Unknown Unknown Author
Title: [Cydia] កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​ផ្លាស់​ប្តូរ​ឈ្មោះ​សេវា​ iPhone របស់​លោក​អ្នក​ជា​មួយ​ Tweak មួយ​នេះ
Author: Unknown
Rating 5 of 5 Des:
               កាលពីលើកមុន យើងខ្ញុំបានបង្ហាញជូនប្រិយមិត្តរួចមកហើយ នូវវិធីសាស្ត្រ​ក្នុង​ការ​ផ្លាស់​ប្តូរ​កាំសេវា​ iPhone​ របស់​លោក​អ្នក​...


               កាលពីលើកមុន យើងខ្ញុំបានបង្ហាញជូនប្រិយមិត្តរួចមកហើយ នូវវិធីសាស្ត្រ​ក្នុង​ការ​ផ្លាស់​ប្តូរ​កាំសេវា​ iPhone​ របស់​លោក​អ្នក​ទៅជា​រូប​បេះដូង​យ៉ាង​ស្រស់​ស្អាត។​ ប៉ុន្តែនៅ​តែ​មាន​សំណួរ​បាន​ចោត​សួរ​មក​កាន់​ខេមបូ​ទៀត​ ពី​របៀប​ក្នុង​ការ​ផ្លាស់​ប្តូរ​ឈ្មោះ​សេវា​ម្តង​ ថា​តើ​វា​អាច​ប្តូរ​បាន​ដោយ​របៀប​ណា?
ដើម្បីបកស្រាយចម្ងល់របស់ប្រិយមិត្ត ក្នុងថ្ងៃនេះដែរ ក្រុមការងារខេមបូ​រីផត​ នឹង​បង្ហាញ​លោក​អ្នក​បន្ថែម​ទៀត​ នូវ​របៀប​ក្នុង​ការ​ផ្លាស់​ប្តូរ​ឈ្មោះ​សេវា​ទូរស័ព្ទ​អ្នក​ បាន​យ៉ាង​ងាយ​ស្រួល និង​រហ័ស​ថែម​ទៀត​ផង។


cover

 
តម្រូវការ៖
  • iPhone ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 7 និង iOS 8 ឡើងទៅ
  • មានការ Jailbreak ត្រឹមត្រូវ និងមានតម្លើង Cydia រួចជាស្រេច
របៀបតម្លើង និងរបៀបប្រើ
  • ចូលទៅក្នុង Cydia រួចធ្វើការស្វែងរក ដោយវាយពាក្យគន្លឹះ “fakecarrier” (បើសិន​ជា​មិន​អាច​រក​វា​ឃើញ​នោះទេ​ សូម​ធ្វើ​ការ​ Refresh Cydia របស់​អ្នក​ និង​ស្វែង​រក​ម្តង​ទៀត) ។

1

  • ធ្វើការតម្លើងវា ដោយចុចលើ fakecarrier និងចុចលើ Install រួច​ចុច​លើ Restart SpringBoard

2

  • បន្ទាប់ពី Install វាបានជោគជ័យហើយនោះ អ្នកអាចធ្វើការ Set វា​ឲ្យ​ដំណើរ​ការ​បាន​ ដោយ​ចូល​ទៅ​ក្នុង​កម្មវិធី​ Fake Carrier ដែល​មាន​ស្រាប់​នៅ​លើ​ Homescreen របស់​អ្នក => ចុច​ទៅ​លើ​ Fake Carrier => Carrier => ធ្វើ​ការ​វាយ​បញ្ចូល​ឈ្មោះ​ដែល​អ្នក​ចង់​ប្តូរ => រួច​ចុច​ទៅ​លើ​ជម្រើស​ Set ពីរ​ទៅបី​ដង រហូត​ទាល់​តែ​អ្នក​បាន​ឃើញ​ឈ្មោះ​សេវា​ទូរស័ព្ទ​របស់​លោក​អ្នក​បាន​ប្តូរ

3

  • ជាចុងក្រោយ អ្នកនឹងឃើញ ឈ្មោះសេវា iPhone របស់អ្នក​ផ្លាស់​ប្តូរ​ទៅ​តាម​ការ​ចង់​បាន​របស់​អ្នក​ជាក់​ជា​មិន​ខាន។

4

                               សូមចូលរួមអបអរ ដល់ប្រិយមិត្តដែលបានផ្លាស់ប្តូរឈ្មោះសេវា iPhone របស់អ្នកទៅតាមចំណង់​ចំណូល​ចិត្ត​ បាន​ដោយ​ជោគ​ជ័យ។ ក្រុម​ការងារ​យើង​ខ្ញុំ​នឹង​បន្ត​ស្វែង​រក​អ្វី​ដែល​ថ្មី​ ទាក់​ទង​នឹង​បច្ចក​វិទ្យា ​មក​ធ្វើ​ការ​ចែក​ជូន​ដល់​ប្រិយមិត្ត​ នៅ​ពេល​ក្រោយៗ​ទៀត។

ទំព័រដើម http://cambo-report.com
 

About Author

Advertisement

Post a Comment

 
Top