Unknown Unknown Author
Title: [Cydia] រុករកពត៌មាន និងស្វែងរក​អ្វី​ផ្សេង​ៗ កាន់​តែ​រហ័ស និង​ងាយ​ស្រួល​ជា​មួយTweak Smart Search
Author: Unknown
Rating 5 of 5 Des:
             ប្រសិនបើជាអ្នកឧស្សាហ៍ធ្វើការ ស្រាវជ្រាវ រុករក ឯកសារ​អ្វី រឺ​ក៏​ពត៌មាន​អ្វី​ផ្សេងៗ អ្នក​ប្រាកដ​ជា​កំពុង​តែ​ជួប​ភាព​លំបាក​មួយ...


             ប្រសិនបើជាអ្នកឧស្សាហ៍ធ្វើការ ស្រាវជ្រាវ រុករក ឯកសារ​អ្វី រឺ​ក៏​ពត៌មាន​អ្វី​ផ្សេងៗ អ្នក​ប្រាកដ​ជា​កំពុង​តែ​ជួប​ភាព​លំបាក​មួយ ពោល​អ្នក​ត្រូវ​ចំណាយ​ពេល​យូរ​ហើយ​ក៏​វា​មាន​ភាព​សាំ​ញ៉ាំ​ផង​ដែរ។ យ៉ាង​ណា​មិញ ប្រសិន​បើ​អ្នក​ទាំង​អស់​គ្នា​កំពុង​តែ​ជួប​ប្រទះ​បញ្ហា​នេះ ហើយ​កំពុង​តែ​ស្វែង​រក Tweak មក​ជួយ​សម្រួល អោយ​ការ​រុក​រក​របស់​អ្នក​កាន់​តែ​មាន​ភាព​រលូន និង​ងាយ​ស្រួល​ជាង​មុន​នោះ សូម​សាក​ល្បង​ជា​មួយ Tweak Smart Search នេះ​ម្តង។

2

              Smart Search នឹងបន្ថែមជម្រើស ជាច្រើនទៀតទៅលើ Spotlight របស់​អ្នក ដែល​យើង​អាច​រក​អ្វី​ផ្សេងៗ​បាន ដូច​ជា​កម្មវិធី នៅ​ក្នុង Appstore, ចម្រៀង, ស្វែង​រក​ពត៌មាន​លើ Google និង Wikipedia ជា​ដើម។ បន្ទាប់​ពី​បាន​តម្លើង Tweak ​នេះ​ហើយ អ្នក​ទាំង​អស់​គ្នា​អាច​ស្វែង​រក​ឯកសារ កម្ម​វិធី រឺ​ក៏​អ្វី​ផ្សេងៗ បាន​កាន់​តែ​ស្រួល​ជាង​មុន​នៅលើ​ Home Screen ដោយ​គ្រាន់​តែ​ទាញ ចុះ​ក្រោម​តែ​បន្តិច​ប៉ុណ្ណោះ។

តម្រូវការ
  • iPhone, iPod Touch ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 7
  • ឧបករណ៍របស់អ្នក ត្រូវតែធ្វើការ Jailbreak រួចរាល់ (មានកម្មវិធី Cydia)
របៀបតម្លើង និងប្រើប្រាស់
  • បើកកម្មវិធី Cydia រួចបន្ថែម Source (repo.biteyourapple.net) ចូល​ទៅ​ក្នុង​ទូរស័ព្ទ​របស់​អ្នក។ បើ​អ្នក​ធ្លាប់​បាន​បញ្ចូល​រួច​ហើយ សូម​ចុច​លើ​ពាក្យ > Change > Refresh និង​ចាំ​មួយ​ភ្លែត
  • នៅក្នុងកម្មវិធី Cydia ដដែល សូមចុចក្រឡោន​ស្វែង​រក និង​វាយ​ពាក្យ “ Smart Search “ រួច​តម្លើង​វា
1
  • បន្ទាប់ពីតម្លើងបានជោគជ័យហើយ សាកល្បងចូលទៅកាន់ Spot Light ដោយ​ទាញ​ពី​លើចុះ​ក្រោម នៅ​លើ Home Screen ជា​ការ​ស្រេច។
  • អ្នកអាចធ្វើការស្វែងរកអ្វីផ្សេងៗបានទៅតាមចំណង់ចំណូលចិត្ត ដូច​ជា​កម្មវិធី​នៅ​ក្នុង AppStore, ពត៌មាន​នៅ​លើ Google ជាដើម។

នៅក្នុងថ្ងៃអនាគត Tweak នេះនឹងមានបន្ថែមនៅមុខងារជាច្រើនទៀត ដែល​អនុញ្ញាត្តិ​អោយ​យើង​ស្វែង​រក​អ្វី​ផ្សេង​ៗ​បាន​កាន់​តែ​ច្រើន​ទៀត។ សូម​រីក​រាយ​នៅ​ក្នុង​ការ​ប្រើ​ប្រាស់ ហើយ​ក៏​សូម​បញ្ជាក់​ផង​ដែរ​ថា Tweak នេះ​មិន​អាច​ដំណើរ​ការ​ជាមួយ iPad បាន​នោះ​ទេ។

 
 
ទំព័រដើម http://cambo-report.com

About Author

Advertisement

Post a Comment

 
Top