យើងធ្លាប់បានណែនាំ theme ជាច្រើនពីមុនមក ដែលមានរូបរាង icon ជ្រុង, មូល,
ពណ៌ស្លេក, ពណ៌ដិត, លក្ខណៈផុសស្រដៀង 3D, លក្ខណៈចាំងពន្លឺពីលើ
ឬឃើញស្រមោលនៅពីក្រោម។ ហើយនៅពេលយើងនឹងណែនាំ theme មួយទៀត
ដែលមានរូបរាងខុសពី theme មុនៗទាំងអស់។ Theme នេះមានឈ្មោះថា
Flawless HD ដែលជា theme មួយប្រភេទមាន icon
ពណ៌ក្រហមក្រម៉ៅលាយនឹងពណ៌ស ហើយចំនុចពិសេសនោះគឺវាមាន icon
ផុសៗជាលក្ខណៈ 3D ដែលមើលទៅកាន់តែទាក់ទាញ។
បើសិនជាមិត្តអ្នកអានដែលប្រើប្រាស់ឧបករណ៍ដែលដំនើរការប្រព័ន្ធ
ប្រតិបត្តិការ iOS7
ចាប់អារម្មណ៍អាចធ្វើការដំឡើងបានតាមវិធីខាងក្រោម៖
ដើម្បីដំឡើង Theme មួយនេះអ្នកត្រូវធ្វើតាមការណែនាំខាងក្រោម៖
- ចូលទៅកាន់ Cydia => Sources => Edit => Add => វាយពាក្យថា http://repo.biteyourapple.net
- បន្ទាប់មកចូលទៅកន្លែង Search រួចវាយពាក្យថា Flawless HD ហើយធ្វើការដំឡើង
- បន្ទាប់ពីធ្វើការដំឡើងរួចអ្នកត្រូវការចូលទៅកាន់ Setting => WinterBoard => Select Themes រួចធីកយកឈ្មោះ Flawless HD ។
- បន្ទាប់ត្រលប់មក WinterBoard វិញចុចលើពាក្យ Respring (នៅផ្នែកខាងលើជ្រុងខាងឆ្វេង) បើសិនជាអ្នកមិនទាន់ច្បាស់អ្នកអាចចុចយក cancel (នៅផ្នែកខាងលើជ្រុងខាងស្តាំ) ហើយជ្រើសរើសឲ្យបានត្រឹមត្រូវម្តងទៀតសំរាប់ iDevice របស់អ្នកមុននឹងធ្វើការ Respring ដូចការណែនាំខាងលើ។
Theme លើកនេះពិតជាប្លែកខុសពី theme មុនៗ សំរាប់អ្នកចូលចិត្តពណ៌ស និងពណ៌ក្រហមច្បាស់ជាពេញចិត្តលើ theme មួយនេះ។ សំរាប់ theme នេះដែលមានតម្លៃ 2.99 ដុល្លារ ប៉ុន្តែបើអ្នកបន្ថែម Source ដែលយើងបានណែនាំខាងលើនេះ អ្នកនឹងអាចដំឡើងបានដោយឥតគិតថ្លៃ សំរាប់ប្រព័ន្ធប្រតិបត្តិការ iOS7។
ទំព័រដើម http://cambo-report.com
Post a Comment