Unknown Unknown Author
Title: [Cydia] Tweak ដ៏ពិសេស ប្រើសម្រាប់​បក​ប្រែ​ពាក្យ​-ឃ្លា​យ៉ាង​ងាយ​ និង​បាន​ច្រើន​ភាសា
Author: Unknown
Rating 5 of 5 Des:
           នាពេលបច្ចុប្បន្ននេះ ការសិក្សាភាសាបរទេសគឺជាការពេញនិយមបំផុត​ ព្រោះ​អី​វា​អាច​អោយ​យើង​ទំនាក់​ទំនង​ជា​មួយ​ជន​ជាតិ​ដទៃ​បាន​ ហើយ​ក...


           នាពេលបច្ចុប្បន្ននេះ ការសិក្សាភាសាបរទេសគឺជាការពេញនិយមបំផុត​ ព្រោះ​អី​វា​អាច​អោយ​យើង​ទំនាក់​ទំនង​ជា​មួយ​ជន​ជាតិ​ដទៃ​បាន​ ហើយ​ក៏​មាន​ផល​ប្រយោជន៍​ច្រើន​សម្រាប់​ការងារ​យើង​ផង​ដែរ។​ កត្តា​ដែល​បង្ក​ភាព​ងាយ​ស្រួល​ អោយ​អ្នក​សិក្សា​អាច​ចាប់​យក​ភាសា​ដទៃ​បាន​ គឺ​មិន​មែន​តែ​មក​ពី​សៀវភៅ​ រឺ​ក៏​គ្រូ​បង្រៀន​តែ​មួយ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​បច្ចេក​វិទ្យា​ក៏​មាន​ចំណែក​ក្នុង​ការ​ជួយ​សម្រួល​ផង​ដែរ​។​ ដោយ​ឡែក​ ថ្ងៃ​នេះយើង​ សូម​លើក​យក​ Tweak​ ដ៏​ពិសេស​មួយ​ដែល​វា​អាច​អោយ​យើង​បក​ប្រែ​ភាសា​ផ្សេងៗ​បាន​យ៉ាង​ងាយ​ស្រួល​ បំផុត។

cover

              Metaphrase គឺជា Tweak ដ៏ពិសេសមួយ ដែលអាចបកប្រែភាសាបានប្រមាណជា​ 50​ ភាសា​ឯណោះ​ អាច​ប្រើ​ជំនួស​អោយ​វចនានុក្រម​ រឺ​ក៏​ Google​ Translate​ បាន។​ វិធី​ប្រើ​ប្រាស់​វា​គឺ​មាន​ភាព​ងាយ​ស្រួល​បំផុត​ ពោល​វា​នឹង​បំពាក់​ស្រាប់​នៅ​ជួ​រ Copy-paste​ ដូច្នេះ​អ្នក​គ្រាន់​តែ​សង្កត់​ពាក្យ​អ្វី​មួយ​អោយ​ជាប់​ ហើយ​ចុច​ Translate​ ជា​ការ​ស្រេច។​ របៀប​តម្លើង​ Tweak​ មួយ​នេះ​ គឺ​មាន​ភាព​សាំញ៉ាំ​បន្តិច​ ប៉ុន្តែ​យើង​នឹង​ខំ​ពន្យល់​អោយ​បាន​ក្បោះក្បាយ​បំផុត។

តម្រូវការ
  • iPhone, iPad, iPod Touch ដែលដំណើរការដោយ​ iOS​ និង​បាន​ Jailbreak​ រួច​ហើយ
  • ត្រូវភ្ជាប់ទៅកាន់អ៊ីនធឺណែត រៀងរាល់ពេលអ្នកចង់បកប្រែភាសា
របៀបតម្លើង

1

1. ប្រសិនបើ iDevice របស់អ្នកមិនទាន់មានភាសាខ្មែរ​ (អ្វីៗ​ទាំង​អស់​បង្ហាញ​ជា​ភាសា​ខ្មែរ​ ទាំង​ Menu,​ Setting​ និង​ កន្លែង​ផ្សេងៗ)​ សូម​តម្លើង​ភាសា​ខ្មែរ​សិន​ដោយ​ធ្វើ​តាម​ជំហ៊ាន​ខាង​ក្រោម
  • បន្ថែម Source ថ្មីមួយសិន ដោយចុច Cydia > Manage >​ Source > ​Edit >​ Add​ និង​វាយ​ពាក្យ (http://samnang.myrepospace.com)
  • បន្ទាប់ពីបន្ថែម Source ហើយ សូមតម្លើងកម្មវិធីពីរ ដោយចូល​ Cydia >​ Search >​ ស្វែង​រក​ពាក្យ​ “ iOS​ 7 ​Khmer​ Region​ Format​ “ និង​ “ iOS​ 7​ Khmer​ Localization​ ប្រសិន​បើ​អ្នក​ប្រើ​ iPhone​ ចំណែក​ឯ​ iPad​ វិញ​សូម​តម្លើង​ iOS​ 7​ Khmer ​iPad​ Localization
2

2. បន្ទាប់ពីតម្លើងភាសាខ្មែររួចហើយ ឥលូវនេះសូមផ្លាស់ប្តូរភាសា​ iDevice​ អ្នក​ទៅ​កាន់​ខ្មែរ​សិន​ ដោយ​ចូល​ទៅ​កាន់​ Setting >​ general >​ international > ​language​ និង​ជ្រើស​រើស​យក​ភាសា​ខ្មែរ​ ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ក្រោម​គេ​បង្អស់។
3. បន្ថែម Source (http://cydia.myrepospace.com/cydown/) រួចដោនឡូដ​ Tweak​ ឈ្មោះ​ “ Metaphrase “ រួច​ហើយ​តម្លើង​វា​ជា​ការ​ស្រេច។
4. ចូលទៅកាន់ Setting > Metaphrase >​ និង​ផ្លាស់​ប្តូរ​ភាសា​ណា​មួយ​ ដែល​អ្នក​ចង់​បាន​ ដូច​ជា​ Khmer,​ Chinese,​ France​ ជា​ដើម។
5. ដើម្បីបកប្រែ ពាក្យ រឺក៏ឃ្លាណាមួយ សូម Select រឺ Mark​ លើ​ពាក្យ​នោះ​ដោយ​ចុច​អោយ​ជាប់​ និង​ចុច​ពាក្យ​ Translate​ ជា​ការ​ស្រេច។
បញ្ជាក់: លោកអ្នកក៏អាចតម្លើង iOS 7 Khmer Fonts ពី Source​ (samnang.myrepospace.com)​ ដើម្បី​ប្រើ​ប្រាស់​រូប​រាង​ Font​ ថ្មី​តែ​ម្តង​ រឺ​ក៏​មិន​ចាំ​បាច់​ក៏​បាន​ដែរ​ ដើម្បី​រក្សា​ទ្រង់​ទ្រាយ​រូប​រាង​ Font​ 4khmeriphone​ អោយ​នៅ​ដដែល។
ទំព័រដើម http://cambo-report.com

About Author

Advertisement

Post a Comment

 
Top