Unknown Unknown Author
Title: ដោនឡូដវីដេអូផ្សេងៗពី Facebook បាន​យ៉ាង​ងាយ ជាមួយ Plug-in របស់ Firefox
Author: Unknown
Rating 5 of 5 Des:
           កន្លងមកនេះ មានបងប្អូនប្រិយមិត្តមួយចំនួនបានចោទ​ជា​សំណួរ ថា​តើ​មាន​វិធី​ណា​ខ្លះ​ទៅ​ដើម្បី​ធ្វើ​ការ​ដោនឡូដ​នូវ​វីដេអូ​ដែល Post ...


           កន្លងមកនេះ មានបងប្អូនប្រិយមិត្តមួយចំនួនបានចោទ​ជា​សំណួរ ថា​តើ​មាន​វិធី​ណា​ខ្លះ​ទៅ​ដើម្បី​ធ្វើ​ការ​ដោនឡូដ​នូវ​វីដេអូ​ដែល Post នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក យក​មក Play បាន បើ​ពេល​ខ្លះ​ប្រើ IDM Dowloader Manager ម្តង​ឃើញ​ដាក់​អោយ​ដោនឡូដ ម្តង​អត់? នៅ​ថ្ងៃ​នេះ​ដែរ ក្រុម​ការងារ​របស់​យើង សូម​ជ្រើស​រើស​យក​វិធី​សាស្រ្ត​មួយ ក្នុង​ចំណោម​វិធី​សាស្រ្ត​ជា​ច្រើន​ទៀត ដើម្បី​អាច​ដោនឡូដ​វីដេអូ​ពី​ហ្វេសប៊ុក ដោយ​ប្រើ​មុខងារ Plug-in របស់ Firefox តែម្តង។

cover

              Firefox Plug-in គឺជាកម្មវិធីជំនួយមួយរបស់ Firefox ដែល​មាន​ច្រើន សម្រាប់​អោយ​លោក​អ្នក​ប្រើ​ប្រាស់ ហើយ​សម្រាប់​កម្មវិធី​ដែល​យក​មក​បង្ហាញ​ថ្ងៃ​នេះ​មាន​ឈ្មោះ​ថា Facebook Downloader Videos។ ប្រិយមិត្ត​អាច​ធ្វើ​ការ​ដោនឡូដ​កម្មវិធី​នេះ​ជា​មុន​សិន ដោយ​ចូល​ទៅ​កាន់ Open Menu នៅ​ផ្នែក​ខាង​ស្តាំ និង ខាង​លើ​នេះ​នៃ Firefox Browser ដូចរូប។

1

                       បន្ទាប់មក ជ្រើសរើសយក Add On រួចចុចលើវា។ ពេល​នោះ​នឹង​មាន​ផ្ទាំង​មួយ​លេច​ឡើង តម្រូវ​អោយ​អ្នក​វាយ​ឈ្មោះ​កម្មវិធី​ក្នុង​ប្រអប់ Search ថា Facebook Downloader Videos រួច​ចុច Key Enter និង ចុច​លើ​ពាក្យ​ថា Install ដើម្បី​ដោនឡូដ។

2

              បន្ទាប់ពីចុចលើ Install ហើយ យើងចូលទៅកាន់ទំព័រ​ហ្វេសប៊ុក​របស់​យើង ដែល​មាន​វីដេអូ ចង់​ដោនឡូដ ដូច​បង្ហាញ​ក្នុង​រូប​ខាងក្រោម៖

3
                
               ដូច្នេះ ជាមួយ Plug in របស់ Firefox ពិត​ជា​ផ្តល់​ផល​ប្រយោជន៍​ច្រើន​ណាស់ សម្រាប់​អ្នក​ប្រើ​ប្រាស់​នៅ​លើ​កុំព្យូទ័រ ដោយ​មិន​ចាំបាច់​តម្រូវ​អោយ​តម្លើង​កម្មវិធី​មួយ​ចំនួន​នៅ​លើ PC ទៀត​ទេ គឺ​ថា Firefox ផ្តល់​នូវ​ជម្រើស​នៅ​លើ Web តែ​ម្តង ហើយ​ការ​ដោនឡូដ ក៏​មាន​លក្ខណៈ​លឿន​ទៀតផង។

ទំព័រដើម http://cambo-report.com
 

About Author

Advertisement

Post a Comment

 
Top