Unknown Unknown Author
Title: [Cydia] បន្ថែម​ភាព​ស្រស់​ស្អាត​ទៅ​លើ​ iPhone​ ជា​មួយ​នឹង​ Theme​ AROMY
Author: Unknown
Rating 5 of 5 Des:
              កន្លងមកយើង ធ្លាប់បានណែនាំនូវ Theme ជាច្រើនប្រភេទ​ជូន​ដល់​អ្នក​ទាំង​អស់​គ្នា​ ដើម្បី​តុប​តែង​ និង​កែ​លម្អ​ iPhone​ និ...


cover

              កន្លងមកយើង ធ្លាប់បានណែនាំនូវ Theme ជាច្រើនប្រភេទ​ជូន​ដល់​អ្នក​ទាំង​អស់​គ្នា​ ដើម្បី​តុប​តែង​ និង​កែ​លម្អ​ iPhone​ និង​ iPad​ អោយ​កាន់​តែ​ប្លែក​ និង​ស្រស់​ស្អាត​ជាង​មុន។​ សម្រាប់​ថ្ងៃ​អាទិត្យ​នេះ​ ខេម​បូ​ក៏​មាន​ Theme​ ថ្មី​មួយ​ទៀត​ចង់​យក​មក​បង្ហាញ​ជូន​ដល់​អ្នក​ទាំង​អស់​គ្នា​ ដែល​វា​មាន​លក្ខណៈ​ប្លែក​ខុស​ពី​ Theme​ មុនៗ។

Aromy Theme for iOS 7 ជា Theme ចំរុះពណ៌មួយប្រភេទ​ដែល​បង្កើត​ឡើង​សម្រាប់​ iOS​ 7។​ វា​អាច​ជួយ​កែប្រែ​ Icon​ របស់​ iPhone​ អោយ​មាន​រាង​បួន​ជ្រុង​មូល​គែម​ ហើយ​រូប​ភាព​នៅ​លើ​ Icon​ នី​មួយៗ​បាន​រចនា​មក​យ៉ាង​សំរាំង​ និង​មាន​ស្រមោល​ព្រាលៗ​មើល​ទៅ​គួរ​អោយ​ស្រលាញ់​ណាស់។
Aromy បានភ្ជាប់មកជាមួយនឹង Icon ជាង 120 ប្រភេទដែលអាច​ផ្លាស់​ប្ដូរ​ Icon​ កម្មវិធី​ និង​ហ្គេម​ជា​ច្រើន​ប្រភេទ​ ប៉ុន្ដែ​ Icon​ ខ្លះ​គឺ​នៅ​មិន​ទាន់​អាច​ផ្លាស់​ប្ដូរ​ទ្រង់​ទ្រាយ​នៅ​ឡើយ​ មាន​តែ​រង់​ចាំ​ការ​ Update​ ថ្មី​របស់​ Theme​ នេះ​នៅ​ពេល​ក្រោយ។

1

 
សម្រាប់អ្នកដែលចង់តម្លើង Theme ថ្មីនេះនៅលើ​ iPhone​ របស់​អ្នក​សូម​ធ្វើ​តាម​លំណែ​នាំ​ខាង​ក្រោម៖
  • សូមចូលទៅកាន់ Cydia
  • សូមបញ្ជាក់ថា Theme នេះដាក់លក់ក្នុងតម្លៃ $2.00 ប៉ុន្ដែអ្នកអាច​ទាញ​យក​ Theme ​នេះ​ដោយ​ឥត​គិត​ថ្លៃ​ដោយ​គ្រាន់​តែ​បន្ថែម​ Source​ មួយ​ដោយ​ចូល​ទៅ​កាន់​ Manage > Source > Edit > Add > វាយ http://repo.hackyouriphone.org/ > Add Source
  • ចូលទៅកាន់ Search រួចវាយពាក្យថា Aromy Theme for iOS 7
  • បន្ទាប់មកសូមជ្រើសរើសយក Aromy Theme for iOS 7 ​ដែល​មិន​គិត​ប្រាក់​រួច​ធ្វើ​ការ​តម្លើង
  • បន្ទាប់ពីតម្លើង Theme នេះរួច សូមចូលទៅកាន់ WinterBoard​ រួច​ធ្វើ​ការ​ជ្រើស​រើស​នៅ​ឃ្លា
  • Aromy
  • Aromy Settings
  • Aromy Lock Sound
  • Aromy Jellylock
  • Aromy Boot Logo
6. បន្ទាប់មកសូមធ្វើការ Respring ជាការស្រច ហើយនៅពេលដែល​ iPhone​ របស់​អ្នក​ Respring​ អ្នក​នឹង​ឃើញ​រូប​ Logo​ ផ្លែ​ប៉ោម​ដែល​មាន​ពណ៌​ថ្មី​ប្លែក​ខុស​ពី​មុន។

2


ដូចនេះអ្នកទាំងអស់គ្នាអាចសាកល្បងជាមួយនឹង​ Theme​ ថ្មី​មួយ​នេះ​ ហើយយើង​សង្ឃឹម​ថា​អ្នក​នឹង​ពេញ​ចិត្ត!
ទំព័រដើម http://cambo-report.com

About Author

Advertisement

Post a Comment

 
Top