺពោរពេញទៅដោយរបស់មានប្រយោជន៍ ដូចជា DisplayRecorder,
HapticPro, Overboard, Grabby.. ជាដើម។
ដូច្នេះលោកអ្នកមិនចាំបាច់ឈឺក្បាលថា តើត្រូវតម្លើង Tweak
មួយណានោះទេ ខណៈពេលដែល Tweak បានការទាំងអស់គឺមានក្នុង
Source តែមួយស្រាប់។
ឈ្មោះ Insanlyi.com
Source: http://repo.insanelyi.com
Source មួយនេះ គឺជា Source ដ៏ល្អបំផុត ដែលវាផ្តល់ Theme ស្រស់ស្អាត និងល្បីជាច្រើនដោយឥតគិតថ្លៃឡើយ ហើយសម្រាប់អ្នកដែលចូលចិត្តប្រើប្រាស់ Theme សូមលោកអ្នកបន្ថែម Source មួយនេះទៅ ធានាថាមិនខុសបំណងឡើយ។
ឈ្មោះ: iSpanzio.net
Source: http://repo.ispazio.net
នេះគឺជា Source ធំទីបី ដែលមានភាសាអង់គ្លេសជាភាសាគោល ដែលវាពោរពេញទៅដោយកម្មវិធី, ហ្គេម, Tweak, របស់មានប្រយោជន៍ និង Theme ប្រមូលផ្តុំជាច្រើនទៀត។ ប្រសិនបើមាន តែ Source នេះមួយ អ្នកមិនចាំបាច់ព្រួយបារម្ភរឿងដោនឡូដហ្គេម កម្មវិធីអស់លុយទៀតហើយ។
ឈ្មោះ Xsellize
Source http://cydia.xsellize.com
Source Xsellize មួយនេះ គឺជា Source ដែលពេញនិយមបំផុត តាំងពី iOS 4 មក ព្រោះអីវាផ្តល់អោយយើងនូវ Tweak និង កម្មវិធីរាប់ពាន់ឥតគិតថ្លៃ ហើយក៏មានភាពងាយស្រួលក្នុងការដោនឡូដផងដែរ។ ទន្ទឹមនឹងនេះដែរ Xsellize ក៏មានផ្ទុកនូវ Theme ល្អៗមួយចំនួនផងដែរ សម្រាប់បំពេញតម្រូវការអ្នក។
ឈ្មោះ iHackstore
Soure http://ihackstore.com/repo
iHackstore ផ្តោតសំខាន់ទៅលើ Ringtones, Mods, និង Theme
ជាច្រើនដោយឥតគិតថ្លៃឡើយ។ ដូចគ្នានេះដែរ វាក៏មានរួមបញ្ចូល
Tweak មានប្រយោជន៍មួយចំនួនផងដែរ។
ឈ្មោះ HackYouriPhone
Source http://repo.hackyouriphone.org/
HackYouriPhone ផ្តល់ជូន Tweak និងកម្មវិធីហ្គេម ស្រដៀងនឹង Source ដទៃទៀតដែរទេ ប៉ុន្តែលក្ខណៈពិសេសរបស់វានោះគឺថា លោកអ្នកនឹងអាចរកឃើញ Tweak ពិសេសមួយចំនួនដែល Source ដទៃមិនមាន។ ណាមួយទៀត Server របស់វាក៏ល្អជាងគេផងដែរ ដូច្នេះប្រសិនបើអ្នកតម្លើង Tweak នៅ Source ណាមួយមិនប្រក្រតី សូមព្យាយាមប្រើប្រាស់ Source មួយនេះ។ Tweak មួយដែលមានតែមួយគត់នៅលើ HackYouriPhone នេះ គឺ LinkStore ដែលវាអនុញ្ញាតិអោយអ្នកដោយឡូដហ្គេមដោយឥតគិតថ្លៃតែម្តង នៅលើ App Store ។
សូមបញ្ជាក់ម្តងទៀតថា អ្នកមិនចាំបាច់បន្ថែម Source
ដល់ទៅប្រាំពីរខាងលើនេះទេ ព្រោះអីវាអាចធ្វើអោយ Cydia
យើងដើរយឺត។ ដូច្នេះសូមជ្រើសរើសនូវ Source ពិសេស បី
រឺក៏បួនដែលអ្នកត្រូវការ
ហើយប្រសិនបើបន្ថែមហើយមានបញ្ហាអ្វីមួយ សូមលុបចោលវិញ
និងព្យាយាមបន្ថែមម្តងទៀត។
ទំព័រដើម http://cambo-report.com
Post a Comment