Unknown Unknown Author
Title: [Cydia] បង្កើន​ល្បឿន iPhone, iPad អ្នក​អោយ​កាន់​តែ​លឿន​ជាង​មុន​ជាមួយ Tweak នេះ
Author: Unknown
Rating 5 of 5 Des:
                តើអ្នកដឹងទេថា តាមពិត iPhone, iPad របស់អ្នកវាអាច​ដំណើរ​ការ​កម្មវិធី ហ្គេម និង​មុខ​ងារ​ផ្សេងៗ​បាន​លឿន​រហ័ស​ទាន់​ចិត្ត​បាន ...

                តើអ្នកដឹងទេថា តាមពិត iPhone, iPad របស់អ្នកវាអាច​ដំណើរ​ការ​កម្មវិធី ហ្គេម និង​មុខ​ងារ​ផ្សេងៗ​បាន​លឿន​រហ័ស​ទាន់​ចិត្ត​បាន ក៏​ប៉ុន្តែ Apple បាន​កំណត់​កាយ​វិការ​អោយ​វា​រាង​យឺត​យ៉ាវ​បន្តិច ដើម្បី​មើល​ទៅ​វា​មាន​ភាព​ស្រស់​ស្អាត ទាក់​ទាញ​ភ្នែក។ អ្នក​ដែល​ធ្លាប់​ប្រើប្រាស់ iOS មុនៗ​ប្រាកដ​ជា​ធ្លាប់​បាន​លឺនូវ Tweak ឈ្មោះ​ថា FakeClockUp រួច​ហើយ ដែ​លវា​អាច​ជួយ​បោក​ប្រាស់​ទូរស័ព្ទ​យើង អោយ​មាន​កាយ​វិការ​លឿន​រហ័ស​ជាង​មុន ដូច​ជា​បើក​កម្មវិធី និង​មុខងារ​ផ្សេងៗ​ជា​ដើម។ ដោយ​ឡែក​សម្រាប់ iOS 7 និង iOS 8 វិញ យើង​សូម​ណែ​នាំ​អោយ​ប្រើ​ប្រាស់ Tweak ឈ្មោះ​ថា Speed Intensifier។

cover ​​
              
               Speed Intensifier វាមានសមត្ថភាពពិសេស អាច​អោយ iPhone, iPad អ្នក​មាន​កាយ​វិការ​រហ័ស​រហួន​ជាង​មុន។ យើង​ធ្លាប់​បាន​ដឹង​រួច​មក​ហើយថា នៅ​ពេល​បិទ បើក​កម្មវិធី​ផ្សេងៗ យើង​សង្កេត​ឃើញ​ថា​វា​នៅ​បញ្ចេញ​កាយ​វិការ​ពង្រីក បង្រួញ យឺតៗ អាច​អោយ​យើង​ថាំ​ចិត្ត​បាន។ ប្រសិន​បើ​ជា​អ្នក​ចង់​អោយ​វា​មាន​ភាព​រហ័សរហួន​ជាង​មុន​នោះ អ្នក​គ្រាន់​តែ​តម្លើង Tweak នេះ រួច​ហើយ​ធ្វើ​ការ​កែ​សម្រួល​ល្បឿន​វា​អោយ​លឿន​ជាង​មុន​ទៅ​ជា​ការ​ស្រេច។ Tweak នេះ​មាន​ភាព​សាមញ្ញ ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់ មិន​ស៊ីថ្ម ហើយ​ក៏​សុវត្ថិ​ភាព​ផងដែរ ហេតុ​ដូច្នេះ​ហើយ​សូម​សាក​ល្បង​ប្រើ​ប្រាស់​វា​ទាំង​អ​ស់គ្នា។
តម្រូវការ
  • iPhone, iPad, iPod Touch ដែលដំណើរការពី iOS 7 ដល់ iOS 8
  • ឧបករណ៍របស់អ្នកបាន Jailbreak រួច
  • ចៀសវាងកុំតម្លើង Tweak ដែល​ទាក់​ទង​នឹង​ការ​កែ​សម្រួល​ល្បឿន​នេះ​ដូចជា FakeClockUp, Springtomize …
របៀបតម្លើង និងប្រើប្រាស់
  • អ្នកអាចដោនឡូដ Tweak នេះដែលមានឈ្មោះ “ Speed intensifier “ បាន​ដោយ​ឥត​គិត​ថ្លៃ​ឡើយ​នៅ​ក្នុង Source Modmyi។ ប្រសិន​បើ​អ្នក​គ្មាន​ឃើញ Source នេះ​នៅ​ក្នុង​កម្មវិធី Cydia អ្នក​ទេ សូម​ចុច​របារ Cydia ដែល​ស្ថិត​នៅ​ជួរ​ខាង​ក្រោម​ក្នុង​កម្មវិធី Cydia > More Package Source > រួច​ចុច​លើ​ពាក្យ Modmyi និងចុច Add។
  • បន្ទាប់ពីបានតម្លើង Tweak នេះរួចហើយ សូម​ចូល​ទៅ​កាន់ Setting > Speed intensifier > រួច​ហើយ​ជ្រើស​រើស​យក​កម្រិត​ល្បឿន x2 រឺ x3 រឺ x5 ទៅ​តាម​ល្បឿន​ដែល​អ្នក​ចង់​បាន។ ឥលូវ​សាក​បិទ​បើក​កម្មវិធី​នានា នោះ​អ្នក​នឹង​សង្កេត​ឃើញ​ថា​វា​មាន​ល្បឿន​លឿន​ខុស​ពី​ធម្មតា​ជាក់​ជា​មិន​ ខាន។
1

                            សូមបញ្ជាក់ផងដែរថា Tweak នេះមិនមែនមាន​សមត្ថ​ភាព​អាច​អោយ iPhone, iPad អ្នក​ដំណើរ​ការ​បាន​លឿន អាច​អូស​ហ្គេម​ដែល​មាន​ក្រា​ហ្វិក​ធំៗ​បាន​ដោយ​រលូន​នោះ​ទេ ពោល​វា​ប្រើ​ដើម្បី​បង្កើន​ល្បឿន​ពេល បិទ បើក​កម្មវិធី និង​មុខ​ងារ​ផ្សេងៗ ដោយ​វាបង្កើត​ល្បឿ​នកាយ​វិការ ( Animation ) អោយ​រហ័ស មិន​អោយ​ស្ទក់​ស្ពឹក​ស្រពន់​ប៉ុណ្ណោះ។
ទំព័ដើម http://cambo-report.com

About Author

Advertisement

Post a Comment

 
Top