Unknown Unknown Author
Title: [Cydia] ពង្រីកកម្រិតភាពច្បាស់​របស់ iPhone អ្នក​អោយ​ធំ ងាយ​ស្រួល​មើល​ជាង​មុន​ជាមួយ Tweak នេះ
Author: Unknown
Rating 5 of 5 Des:
               កាលពីខែកញ្ញាកន្លងទៅនេះ ក្រុមហ៊ុន Apple បានធ្វើ​ការ​ដាក់​បង្ហាញ iPhone 6 និង 6 Plus ដែល​វា​មាន​កម្រិត​ភាព​ច្បាស់ ( Resolut...

               កាលពីខែកញ្ញាកន្លងទៅនេះ ក្រុមហ៊ុន Apple បានធ្វើ​ការ​ដាក់​បង្ហាញ iPhone 6 និង 6 Plus ដែល​វា​មាន​កម្រិត​ភាព​ច្បាស់ ( Resolution ) ធំ​ជាង​មុន ហើយ​ចំពោះ iPhone 6 Plus វិញ​អាច​ប្រើ​ប្រាស់​ជា​លក្ខណៈ​ផ្តេក​អេក្រង់​បាន។ ក៏​ប៉ុន្តែ​វា​មិន​ថ្វី​ទេ ពោល​អ្នក​ប្រើ​ប្រាស់ iPhone ស៊េរី​ចាស់ៗ​ដែល​មាន​ដូច​ជា iPhone 4s, 5, 5s រឺ ក៏ iPhone 6 ជា​ដើម អាច​ធ្វើ​ការ​ផ្លាស់​ប្តូរ​កម្រិត​ភាព​ច្បាស់ ( Resolution ) ទូរស័ព្ទ​អ្នក​អោយ​ធំ​ជាង​មុន​បាន​ជាមួយ Tweak ថ្មី នេះ ដើម្បី​ធ្វើ​អោយ​វា​ងាយ​ស្រួល​ក្នុង​ការ​មើល និង​ប្រើ​ប្រាស់​ជាងមុន។

cover

             ជាមួយ Tweak Upscale អ្នកទាំងអស់គ្នាអាចធ្វើការបង្កើន​កម្រិត​ភិច​សែល​អោយ​កាន់​តែ​ធំ​ជាង​មុន អាច​អោយ​អ្នក​ងាយ​ស្រួល​ក្នុង​ការ​មើល ព្រោះ​អី​អក្សរ ផ្ទាំង​កម្មវិធី និង​អ្វី​ផ្សេងៗ​ទៀត​បង្ហាញ​បាន​ធំ​ជាង​មុន​ងាយ​ស្រួល​ជាង​កម្រិត​ភាព​ ច្បាស់​ដើម។ វីធី​នេះ​ក៏​អាច​បោក​ប្រាស់​មិត្តភក្តិ​អ្នក​ថា​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ iPhone 6 រឺ 6 Plus ផង​ដែរ នៅ​ពេល​ដែល​អ្នក​ថត​ផ្ទៃ​អេក្រង់ (Screenshot) អោយ​គេ​មើល។ ប្រសិន​បើ​អ្នក​ចង់​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​នៃ​ការ​ប្រើ​ប្រាស់​ថ្មី និង​ចង់​អោយ​ទូរស័ព្ទ​អ្នក​បង្ហាញ​រូបភាព​បាន​ធំ​ជាង​មុន​នោះ សូម​សាក​ល្បង​តម្លើង និង​ប្រើ​ប្រាស់ Tweak
នេះ​ទាំង​អស់គ្នា។
តម្រូវការ
  • iPhone 4s, 5, 5s, iPhone 6 ដែលដំណើរការដោយ iOS 8 ឡើងទៅ
  • ឧបករណ៍របស់អ្នកបាន Jailbreak រួចរាល់
របៀបតម្លើង និងប្រើប្រាស់
  • បើកកម្មវិធី Cydia > Source > Edit > Add > បញ្ចូល​ពាក្យ “http://repo.bd452.com “ រួច​ហើយ​ចុច Add
  • ចុចក្រឡោនស្វែងរក > វាយពាក្យ com.bd452.upscale ហើយតម្លើងវា
  • បន្ទាប់ពីបានតម្លើងបានដោយជោគជ័យហើយ សូម​ចូល​ទៅ​កាន់ Setting> Upscale > ហើយ​ប្រសិន​បើ​អ្នក​ប្រើ iPhone5/5s សូម​ជ្រើស​រើស​យក iPhone 6 រឺ 6 Plus ហើយ​ប្រសិន​បើ​ជា​អ្នក​ប្រើ iPhone 6 វិញ​សូម​ជ្រើស​រើស​យក iPhone 6 Plus
  • សម្រាប់អ្នកប្រើប្រាស់ iPhone 6 អ្នកនឹងទទួល​បាន​បទ​ពិសោធន៍​ថ្មី​បន្ទាប់​ពី​បាន​ជ្រើស​រើស​យក Resolution iPhone 6 Plus ពោល​អ្នក​ក៏​អាច​ប្រើ​ទូរស័ព្ទ​អ្នក​ជា​លក្ខណៈ​ផ្តេក​អេក្រង់​បាន​ផងដែរ។
1

                    សូមបញ្ជាក់អោយច្បាស់ម្តងទៀតថា Tweak នេះប្រើដើម្បី​បង្កើន​កម្រិត​ភាព​ច្បាស់ អោយ​វា​ធំ​ជាង​មុន ងាយ​ស្រួល​សម្រាប់​មើល និង​ប្រើ​ប្រាស់។ ជាក់​ស្តែង​ប្រសិន​បើ​អ្នក​ចូល​ទៅ​កាន់​កម្មវិធី Setting នោះ​អ្នក​នឹង​ឃើញ​មុខងារ​ច្រើន​ជាង​មុន មិន​ចាំបាច់​អោយ​យើង​អូស​ចុះ​ទៅ​ខាង​ក្រោម​នោះទេ។

ទំព័រដើម http://cambo-report.com

About Author

Advertisement

Post a Comment

 
Top