Unknown Unknown Author
Title: [Cydia] របៀបបិទ Recent និង Favorite Contacts នៅ​ត្រង់ Multitasking ដោយ​ពុំ​​ចាំ​បាច់ Jailbreak !
Author: Unknown
Rating 5 of 5 Des:
        មិត្តអ្នកអានសឹងតែគ្រប់គ្នាបានដឹងពី រចនាបថថ្មី​របស់​ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS8 ពិត​ជា​មាន​ការ​ផ្លាស់ប្តូរ និង​បន្ថែម​មុខងារ​ច្...

        មិត្តអ្នកអានសឹងតែគ្រប់គ្នាបានដឹងពី រចនាបថថ្មី​របស់​ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS8 ពិត​ជា​មាន​ការ​ផ្លាស់ប្តូរ និង​បន្ថែម​មុខងារ​ច្រើន​ដែល​មិន​ធ្លាប់​មាន​ពី​មុនមក បើ​ប្រៀប​ធៀប​ជាមួយ​ប្រព័​ន្ធប្រតិ​បត្តិការ iOS ជំនាន់​មុនៗ។ ប្រជាជន​កម្ពុជា​ក៏​មាន​ការ​ពេញ​ច្រើន​នៅ​លើ​ប្រព័ន្ធ​ប្រតិ​បត្តិការ iOS8 នេះ ដោយ​សារ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​នេះ​មាន​ពុម្ព​អក្សរ​ខ្មែរ​មក​ស្រាប់ និង​អាច​បន្ថែម​ក្តារ​ចុច​ខ្មែ​រដោយ​អាច​ដោន​ឡូដ​តាម App Store បាន។

cover ​​

                  នៅមានមុខងារមួយទៀត ដែលបង្ហាញខ្លួននៅពេលដែល​យើង​ចុច​ប៊ូតុង Home ពីរ​ដង​វា​នឹង​ចេញ​កម្មវិធី​ដែល​យើ​ងបាន​បើក​រួច (Multitasking) ហើយ​នៅ​លើ​កម្មវិធី​ដែល​យើង​បាន​បើក​រួចនោះ មាន​ឈ្មោះ​លេខ​ទូរស័ព្ទ​ដែល​យើង​ទើប​តែខល (Recent) និង​ឈ្មោះ​លេខ​ទូរស័ព្ទ​ដែល​យើង​ឧស្សាហ៍​ខល​ទៅ​ច្រើន​ដង​នៅ​លើ​នោះ (Favorite Contacts) ដូច​នេះ​មាន​អ្នក​ខ្លះ​មិន​ពេញ​ចិត្ត​នៅ​ពេល​ដែល​មាន​បែប​នេះ។ ទើប​យើង​បាន​ពាំនាំ​ពីរ​បៀប​បិទ Recent និង Favorite Contacts នេះ​ដោយ​ពុំចាំ​បាច់ Jailbreak ។
សូមធ្វើតាមការណែនាំខាងក្រោម៖
  • អ្នកត្រូវចូលទៅកាន់ Settings
  • បន្ទាប់អូសចុះក្រោមបន្តិច រកពាក្យ Mail, Contacts, Calendar រួច​ចុច​ចូល
  • បន្ទាប់អូសចុះក្រោម រកពាក្យ Show in App Switcher រួច​ចុច​ចូល
  • បន្ទាប់អ្នកនឹងឃើញ នៅក្នុងនោះ​មាន​ពីរ​ជម្រើស​សំរាប់​ឲ្យ​អ្នក​បិទ ឬ​បើក Phone Favorites និង Recent ។
1
                  នេះពិតជាងាយស្រួលមែនទែន សំរាប់មិត្តអ្នកអាន​ដែល​មិន​ចង់​ឲ្យ​បញ្ជី​ឈ្មោះ​លេខ​ទូរស័ព្ទ​ដែល​បាន​ខល​ ហើយ​នៅ​លើ​កម្មវិធី​ដែល​បាន​បើក​ហើយ​នោះ អ្នក​អាច​ធ្វើ​តាមវិធី​ដែល​យើង​បាន​ណែនាំ​នៅ​ខាង​លើ​នេះ​បាន។ ហើយ​អ្នក​អាច​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្ត​ភក្ភិ​ផ្សេងៗ​ដែល​មិន​ទាន់ ​បាន​ដឹង ហើយ​ចង់​បិទ​មុខ​ងារ​នេះ​ក៏​បាន​ដែរ។
ទំព័ដើម http://cambo-report.com

About Author

Advertisement

Post a Comment

 
Top