អ្នកដែលប្រើប្រាស់ iPhone, iPad រឺក៏ iPod Touch
មួយចំនួនធំប្រាកដជាស្គាល់ច្បាស់ណាស់ ថាតើអ្វីទៅគឺជា Barrel?
Barrel ត្រូវបានគេប្រសិទ្ធនាមថា គឺជាកំពូល Tweak
ដែលត្រូវតែមានសម្រាប់អ្នកដែលបាន Jailbreak រួចហើយ
ដែលសូម្បីតែអ្នកបង្កើត Cydia លោក Jay Freeman
ក៏ប្រើប្រាស់វាផងដែរ។ បន្ទាប់ពី iOS 7
ត្រូវបានដាក់អោយប្រើប្រាស់ជាផ្លូវការហើយ Barrel
ក៏បានអាប់ដេតជាថ្មីដែរ ដើម្បីអាចដំណើរការជាមួយ iOS 7 បាន
ប៉ុន្តែមុខងារមួយចំនួនរបស់វានៅតែរក្សាដូចដើមនៅឡើយទេ។
ថ្មីៗនេះ ស្រាប់តែលេចចេញនូវ Tweak មួយទៀតដែលមានលក្ខណៈស្រដៀងនឹង Barrel ដែរ គ្រាន់តែវាមានកាយវិការខុសប្លែកពី Barrel តែប៉ុណ្ណោះ។ Cylinder មានរបៀបប្រើប្រាស់ងាយស្រួលឆ្ងាយ ចំណែកឯកាយវិការវាវិញក៏ស្អាតជាង Barrel ផងដែរ និងមានភាពរលូនថែមទៀតផង។
លក្ខណៈពិសេសមួយទៀតរបស់ Tweak មួយនេះ
នោះគឺវាបានបង្កើតឡើងដោយប្រើប្រាស់
កូដងាយៗមួយចំនួនតែប៉ុណ្ណោះ
ហើយអ្នកអាចសរសេរបានដោយគ្រាន់តែប្រើប្រាស់ Text Editor ក្នុង
iFile តែប៉ុណ្ណោះ។
របៀបតម្លើង
- ដើម្បីតម្លើង Tweak មួយនេះបានដោយឥតគិតថ្លៃ សូមបន្ថែម Source ថ្មីមួយទៀតសិន ដោយចូលទៅកាន់ Cydia > Manage > Source > Edit > វាយពាក្យ http://r333d.com/repo រួចចុច Add។
- បន្ទាប់ពីបន្ថែមរួចហើយ សូមស្វែងរកពាក្យ Cylinder នៅក្នុង Cydia រួចតម្លើងជាការស្រេច។
- ចូលទៅកាន់ Setting > Cylinder > បើក Enable ហើយសូមផ្លាស់ប្តូរ Effect ដើម្បីប្តូរកាយវិការពេលអូស ចុះឡើង។
សង្ឃឹមថា អ្នកទាំងអស់គ្នានឹងចូលចិត្ត Tweak មួយនះ ព្រោះអីវាបានធ្វើអោយផ្ទៃអេក្រង់របស់យើង កាន់តែស្អាតមួយកម្រិតថែមទៀត ហើយប្រសិនបើអ្នកកំពុងប្រើប្រាស់កម្មវិធី Barrel សូមមេត្តាកុំភ្លេចបិទវាចោលផង។
ទំព័រដើម http://cambo-report.com
Post a Comment