មិត្តអ្នកអានមួយចំនួនច្បាស់ជាមិនចង់បាត់កម្មវិធីណាមួយដែលបានដោនឡូដ
មក នោះទេ។
ជាពិសេសនៅពេលដែលមាននរណាម្នាក់ខ្ចីទូរស័ព្ទរបស់អ្នកយកទៅប្រើ
ហើយបែរជាច្រលំដៃលុបកម្មវិធីនៅក្នុងនោះ
រហូតធ្វើឲ្យបាត់ទិន្នន័យដែលមាននៅក្នុងកម្មវិធីនោះទៀត
នេះពិតជាធ្វើឲ្យអារម្មណ៍អ្នកមួរម៉ៅមិនខាន
និងមួយចំនុចទៀតគឺក្មេងៗសម័យនេះតែងតែទារឪពុកម្តាយទិញ
ស្មាតហ្វូនទំនើបៗ ដើម្បីយកមកលេងហ្គេម
ប៉ុន្តែពេលខ្លះពួកគេក៏អាចច្រលំដៃលុបកម្មវិធីនៅក្នុងបាននោះ
ដែរ ដោយសារតែប្រព័ន្ធប្រតិបត្តិការ iOS
នោះគ្រាន់តែចុចឲ្យជាប់នៅលើ icons រាងយូរបន្តិច វានឹងញ័រ
ហើយចេញសញ្ញាខ្វែងដើម្បីឲ្យយើងលុបកម្មវិធីនោះភ្លាម
ដូចនេះអ្នកត្រូវតែមានវិធីបង្ការជាមុន ទើបប្រសើរ។
នៅពេលនេះយើងនឹងណែនាំ tweak មួយទៀតដែលមានឈ្មោះថា UninstallNever ដែលវាមានសមត្ថភាពខ្ពស់អាចទប់ស្កាត់នៅពេលដែលអ្នក ឬអ្នកដទៃច្រលំដៃ ក៏មិនអាចលុបកម្មវិធីរបស់អ្នកបានដែរ។ ទោះបីជា អ្នកចុចឲ្យជាប់នៅលើ Icons ដែលមាននៅលើ Homescreen របស់អ្នកក៏ដោយ ក៏វាមិនចេញសញ្ញាខ្វែងឲ្យលុបដែរ ដូចនេះការបង្ការមិនឲ្យលុបមានប្រសិទ្ធភាព។
- ចូលទៅកាន់ Cydia រួចទៅកាន់កន្លែង Search វាយឈ្មោះ UninstallNever បន្ទាប់ធ្វើការ Install
- បន្ទាប់ពីការ Install រួច អ្នកត្រូវចូលទៅកាន់ Setting អូសចុះក្រោម បន្ទាប់បើក UninstallNever ពេលនោះអ្នកនឹងឃើញ មានមុខងារពីរសំរាប់ឲ្យអ្នកប្រើប្រាស់
- ទី 1 គឺ Enable ជាការបើកដំនើរការមុខងារមួយដែលមានតួនាទីអាចឲ្យអ្នកចុចអោយជាប់នៅលើ icons ហើយ icons នោះញ័របានប៉ុន្តែមិនឃើញមានសញ្ញាខ្វែងសំរាប់លុបកម្មវិធីនោះទេ
- ទី 2 គឺ Lock Icons បន្ទាប់ពីអ្នកបិទមុខងារទី 1 ទើបអ្នកអាចបើកមុខងារទី 2 នេះប្រើបាន ដោយវាមានតួនាទីមិនអនុញ្ញាតឲ្យលុបតែម្តង សូម្បីតែចុចឲ្យជាប់នៅលើ icons ក៏មិនញ័រដែរ។
បញ្ជាក់ថា ៖ បន្ទាប់ពីអ្នកបិទ ឬបើក មុខងារណាមួយរបស់ tweak នេះគឺវាតម្រូវឲ្យអ្នក Respring ទូរស័ព្ទនោះ ទើបមុខងារដំនើរការបាន។
Tweak មួយនេះងាយស្រួលដំឡើង អ្នកអាចដំឡើងដោយមិនបាច់ការបន្ថែម Source បានហើយឥតគិតថ្លៃចេញពី BigBoss តែម្តង។ សំរាប់មិត្តអ្នកអានដែលមានប្អូន ក្មួយតូចៗ ឬកូនដែលតែងតែយក iPhone របស់អ្នកទៅលេង ហើយកម្មវិធីដែលមាននៅក្នុងទូរស័ព្ទអ្នកសំខាន់ទៀតនោះ អ្នកអាចដំឡើង tweak នេះយកទៅប្រើប្រាស់បាន ហើយមិនបាច់បារម្មណ៍នៅពេលដែលពួកគេលុប ឬច្រលំដៃលុបទៀតនោះទេ។
ទំព័ដើម http://cambo-report.com
Post a Comment