អ្នកធ្លាប់តែបិទបើកទូរស័ព្ទតាមរយៈការចុចប៊ូតុង Power អោយជាប់
ប៉ុន្តែនៅពេលនេះ អ្នកប្រាកដជាមិនពិបាកទៀតទេ។ យើងនឹងណែនាំ
Tweak មួយដែលមានឈ្មោះ EasySpring2
ដែលបង្កើតឡើងជាពិសេសសំរាប់ប្រព័ន្ធប្រតិបត្តិការ iOS8 ដែលបាន
Jailbreak អាចដំឡើងយកទៅប្រើប្រាស់ដោយឥតគិតថ្លៃ។ tweak
នេះអាចឲ្យអ្នកធ្វើការ Respring, Reboot, Shutdown, ចូលទៅកាន់ Safe
Mode បានភ្លាមនៅពេលដែលកម្មវិធី Cydia ឬ tweak
ណាមួយដែលអ្នកដំឡើងមានបញ្ហាអ្នកអាចចុច Respring បានភ្លាម
ហើយងាយស្រួលប្រើទៀតផង។
បើសិនជាចាប់អារម្មណ៍អ្នកអាចធ្វើតាមការណែនាំខាងក្រោម
ដើម្បីដំឡើង Tweak មួយនេះ។
អ្នកអាចធ្វើការដំឡើងតាមវិធីខាងក្រោម៖
- ចូលទៅកាន់ Cydia រួចទៅកាន់កន្លែង Search វាយឈ្មោះ EasySpring2 (iOS8) បន្ទាប់មកធ្វើការ Install
- បន្ទាប់ពីការ Install រួចរាល់ អ្នកអាចចូលទៅកាន់ Settings បន្ទាប់មកអូសចុះក្រោមបន្តិច រួចចុចចូល EasySpring2 រួចចូលទៅកាន់ Settings រួចអ្នកអាចចូលទៅកាន់ Activation Methods ដែលអាចអនុញ្ញាតឲ្យអ្នកដាក់ជាការចុចម្រាមបួន (Four Finger Tap) នៅលើ Homescreen ដើម្បីឲ្យ tweak នេះចេញមកក៏បាន ឬដាក់ជាការអូស ឬចុចនៅត្រង់ណានៅលើ Homescreen ក៏បានដែរតាមរយៈ Activation Methods នេះ។
- អ្នកក៏អាចចុចលើរូប icon ដែលមានឈ្មោះថា EasySpring នៅលើ Homescreen របស់អ្នកបានដែរ ដើម្បីប្រើប្រាស់ការ Respring, Reboot និង Shutdown នេះ។
បញ្ជាក់ម្តងទៀតថា មិត្តអ្នកអានដែលប្រើប្រាស់ឧបករណ៍ដំនើរការប្រព័ន្ធប្រតិបត្តិការ iOS8 ដែលបាន Jailbreak ទើបអាចដំឡើង tweak នេះយកទៅប្រើប្រាស់បាន ចំនែកឯមិត្តអ្នកអានដែលប្រើប្រាស់ iOS ជំនាន់ផ្សេងៗក៏អាចសាកដំឡើង tweak មួយទៀតដែលមានឈ្មោះថា EasySpring យកទៅប្រើប្រាស់បានដែរ ហើយឥតគិតថ្លៃដូចគ្នា។
ទំព័រដើម http://cambo-report.com
Post a Comment