ខណៈស្មាតហ្វូនដទៃមានទំហំរ៉េមធំដល់ 4GB នោះ ទូរស័ព្ទរបស់ក្រុមហ៊ុន
Apple ទើបតែមានរ៉េមទំហំ 1GB នោះទេ ដែលវាដូចជារាងតូចបន្តិចហើយ។
ដើម្បីធ្វើអោយរ៉េមទូរស័ព្ទយើងវាទំនេរច្រើនជាងមុន
អ្នកប្រើប្រាស់ភាគច្រើនតែងតែចូលទៅកាន់ Multitasking
(កន្លែងបង្ហាញកម្មវិធីចាស់) ហើយលុបកម្មវិធីទាំងនោះចោល
ដើម្បីអោយរ៉េមទូរស័ព្ទទំនេរច្រើនជាងមុន
ក៏ដូចជាដើរលឿនជាងមុនផងដែរ។ ប៉ុន្តែឥលូវនេះ
អ្នកអាចធ្វើអោយរ៉េមទូរស័ព្ទអ្នកទំនេរច្រើនជាងមុនបានដោយលឿន
រហ័ស ងាយស្រួល និងមានប្រសិទ្ធភាពបំផុត ដោយគ្រាន់តែតម្លើង Tweak
ឈ្មោះ AutoFreeRam។
AutoFreeRam វាគឺជា Tweak ដែលអាចជួយអោយ iPhone, iPad របស់អ្នកមានរ៉េមទំនេរច្រើនជាងមុន ដោយវាលុបកម្មវិធី និងទិន្នន័យរបស់កម្មវិធីចាស់ៗដែលអ្នកបានប្រើប្រាស់បានដោយស្វ័យ ប្រវត្តិ។ វាអាចធ្វើអោយទូរស័ព្ទអ្នកមានរ៉េមទំនេរច្រើនបានយ៉ាងរហ័ស និងស្វ័យប្រវត្តិ មិនចាំបាច់ចូលទៅបិទកម្មវិធីចាស់ៗម្តងមួយៗនោះទេ។ ជាមួយនឹង Tweak នេះ វាអាចធ្វើអោយ iPhone 5 មានរ៉េមទំនេររហូតដល់ 600mb ឯណោះ ខណៈ iPhone 5 ទូទៅមានរ៉េមទំនេរជាមធ្យម 360mb។ ការបង្កើនរ៉េមអោយទំនេរច្រើន គឺវាអាចអោយយើងបើកដំណើរការហ្គេម កម្មវិធីបានលឿនរហ័សជាងមុន ហើយវាក៏អាចជួយកាត់បន្ថយការស៊ីថ្មបានបន្តិចជាងមុនផងដែរ។ សាកល្បងប្រើប្រាស់វាទាំងអស់គ្នាណា ដើម្បីអោយឧបករណ៍របស់យើងមានរ៉េមទំនេរច្រើនជាងមុន។
តម្រូវការ
- iPhone, iPad, iPod Touch ដែលដំណើរការដោយ iOS 8 ឡើងទៅ
- ឧបករណ៍របស់អ្នកបាន Jailbreak រួចរាល់
របៀបតម្លើង និងប្រើប្រាស់
- បើកកម្មវិធី Cydia > Source > Edit > Add > វាយពាក្យ ‘ http://repo.biteyourapple.net “។
- ប្រសិនបើអ្នកមាន Source នេះហើយ សូមចុច Change > Refresh និងចាំមួយភ្លែត។
- នៅក្នុងកម្មវិធី Cydia ដដែល សូមចុចក្រឡោនស្វែងរក Tweak ឈ្មោះ “ AutoFreeRam “ រួចហើយតម្លើងវា
- ចូលទៅកាន់ Setting > AutoFreeRam > Enable។
- រៀងរាល់ពេលអ្នកចុចប៊ូតុង Home ចំនួនពីរដងចូលទៅកន្លែង Multi-tasking ហើយនៅពេលដែលអ្នកចុចប៊ូតុង Home វិញ ដើម្បីបិទវា នោះរ៉េមនឹងត្រូវបានសម្អាតអោយទំនេរច្រើនជាងមុន
- ប្រសិនបើនៅកន្លែង Setting > AutoFreeRam > ហើយអ្នកបើក Forced Mode នោះអ្នកត្រូវចូលទៅកាន់ Multi-tasking ដោយចុចប៊ុតុង Home ចំនួនពីរដង ហើយចុចលើសញ្ញា Ram ដែលស្ថិតនៅផ្នែកខាងក្រោម ដើម្បីអោយរ៉េមបានទំនេរច្រើនជាងមុន ដែលវិធីនេះមានប្រសិទ្ធភាពខ្ពស់ជាងវិធីទីមួយ។
សាកល្បងប្រើប្រាស់ Tweak នេះទាំងអស់គ្នាទៅមើលថាតើវាពិតជាអាចអោយទូរស័ព្ទយើងមានរ៉េម ទំនេរច្រើនជាងមុនបានដែររឺទេ? តើវាពិតជាអាចអោយយើងធ្វើការដំណើរការហ្គេម និងកម្មវិធីនានាបានលឿនជាងមុនបានដែររឺទេ?
ទំព័ដើម http://cambo-report.com
Post a Comment