មានមនុស្សជាច្រើនបានរអ៊ូពីកម្មវិធី (Tweak) របស់ Cydia
ដែលវាមានតិចតួចប៉ុណ្ណោះ ដែលអាចដំណើរការនៅលើ iOS 7 បាន។
មកទល់ថ្ងៃនេះ អ្នក Developer មួយចំនួនបានបង្កើត Tweak
ខ្លះៗហើយ អោយដំណើរការបាននៅលើ iOS 7
ហើយនិងអាចដោនឡូដដោយឥតគិតថ្លៃឡើយ។
ខាងក្រោមនេះ គឺជា Tweak ល្អៗ ដែលលោកអ្នកគួរតែតម្លើងដាក់នៅលើ ឧបករណ៍ iOS 7 របស់អ្នក
Zeppelin
Zeppelin អនុញ្ញាតិអោយយើងកែច្នៃ រូបភាពជិតកន្លែងសេវាបាន តាមចំណង់ចំណូលចិត្ត។ ឥលូវនេះមាន ឡូហ្គូតិចតួចប៉ុណ្ណោះ ដែលអាចប្រើប្រាស់បាន ហើយបើអ្នកក៏អាចកាត់តខ្លួនឯងបានដែរ តាមរយៈ Photoshop និង ចំលងទៅកាន់ទូរស័ព្ទ តាមរយៈ iTools/ iFunbox/ iFile ទៅកាន់ Library/ Zeppelin ។ យើងអាចដោនឡូដ ដោយឥតគិតថ្លៃឡើយពី Source repo.alexzielenski.com
HiddenSetting7
ជាកម្មវិធី អាចកែច្នៃអ្វីផ្សេងៗបាន ដូចជាល្បឿន ផ្លាស់ប្តូរព៌ណនៅក្នុង
Control Centre និងច្រើនទៀត។ កម្មវិធីមួយនេះ មានមុខងារច្រើន
ហើយលោកអ្នកក៏គួរតែមាននៅលើ ឧបករណ៍ iOS 7 អ្នកដែរ។
HiddenSetting7 អាចដោនឡូដបាន ដោយឥតគិតថ្លៃឡើយនៅក្នុង Bigboss ដូច្នេះមិនចាំបាច់បន្ថែម Source អ្វីឡើយ។
SwipeSelection
នេះគឺជា Tweak ដ៏ល្អមួយ
ព្រោះអីវាជួយសម្រួលក្នុងការសរសេរអក្សររបស់យើងអោយកាន់តែរលូន។
SwipeSelection អនុញ្ញាតិអោយយើង ប្រើប្រាស់ Keyboard ដូចជា
TrackPad ដែរក្នុងការ រំកិលកន្លែងវាយអក្សរឆ្វេងស្តាំ។
SwipeSelection កំពុងដាក់អោយដោនឡូដដោយឥតគិតថ្លៃឡើយ ក្នុង
Bigboss ។
Purge
ជា Tweak ងាយស្រួលសម្រាប់បិទកម្មវិធីទាំងអស់ក្នុងពេលតែមួយ។ អ្នកអាចដោនឡូដបានដោយឥតគិតថ្លៃឡើយក្នុង Cydia.។
Barrel
វាអាចកែស្តាយនៅពេល ដែលយើងអូសកម្មវិធីចុះឡើង។
វាមានបញ្ហាបន្តិចបន្តួចនៅឡើយទេ ពោលគឺទូរស័ព្ទខ្លះដំណើរការ
និងខ្លះមិនដំណើរការ។ យើងអាចដោនឡូដបានដោយឥតគិតថ្លៃ
តាមរយៈការបន្ថែម Source មួយនេះ ទៅកាន់ Cydia apt.178.com
ហើយស្វែងរក Barrel ដែលបង្កើតឡើងសម្រាប់ iOS 7។
ខាងក្រោមនេះជា Tweak ពិសេសៗ ផ្សេងទៀត
- Lock Screen Tool សម្រាប់កែកុន ដាក់អក្សរផ្សេងៗ នៅកន្លែង “ Slide To Unlock “
- MyWi 7 មានមុខងារខ្ពស់ ក្នុងការចែកចាយអ៊ីនធឺណែតទៅកាន់ឧបករណ៍ដទៃ
- Software Update Killer បិទមុខងារស្វែងរកការ Update ដោយស្វ័យប្រវត្តិ ដើម្បីសន្សំថ្ម ការរំខានផ្សេងៗ
- Switchspring បន្ថែមមុខងារពិសេសផ្សេងទៀតនៅលើ Multitasking
- Icon renamer កែឈ្មោះ icon យើង តាមដែលយើងចង់
- Accelerate កែប្រែល្បឿន ដំណើរការ អោយលឿន រឺក៏យឺត
សូមបញ្ជាក់ថា Tweak មួយចំនួនមិនដំណើរការបានល្អឡើយនៅលើ iPhone 5S, iPad
Air និង iPad mini 2 ដោយហេតុវាប្រើប្រាស់ឈីប A7ថ្មី
ដូច្នេះបើមានបញ្ហាអ្វីមួយមិនដើរ សូមកុំងឿងឆ្ងល់ឡើយ។
ទំព័រដើម http://cambo-report.com
Post a Comment