នាពេលបច្ចុប្បន្ននេះ ទូរស័ព្ទមិនបានប្រើប្រាស់សម្រាប់តែ តេចេញ
តេចូលនោះទេ ប៉ុន្តែវាក៏ជា មធ្យោបាយដ៏ងាយស្រួលបំផុតមួយដែរ
ក្នុងការផ្ញើរសារ ទំនាក់ទំនងជាមួយមនុស្សជិតស្និត
និងមិត្តភក្កិរបស់យើង។ ដោយឡែក
យើងទាំងអស់គ្នាសុទ្ធតែចង់អោយការបើកសាររបស់យើងមានល្បឿនរហ័ស
ដើម្បីចំណេញពេលវេលាច្រើន។ ចាប់តាំងពី iOS 5
យើងទាំងអស់គ្នាអាចបើកមើលរាល់សារ រឺក៏ Notification
ផ្សេងៗបានយ៉ាងលឿនបំផុតនៅកន្លែង Lockscreen ប៉ុន្តែអាចទេ
បើយើងចង់អោយការបើកមើលសារនេះ កាន់តែបានលឿន?
Tweak មួយនេះគឺពិតជាងាយស្រួលប្រើប្រាស់ណាស់ ព្រោះអីវាជួយអោយយើងបើកមើលសារផ្សេងៗបានយ៉ាងងាយស្រួលបំផុត ហើយយើងក៏អាចឆ្លើយតបានដោយផ្ទាល់ផងដែរ។ លោកគ្រាន់តែអូសដៃពីលើ iCon ណាដែលចង់បើកមើលសារ នោះវានឹងបង្ហាញអោយលោកអ្នកឃើញជាក់ជាមិនខាន។ សម្រាប់អ្នកដែលមានភាពមមាញឹក នឹងលេងសារ រឺក៏ប្រើប្រាស់ Facebook, Twitter, Line ជាដើមនោះ អ្នកគួរតែសាកល្បងប្រើប្រាស់ Tweak មួយនេះទាំងអស់គ្នាណា។
តម្រូវការ
- iPhone, iPad, iPad Touch ដែលដំណើរការដោយ iOS 7
- ឧបករណ៍របស់អ្នកត្រូវតែបាន Jailbreak រួចហើយ
របៀបតម្លើង
- ចូលទៅកាន់ Cydia ហើយបន្ថែម Source ថ្មីមួយដោយចុច Manage > source > edit វាយបន្ថែមពាក្យ (cydia.myrepospace.com/cydown/)
- សូមស្វែងរកពាក្យ Badger7 ហើយតម្លើងវា និងចុច Restart springboard
- សាកល្បង អូសពីក្រោមឡើងលើ នៅលើ កម្មវិធីណាដែលមានលោត Notification ដូចជា iMessage, Twitter និង Facebook ជាដើម។
- លោកអ្នកក៏រអាចធ្វើការ ផ្លាស់ប្តូរជាច្រើនទៀត ដូចជាល្បឿននៃការបង្ហាញ កម្រិតព្រៀលជាដើម ដោយចូលទៅកាន់ Setting-> Badger ហើយមេត្តាចុច Respring ផង។
ប្រសិនបើអ្នកចូលចិត្ត Tweak មួយនេះ
សូមមេត្តាចែកចាយទៅកាន់មិត្តភក្តិអោយបានដឹងផង
ប៉ុន្តែប្រសិនបើអ្នកមិនសូវចេះប្រើវា
រឺក៏មិនគិតថាវាមានប្រយោជន៍ សូមមេត្តាលុបចោលទៅ
ព្រោះការប្រើប្រាស់ Tweak ច្រើនធ្វើអោយទូរស័ព្ទយើងដើរយឺត។
ទំព័រដើម http://cambo-report.com
Post a Comment