ការប្រើប្រាស់អ៊ីនធឺណែត
បានក្លាយទៅជាទំលាប់ជាប្រចាំមួយរបស់មនុស្សសម័យនេះ ព្រោះអី
វានឹងជួយសម្រួលអោយមានភាពងាយស្រួលក្នុងការទំនាក់ទំនង
ការតាមដានពត៌មានផ្សេងៗ កំសាន្ត និងការសិក្សាជាដើម។ ជាទូទៅ
យើងតែងតែប្រើប្រាស់អ៊ីនធឺណែតតាមមធ្យោបាយ Wi-Fi
ព្រោះអីវាចំណាយលុយតិច មានល្បឿនលឿន ហើយ iDevice
យើងក៏មិនងាយឡើងកំដៅតាមរយៈស៊ីមកាតផងដែរ។
ប្រសិនបើអ្នកទាំងអស់គ្នា ឧស្សាហ៍ប្រើប្រាស់ Wi-Fi ជាប្រចាំ
ហើយត្រូវការ បិទបើក រឺក៏ផ្លាស់ប្តូរ សេវា Wi-Fi នោះ
សូមសាកល្បង Tweak ថ្មីនេះ ទាំងអស់គ្នា
ព្រោះវានឹងជួយសម្រួលអោយការផ្លាស់ប្តូរអ្នក
កាន់តែមានភាពងាយស្រួល។
ខាងក្រោមេនេះគឺជារបៀបតម្លើង Tweak នេះ និងប្រើប្រាស់ប៉ុន្តែវាដូចជាពិសេសបន្តិចសម្រាប់អ្នកដែលមិនធ្លាប់ ស្គាល់ Tweak Activat
តម្រូវការ
- iPhone, iPad, iPod Touch ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 7
- ឧបករណ៍របស់អ្នកបាន Jailbreak រួចរាល់
របៀបតម្លើង និងប្រើប្រាស់
- បើកកម្មវិធី Cydia រួចបន្ថែម Source (repo.biteyourapple.net)
- ស្វែងរក Tweak ឈ្មោះថា Vestigoរួចហើយតម្លើង
- ចូលទៅកាន់ Setting > Vestigo > Action > Activtor Genture > រួចហើយជ្រើសយកកាយវិការណាមួយ ដែលអ្នកចង់ធ្វើ ដើម្បីអោយវាបង្ហាញមឺនុយ Wi-Fi មក។ ប៉ុន្តែបើអ្នកមិនធ្លាប់ប្រើ Activator នេះពីមុនមកទេ សូមជ្រើសរើសយក > Status Bar រួចហើយយក Swipe left និង Swipe Right។ សូមបិទបើកឧបករណ៍របស់អ្នក បន្ទាប់ពីជ្រើសរើសរួច
- សាកល្បង អូសដៃពីឆ្វេងទៅស្តាំ រឺពីស្តាំមកឆ្វេង នៅផ្នែកខាងលើ នៃ Status Bar របស់អ្នក នោះ របារ Wi-Fi នឹងបង្ហាញឡើង ជាក់ជាមិនខាន។
Tweak នេះអាចនឹងមានភាពលំបាកបន្តិច សម្រាប់អ្នកដែលមិនធ្លាប់ប្រើ Activator តាំងពីមុនមក ប៉ុន្តែប្រសិនបើជាអ្នកព្យាយាម និងស្វែងយល់ពីវាបន្តិច អ្នកនឹងដឹងពីអត្ថប្រយោជន៍ពី Tweak ឈ្មោះ Activator នេះ។
ទំព័រដើម http://cambo-report.com
Post a Comment