Unknown Unknown Author
Title: [Cydia] របៀបបិទ iPhone ដែល​ប្រើប្រាស់​គណនី​ iCloud តែ​មួយ​ហើយ​រោទ៍​ក្នុង​ពេល​តែ​មួយ​ នៅ​ពេល​ដែល​លេខ​តែ​មួយ​ខល​ចូល!
Author: Unknown
Rating 5 of 5 Des:
               ប្រសិនបើអ្នកប្រើប្រាស់គណនី iCloud នៅលើទូរស័ព្ទ iPhone ពីរដូចគ្នា ហើយ​កំពុង​តែ​ភ្ជាប់​អ៊ីន​ធើ​ណេត​ទៀត​នោះ ​នៅ​ពេល​ដែល​មាន...


               ប្រសិនបើអ្នកប្រើប្រាស់គណនី iCloud នៅលើទូរស័ព្ទ iPhone ពីរដូចគ្នា ហើយ​កំពុង​តែ​ភ្ជាប់​អ៊ីន​ធើ​ណេត​ទៀត​នោះ ​នៅ​ពេល​ដែល​មាន​នរណា​ម្នាក់​ខល​ចូល​ទូរស័ព្ទ​មួយ​ ហើយ​ទូរស័ព្ទ​មួយ​ទៀត​ក៏​រោទ៍​ដែរ​ ដូច​នេះ​សំរាប់​អ្នក​ដែល​មិន​សូវ​ចាប់​អារម្មណ៍​ ឬ​មិន​ដឹង​ថា​ការ​ប្រើប្រាស់​គណនី​ iCloud នៅ​លើ​ស្មាត​ហ្វូន​ពីរ វា​អាច​ធ្វើ​ឲ្យ​ទៅ​ជា​ចឹង​ ច្បាស់​ជា​ឆ្ងល់​ខ្លាំង​ជា​មិន​ខាន​ ដោយ​ឃើញ​លេខ​ដូចគ្នា​ខល​មក​ iPhone​ ទាំង​ពីរ​នោះ​រោទ៍​ដូច​គ្នា​បែប​នេះ។

cover

              នេះគ្រាន់តែជាមុខងារថ្មីរបស់ប្រព័ន្ធប្រតិបត្តិការ iOS8 តែប៉ុណ្ណោះ អាចឲ្យលើក​ទូរស័ព្ទ​បាន​ងាយ​ស្រួល​ជាងមុន ​នៅ​លើ​ថេប្លេត iPad ឬ iPhone ដទៃ​ទៀត​ក៏​បាន​ដែរ​ នៅ​ពេល​ដែល​ iPhone អ្នក​អស់​ថ្ម ​ហើយ​ទុក​សាក​ ដូច​នេះ​អ្នក​អាច​បើក​មុខងារ​នេះ​នៅ​លើ​ iPad ដើម្បី​លើក​ការ​ខល​នេះ​ជំនួស​ក៏​បាន​ដែរ​ ប៉ុន្តែ​មិត្ត​អ្នក​មួយ​ចំនួន​អាច​មាន​ការ​រំខាន​ក៏​ថា​បាន​ ដូច​នេះ​យើង​នឹង​ណែនាំ​ពី​របៀប​បិទ​វា។
សូមធ្វើតាមការណែនាំនៅខាងក្រោម៖
  • ចូលទៅកាន់ Settings បន្ទាប់ចុចលើមុខងារ FaceTime
  • ពេលចុចចូលរួច អ្នកច្បាស់ជាឃើញ មាន FaceTime និង iPhone Cellular Calls
  • បន្ទាប់អ្នកអាចអូសវាបិទនៅត្រង់ iPhone Cellular Calls នៅ​លើ​ឧបករណ៍​ណា​ដែល​អ្នក​មិន​ចង់​ឲ្យ​រោទ៍​តាម
1

               បើសិនជាអ្នកមិនឃើញមានមុខងារ iPhone Cellular Calls នេះនៅលើ​ស្មាតហ្វូន​របស់​អ្នក​ទេ​ មាន​ន័យថា​អ្នក​មិន​ទាន់​បាន​បើក​មុខងារ​នេះ​នៅ​ឡើយ​ ដូច​នេះ​មិន​ចាំ​បាច់​បើក​វា​ក៏​បាន​ដែរ។​ នេះ​ពិត​ជា​ងាយ​ស្រួល​មែន​ទែន​ បន្ទាប់​ពី​យើង​បាន​រៀប​រាប់​ហើយ​ មិត្ត​អ្នក​អាន​ច្បាស់​ជា​យល់​ពី​មុខ​ងារ​មួយ​នេះ ហើយ​អាច​ប្រើប្រាស់​ ឬ​បិទ​មុខងារ​មួយ​នេះ​បាន​ដោយ​គ្មាន​ក្តី​បារម្មណ៍​ និង​គ្មាន​ការ​ងឿង​ឆ្ងល់​ទៀត​ឡើយ។​ រង់ចាំ​ពត៌មាន​បន្ទាប់​ពី​ Cambo-Report ដើម្បី​ទទួល​បាន​ចំណេះ​ដឹង​ថ្មី​ដែល​ទាក់​ទង​ នឹង​បច្ចេកវិទ្យា​ទាន់​សម័យ និង​លំហែ​ទាំ​សុខ​ភាព​ផង​ដែរ។
ទំព័រដើម http://cambo-report.com
 

About Author

Advertisement

Post a Comment

 
Top