Unknown Unknown Author
Title: [Cydia] ប្រើ iPhone ជា​លក្ខណៈ​ផ្តេក​អេក្រង់​ដូច iPad ជាមួយ Tweak ដ៏អស្ចារ្យ​នេះ
Author: Unknown
Rating 5 of 5 Des:
                   អ្នកដែលមានបទពិសោធន៍ធ្លាប់ប្រើ​ប្រាស់​ទូរស័ព្ទ iPhone កាល​ពី​មុនៗ​មួយ​ចំនួន​ប្រាកដ​ជា​ស្គា​ល់​ច្បាស់​ណាស់​នូវ Tweak ឈ្...


                   អ្នកដែលមានបទពិសោធន៍ធ្លាប់ប្រើ​ប្រាស់​ទូរស័ព្ទ iPhone កាល​ពី​មុនៗ​មួយ​ចំនួន​ប្រាកដ​ជា​ស្គា​ល់​ច្បាស់​ណាស់​នូវ Tweak ឈ្មោះ​ថា SBRotator ដែល​វា​អាច​ធ្វើ​អោយ​អ្នក​ប្រើ​ប្រាស់ iPhone ជា​លក្ខណៈ​ផ្តេក​ក៏​បាន បញ្ឈរ​ក៏​បាន ​ក្រឡាប់​​ក៏​បាន​ដោយ​សេរី។ មុខ​ងារ​នេះ​វា​មាន​សម្រាប់​តែ iPad និង iPhone 6 Plus តែ​ប៉ុណ្ណោះ ប៉ុន្តែ​ប្រសិន​បើ​ជា​អ្នក​បាន Jailbreak ឧបករណ៍​របស់​អ្នក​រួច​ហើយ នោះ​អ្នក​ក៏​អាច​ទទួល​បាន​បទពិសោធន៍​នៃ Tweak នេះ​ដូច​គ្នា​ដែរ។

cover ​​


              SBRotator មានសមត្ថភាពខ្ពស់ អាចអោយក​ន្លែង​ដោះ​សោរ, Homescreen, និង​កម្មវិធី​ផ្សេង​ទៀត​មាន​លក្ខណៈ​ផ្តេក​បាន អា​ស្រ័យ​ទៅ​លើ​ការ​បង្វិល​របស់​អ្នក។ Tweak នេះវា​មាន​ភាព​ងាយ​ស្រួល អាច​អោយ​យើង​កាន់​ទូរស័ព្ទ​ប្រើ​ប្រាស់​បាន​ពេញ​ដៃ​ជាង​មុន ទៅ​តាម​ចិត្ត​យើង អាច​អោយ​យើង​វាយ​អក្សរ​បាន​លឿន ហើយ​ក៏​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​នៅ​ក្នុង​ការ​ប្រើ​ប្រាស់​ផង​ដែរ។ Tweak SBRotator ថ្មីនេះ ត្រូវ​បាន​កែ​សម្រួល​អោយ​ដំណើរ​ការ​រលូន​ជាង​មុនលើ iOS 8 ហើយ​ក៏​រលូន​ជាង​មុន​លើ​ទូរស័ព្ទ iPhone ដែល​មាន​អេក្រង់ 3.5 អ៊ីញ 4 អ៊ីញ និង 4,7 អ៊ីញ​ផង​ដែរ។ ដើម្បី​ដឹង​អោយ​កាន់​តែ​ច្បាស់​ថា​វា​អាច​ធ្វើ​អោយ​ការ​ប្រើ​ប្រាស់​ ទូរស័ព្ទ​មានស​ភាព​ប្លែក​ជាង​មុន​យ៉ាង​ណា​នោះ សូម​ធ្វើ​ការ​ដោនឡូដវា​នៅ​ពេល​នេះ​ទាំង​អស់​គ្នា។
តម្រូវការ
  • iPhone (គ្រប់ម៉ូឌែលលើកលែង 6 Plus) ដែល​ដំណើរ​ការ​ដោយ iOS 5 ឡើង​ទៅ
  • ឧបករណ៍របស់អ្នកបាន Jailbreak រួច (មាន​កម្មវិធី Cydia)
របៀបតម្លើង និងប្រើប្រាស់
  • បើកកម្មវិធី Cydia > Source > Edit > Add > វាយ​ពាក្យ “ http://repo.biteyourapple.net “។
  • ប្រសិនបើអ្នកមាន Source នេះហើយ សូមចុច Change > Refresh និងចាំមួយភ្លែត។
  • នៅក្នុងកម្មវិធី Cydia ដដែល សូមចុច​ក្រឡោន​ស្វែង​រក Tweak ឈ្មោះ “ SBRotator for iOS 8 “ រួច​ហើយ​តម្លើង​វា។ (រឺ SBRotator for iOS ដែល​អ្នក​ប្រើ)
  • ចូលទៅកាន់កម្មវិធី Setting > SBRotator > បើក Enable, Rotate Springboard និង Rotate Lockscreen (មិនចាំបាច់បើកក៏បាន)
នៅកន្លែង Setting > SBrotator ដដែល សូម​ជ្រើស​រើស​យក​ស្តាយ iPhone 6 Plus រឺ iPad ទៅ​តាម​អ្នក​ចង់​បាន។ នៅ​ក្នុង​កន្លែង Setting អាច​អោយ​អ្នក​ធ្វើ​ការ​កែ​សម្រួល​អ្វី​ជា​ច្រើន​ទៀត ទៅ​តាម​ចិត្តអ្នក។ ឥលូវ​នេះ​សាក​ក្រឡាប់​ចាក់ iPhone របស់​អ្នក​ទៅ​មើល នោះ​អេក្រង់​វា​នឹង​ផ្លាស់​ប្តូរ​ទៅ​នាម​នោះ​ជាក់​ជា​មិនខាន។

1


             រីករាយក្នុងការតេស្តសាកល្បងទាំងជាមួយ Tweak នេះទាំង​អស់​គ្នាណា ហើយ​រង់​ចាំ​មើល​ថា​តើ​វា​នឹង​អាច​ផ្តល់​បទ​ពិសោធន៍​ថ្មីៗអ្វី​ខ្លះទៅ?
ទំព័រដើម http://cambo-report.com
 

About Author

Advertisement

Post a Comment

 
Top