ទូរស័ព្ទគឺជាមិត្តដ៏ល្អមួយរបស់យើង ដែលយើងត្រូវតែដាក់វាជាប់តាមខ្លួនយើងជានិច្ច ហើយអ្វីដែលយើងស្អប់បំផុតនោះគឺយើងវង្វេងដៃ មិនដឹងទុកវានៅទីណា។ ក្រៅពីខ្ចីទូរស័ព្ទអ្នកដទៃ Callរកហើយ តើអ្នកមានវិធីផ្សេងដើម្បីរកទូរស័ព្ទដែលអ្នកភ្លេចដៃទុកដែររឺទេ? ថ្ងៃនេះយើងសូមណែនាំ Tweak ដ៏អស្ចារ្យមួយ ដែលវាអនុញ្ញាត្តិអោយអ្នកស្វែងរក iPhone ដែលអ្នកបានភ្លេចដៃទុកបានយ៉ាងងាយស្រួលបំផុត ដោយគ្រាន់តែទះដៃប៉ុណ្ណោះ។
Clap អាចនិយាយបានថា គឺជា Tweak ដ៏សប្បាយប្រើមួយ ព្រោះអីវាអាចអោយយើងស្វែងរកទូរស័ព្ទដែលយើងបានភ្លេចដៃទុកក្នុង បន្ទប់ រឺលើរថយន្តបានដោយងាយស្រួលបំផុត។ Tweak នេះនឹងធ្វើអោយ iPhone របស់អ្នកបន្លឺសម្លេងឡើងរៀងរាល់ពេលវាលឺសម្លេងទះដៃ ដើម្បីជួយអោយយើងមានភាពងាយស្រួលជាងមុន ក្នុងការរកទូរស័ព្ទយើង។ លក្ខណៈពិសេសនោះគឺថា វានឹងចាប់យកកម្រិតសម្លេងទះដៃតែប៉ុណ្ណោះ ហើយរៀងរាល់ពេលអេក្រង់បិទ ពេលអ្នកទុកវាក្នុងហោប៉ៅ រឺនរណាម្នាក់កំពុងកាន់វា វានឹងមិនបន្លឺសម្លេងនោះទេ។ ពិសេសខ្លាំងណាស់មែនទេ? ចង់សាកល្បងទេ? តោះសាកល្បងតម្លើងវា និងប្រើ ប្រាស់ទាំងអស់គ្នា។
តម្រូវការ
- iPhone ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 8 (iPod និង iPad នៅមិនទាន់អាចប្រើបាននៅឡើយទេ)
- ឧបករណ៍របស់អ្នកត្រូវតែបាន Jailbreak រួច
- បើកកម្មវិធី Cydia > Manage > Source > Edit > វាយពាក្យ “ Repo.biteyourapple.net” រួចចុច Add ដើម្បីដោនឡូដ Tweak នេះបានដោយឥតគិតថ្លៃ។ បើអ្នកមានហើយ សូមចុច Change > Refresh រួចចាំមួយភ្លែត។
- នៅក្នុងកម្មវិធី Cydia ដដែល សូមចុចក្រឡោនស្វែងរក រួចវាយពាក្យ “ Clap “ និងតម្លើងវា
- បន្ទាប់ពីតម្លើងរួចហើយ សូមចូលទៅកាន់ Setting > Clap ដើម្បីធ្វើការកែសម្រួល។ ដំបូងសូមបើក Enable ហើយនៅខាងក្រោមមានមុខងារចំនួនបីទៀតដែលយើងចង់បើកវាក៏បាន បិទក៏បាន។
- នៅផ្នែកខាងក្រោមនៃកន្លែង Setting > Clap អ្នកនឹងឃើញមានកន្លែងកែសម្រួលទាក់ទងនឹងកម្រិតសម្លេងដែលវាអាច ចាប់បាន ហេតុដូច្នេះអ្នកអាចធ្វើការកែសម្រួលវាទៅតាមអ្វីដែលអ្នកចង់។
បន្ទាប់ពីធ្វើការកែសម្រួលអ្វីនានាហើយ ឥលូវនេះសាកចាក់សោរអេក្រង់ iPhon របស់អ្នក រួចហើយទុកវាចោលអោយឆ្ងាយពីដៃអ្នកចំងាយ ពីរ រឺបីម៉ែត្រ ហើយសាកទះដៃចំនួន ពីរ បីដង នោះទូរស័ព្ទអ្នកនឹងរោទិ៍ឡើងជាក់ជាមិនខាន។ ដើម្បីបិទសម្លេងនោះ យើងគ្រាន់តែកាច់ប៊ូតុងសម្លេងនៅផ្នែកខាងឆ្វេងនៃទូរស័ព្ទចុះ ក្រោមទៅជាការស្រេច។ ប្រសិនបើអ្នកមានបញ្ហាទះដៃ ហើយវាមិនបន្លឺសម្លេង សូមចូលទៅកាន់ Setting > Clap រួចធ្វើការកែសម្រួល Triger Value ទៅជាការស្រេច។ តាមរយៈការតេស្តសាកល្បង ឃើញថា Tweak នេះមិនសូវស៊ីថ្មប៉ុន្មានទេ ហេតុដូច្នេះហើយសូមកុំព្រួយបារម្ភក្នុងការប្រើប្រាស់វាអី។
ទំព័រដើម http://cambo-report.com
Post a Comment