Unknown Unknown Author
Title: [Cydia] ផាត់ពណ៌ iPhone, iPad របស់​អ្នក​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​ជាមួយ Tweak នេះ
Author: Unknown
Rating 5 of 5 Des:
             តើអ្នកធ្លាប់មានភាពធុញទ្រាន់ក្នុងការប្រើប្រាស់ iPhone, iPad របស់​អ្នក ដែល​មាន​ពណ៌​សាមញ្ញៗ មិន​អាច​ធ្វើ​ការ​ផ្លាស់​ប្តូរ​ទៅ​...


             តើអ្នកធ្លាប់មានភាពធុញទ្រាន់ក្នុងការប្រើប្រាស់ iPhone, iPad របស់​អ្នក ដែល​មាន​ពណ៌​សាមញ្ញៗ មិន​អាច​ធ្វើ​ការ​ផ្លាស់​ប្តូរ​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​យើង​ដែរ​រឺ​ទេ? ក្រៅ​ពី​ធ្វើ​ការ​ផ្លាស់​ប្តូរ Wallpaper និង Theme ហើយ​នោះ តើ​យើង​មាន​វិធី​ផ្សេង​ដែល​អាច​ធ្វើ​ការ​កែច្នែ iDevice យើង​អោយ​វា​ស្រស់​ស្អាត និង​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​យើង​ដែរ​ទេ? ថ្ងៃ​នេះ យើង​សូម​ណែនាំ​ជូន​នូវ Tweak មួយ ដែល​វា​មាន​សមត្ថភាព​អាច​អោយ​អ្នក​ផ្លាស់​ប្តូរ​ពណ៌​អក្សរ និង​លេខ នៅ​ន្លែង Lock Screen និង Home screen បាន​ដោយ​សេរី និង​ទៅ​តាម​ចំណង់​ចំណូលចិត្ត។

cover

              MagicColors គឺជា Tweak ថ្មី និងប្លែកភ្នែកមួយ ដោយ​វា​អនុញ្ញាត្ត​អោយ​យើង​ធ្វើ​ការ​ផ្លាស់​ប្តូរ​ពណ៌​ត្រង់​កន្លែង​ម៉ោង ថ្ងៃខែ ថ្ម សេវា Wi-F អក្សរ Slide to unlock ជា​ដើម។ យើង​អាច​ធ្វើ​ការ​ជ្រើស​រើស​ពណ៌​នានា​បាន​ជា​ច្រើន​ទៅ​តាម​ចំណង់​ចំណូល​ ចិត្ត​របស់​អ្នក ដែល​នេះ​គឺ​ជា​អ្វី​ដែល​អ្នក​ប្រើ​ប្រាស់ iDevice ជា​ច្រើន​ត្រូវ​ការ។ ចង់​សាក​ល្បង​ប្រើ​ប្រាស់​វា​ដែរ​ទេ? តោះ​សាក​ល្បង​កែច្នៃ iDevice របស់​អ្នក​ជាមួយ Tweak នេះ​ទាំង​អស់​គ្នា ព្រោះ​អី​វា​មិន​ត្រឹម​តែ​ដាក់​អោយ​ដោនឡូដ​មិន​គិត​ថ្លៃ​ទេ តែ​ក៏​ងាយ​ស្រួល​ប្រើ​ប្រាស់​ផងដែរ។
តម្រូវការ
  • iPhone, iPad, iPod Touch ដែលដំណើរការដោយ iOS 7 ឡើងទៅ
  • ឧបករណ៍របស់អ្នកបាន Jailbreak រួចរាល់ (មានកម្មវិធី Cydia )
របៀបតម្លើង និងប្រើប្រាស់
  • អ្នកអាចដោនឡូដ Tweak នេះដែលមានឈ្មោះ “ MagicColors “ បាន​ដោយ​ឥត​គិត​ថ្លៃ​ឡើយ​នៅ​ក្នុង Source Modmyi។ ប្រសិន​បើ​អ្នក​មិន​បាន​ឃើញ Source នេះ​នៅ​ក្នុង​កម្មវិធី Cydia អ្នក​ទេ សូម​ចុច​របា Cydia ដែល​ស្ថិត​នៅ​ជួរ​ខាង​ក្រោម​ក្នុង​កម្មវិធី Cydia > More Package Source > រួច​ចុច​លើ​ពាក្យ Modmyi និងចុច Add។
  • បន្ទាប់ពីបានដោនឡូដ Tweak នេះហើយ សូមចូល​ទៅ​កាន់ Setting > MagicColors
  • អ្នកនឹងឃើញមានបីជម្រើសរើសដូចជា Respring Changes (ប្រើ​នៅ​ពេល​ដែល​យើង​ធ្វើ​ការ​ផ្លាស់​ប្តូរ​ពណ៌​ហើយ) StatusBar ( ប្រើ​សម្រាប់​ប្តូរ​ពណ៌​នៅ​កន្លែង​ជួរ​ខាង​លើ មាន​ម៉ោង សេវា​ទូរស័ព្ទ ថ្ម …) Lockscreen + Springboard (ប្រើ​សម្រាប់​ប្តូរ​ពណ៌​កន្លែង​ដោះសោរ​ទូរស័ព្ទ និង​ផ្ទាំងម៉ឺនុយ)
  • ឥលូវជ្រើសរើសយក Status Bar > បើក Enable > ចុច​លើ Signal Color រឺ Text Color > ហើយ​ជ្រើស​រើស​យក​ពណ៌។ យើង​ក៏​អាច​ធ្វើ​ការ​កែ​សម្រួល​ជា​ច្រើន​ទៀត ដូច​ជា​បិទ​អ្វី​មួយ ( Hide) ដែល​យើង​មិន​ចង់់​អោយ​វា​បង្ហាញ។
  • បន្ទាប់ពីធ្វើការផ្លាស់ប្តូរពណ៌នៅកន្លែង Status Bar ហើ សូម​ចូល​ទៅ​កន្លែង Lockscreen + Springboard ម្តង។
  • នៅពេលដែលអ្នកធ្វើការផ្លាស់ប្តូរអ្វីចប់សព្វគ្រប់ហើយ សូម​ចុច​លើ​ពាក្យ Respring Changes ទៅ​ជា​ការស្រេច។
1

             សូមរីករាយក្នុងការកែច្នៃ iPhone, iPad អ្នកជាមួយ Tweak នេះ​ទាំង​អស់​គ្នា​ដោយ​រីក​រាយ ហើយ​ដើម្បី​ជា​យោបល់​ល្អ សូម​កុំ​ប្រើ​ប្រាស់​ពណ៌​ស្រស់​ឆើត​ឆាយ​ពេក ព្រោះ​អី​វា​នឹង​ធ្វើ​អោយ​យើង​ពិបាក​ក្នុង​ការ​មើល ហើយ​វា​ក៏​មិន​សូវ​ស៊ី​គ្នា​ផងដែរ។
ទំព័រដើម http://cambo-report.com
 

About Author

Advertisement

Post a Comment

 
Top