Unknown Unknown Author
Title: របៀប​លាក់ Drive ណា​មួយ នៅ​លើ​កុំព្យូទ័រ​របស់​អ្នក ដែល​ដើរ​ដោយ Windows 8
Author: Unknown
Rating 5 of 5 Des:
           ជាការពិតណាស់ បងប្អូនយើង មួយចំនួនធ្លាប់ បានធ្វើ ការលាក់ Folder និង ឯកសារផ្សេងៗ មិនអោយនរណា មើលឃើញ នៅពេលចូល បើកកុំព្យូទ័រ របស់គេ...


           ជាការពិតណាស់ បងប្អូនយើង មួយចំនួនធ្លាប់ បានធ្វើ ការលាក់ Folder និង ឯកសារផ្សេងៗ មិនអោយនរណា មើលឃើញ នៅពេលចូល បើកកុំព្យូទ័រ របស់គេម្តងៗ ប៉ុន្តែសម្រាប់ ការលាក់ Drive វិញ ប្រហែលជា មានបងប្អូន តិចតួចណាស់ ដែលចេះលាក់ Drive នៅលើកុំព្យូទ័រ។ នៅថ្ងៃនេះ ក្រុមការងារ ខេមបូរីផត យើងខ្ញុំ សូមធ្វើការ បង្ហាញនូវ របៀបលាក់ Drive ណាមួយ លើកុំព្យូទ័រ ដើរជាមួយ Windows 8 ដោយមិនចាំបាច់ ប្រើកម្មវិធី អ្វីទាំងអស់។

1-cover

ជំហ៊ានដំបូង ប្រិយមិត្តត្រូវចូលទៅកាន់ Run ដោយវាយនូវ Key Windows ផ្គុំ​ជាមួយ អក្សរ R ហើយ សូមវាយពាក្យថា Diskpart នៅត្រង់ កន្លែងប្រអប់ Open ដូចរូប។

2

ពេលនោះ វានឹងចេញផ្ទាំងខ្មៅមួយ តម្រូវអោយយើង វាយពាក្យថា list volume ដើម្បីមើល នូវឈ្មោះ Drive នីមួយៗលើ កុំព្យូទ័រ របស់យើង។

3

ខាងលើនេះ ជាព័ត៌មាននៃ Drive ដែលត្រូវគ្នា ជាមួយនឹង ផ្ទាំងមួយនេះ នៅលើកុំព្យូទ័រ។

4

ឥឡូវនេះ ក្នុងចំណោម Drives ទាំងអស់ ខ្ញុំសូមធ្វើ ការលាក់នូវ Drive H គឺ Local Disk ដោយគ្រាន់ តែវាយនូវ Command មួយគឺ Select volume h ។

5

បន្ទាប់មកទៀត វាយពាក្យមួយឃ្លាថា remove letter h។

6

ពេលនោះ អ្នកទៅមើល Drive H នៅលើ កុំព្យូទ័ររបស់អ្នក វានឹងមិនបង្ហាញទៀតទេ។ ហើយ បើបងប្អូនចង់ បង្ហាញអោយ ឃើញវិញ គ្រាន់តែ ធ្វើដូច ជំហ៊ានទីមួយ ទីពីរ និង បន្ទាប់មក សូមវាយ នូវពាក្យថា Assign letter h​ ជាការស្រេច។

About Author

Advertisement

Post a Comment

 
Top