សំរាប់មិត្តអ្នកអានដែលតែងតែចូលចិត្តដាក់ theme នៅលើទូរស័ព្ទ iPhone ឬ
iPad ច្បាស់ជាមិនខកបំណងទេ ទោះបីជា theme នេះចេញយូរ
ក៏នៅតែមានមិត្តអ្នកអានខ្លះមិនទាន់បានប្រើប្រាស់
ដូចនេះទើបយើងលើក theme នេះមកណែនាំម្តងទៀត
ដោយសារតែរូបរាងរបស់វានៅតែសាមញ្ញស្រស់ស្អាត មើលយូរមិនជិនណាយ
និងសាកសមប្រើប្រាស់ជាមួយមនុស្សគ្រប់វ័យទៀតផង។ Theme
នេះមានឈ្មោះថា Aura មានរាងមូលបន្តិច, មានពណ៌ឌិតច្បាស់ល្អ
អមជាមួយពណ៌ចំរុះ មើលយូរកាន់តែទាក់ចិត្ត
និងងាយស្រួលដំឡើងជាបំផុត។
ដើម្បីដំឡើង Theme មួយនេះអ្នកត្រូវធ្វើតាមការណែនាំខាងក្រោម៖
ច្បាស់ណាស់ មានមិត្តអ្នកអានមួយចំនួនដែលមិនទាន់បានស្គាល់ និងមិនទាន់បានប្រើប្រាស់ theme មួយនេះ ដូចនេះអ្នកគួរតែសាកដំឡើង ដោយសាររូបរាងរបស់វាពិតជាគួរឲ្យទាក់ទាញ និងមិនរញ៉េររញ៉ៃដល់អ្នកប្រើប្រាស់ឡើយ។
ដើម្បីដំឡើង Theme មួយនេះអ្នកត្រូវធ្វើតាមការណែនាំខាងក្រោម៖
- ចូលទៅកាន់ Cydia => Sources => Edit => Add => វាយពាក្យថា http://repo.biteyourapple.net ឬ http://repo.hackyouriphone.org
- បន្ទាប់មកចូលទៅកន្លែង Search រួចវាយពាក្យថា Aura ហើយធ្វើការដំឡើង
- បន្ទាប់ពីធ្វើការដំឡើងរួចអ្នកត្រូវការចូលទៅកាន់ Setting => WinterBoard => Select Themes រួចធីកយក Aura ដែលមាននៅក្នុងនោះបាន។
- បន្ទាប់ត្រលប់មក WinterBoard វិញចុចលើពាក្យ Respring (នៅផ្នែកខាងលើជ្រុងខាងឆ្វេង) បើសិនជាអ្នកមិនទាន់ច្បាស់អ្នកអាចចុចយក cancel (នៅផ្នែកខាងលើជ្រុងខាងស្តាំ) ហើយជ្រើសរើសឲ្យបានត្រឹមត្រូវម្តងទៀតសំរាប់ iDevice របស់អ្នកមុននិងធ្វើការ Respring ដូចការណែនាំខាងលើ។
ច្បាស់ណាស់ មានមិត្តអ្នកអានមួយចំនួនដែលមិនទាន់បានស្គាល់ និងមិនទាន់បានប្រើប្រាស់ theme មួយនេះ ដូចនេះអ្នកគួរតែសាកដំឡើង ដោយសាររូបរាងរបស់វាពិតជាគួរឲ្យទាក់ទាញ និងមិនរញ៉េររញ៉ៃដល់អ្នកប្រើប្រាស់ឡើយ។
ទំព័រដើម http://cambo-report.com
Post a Comment