Unknown Unknown Author
Title: រោគ​សញ្ញា​មួយ​ចំនួន ដែល​បង្ហាញ​ថា កុំព្យូទ័រ​របស់​អ្នក ត្រូវ​បាន​មេរោគ​ចូល​វាយ​ប្រហារ​ហើយ!
Author: Unknown
Rating 5 of 5 Des:
          បញ្ហាមេរោគចូល​វាយ​ប្រហារ លើ​កុំព្យូទ័រ​របស់​អ្នក ជា​បញ្ហា​ដ៏​ធំ​មួយ ដែល​អាច​ប​ង្ករ ផល​អាក្រក់ ដល់​​ការ​​ប្រើ​ប្រាស់ និង មាន​ដំ...


          បញ្ហាមេរោគចូល​វាយ​ប្រហារ លើ​កុំព្យូទ័រ​របស់​អ្នក ជា​បញ្ហា​ដ៏​ធំ​មួយ ដែល​អាច​ប​ង្ករ ផល​អាក្រក់ ដល់​​ការ​​ប្រើ​ប្រាស់ និង មាន​ដំណើរ​ការខុស ប្រក្រតី ធ្វើអោយធុញ និង មិនអាចធ្វើការបាន ដែលតម្រូវ អោយ​​អ្នក ប្រើ​ប្រាស់កម្មវិធី កម្ចាត់មេរោគ​អោយបានត្រឹមត្រូវ ហើយ អ្នកក៏គួរដឹងដែរថា តើមានរោគ សញ្ញា​អ្វីខ្លះ​កើត​ឡើង​ ក្រោយពេលមេរោគ បានឆ្លងចូលហើយ? ខាងក្រោមនេះ បង្ហាញពី​អត្តសញ្ញាណ ក៏ដូចជា រោគសញ្ញា ដែល​ជាតម្រុយប្រាប់ថា កុំព្យូទ័ររបស់អ្នក​ឆ្លងមេរោគចូល​ហើយ​។

1-cover

ក្រោយពេលមេរោគ ចូលវាយប្រហារ កុំព្យូទ័ររបស់យើង ហើយ វានឹងមានភាពមិន ប្រក្រតី​កើត​ឡើង​ដូចជា៖
+ ចំពោះរោគសញ្ញានៅលើ Internet រួមមាន៖
  • ពេលលោកអ្នកបើក Web Browser ពេលនោះ វានឹងចេញផ្ទាំង មួយថា Internet Explorer could not display the page បើទោះបីជា អ្នកភ្ជាប់ WiFi បានត្រឹមត្រូវក៏ដោយ
  • Web Browser មួយចំនួន ដូចជា Firefox, Chrome, Internet Explorer តែងតែ គាំង( ងាក​គាំងៗ)
  • ទំព័រ Homepage មានការផ្លាស់ប្តូរ ពេលបើក Web Browser
  • សាកល្បងបើកគេហទំព័រ eset.com វានឹង Block
  • ទទួលបានសារ ឬ ផ្ទាំងផ្សព្វផ្សាយ រញ៉េរញ៉ៃ ផុសឡើង ធ្វើអោយអ្នក ធុញនឹងចុចបិទ
+ ចំពោះរោគសញ្ញាលើប្រព័ន្ធកុំព្យូទ័រ
  • កុំព្យូទ័ររបស់អ្នក មានសភាព យឺតជាងមុន
  • កុំព្យូទ័រងាកគាំងៗ និង Restart ញឹកញ៉ាប់
  • លោកអ្នកមិនអាច Access ទៅកាន់ Control Panel , Task Manager, Registry Editor ឬ Command Prompt
  • មានរូប Icons មួយចំនួនបង្ហាញ ខ្លួនលើ Desktop ដែលអ្នកមិនស្គាល់
+ ចំពោះរោគសញ្ញា លើ Email
  • អ្នកទទួលបានសារ នៅក្នុង Mailbox ដោយគ្មានឈ្មោះ អ្នកផ្ញើ និង ឈ្មោះប្រធានបទ ច្បាស់​លាស់
  • អ្នកដទៃទទួលបាន សារមេរោគពីអ្នក ដោយអ្នកមិនដឹងខ្លួន ថាបានផ្ញើទៅនោះទេ។
ចំណុចទាំងអស់នេះ ជាអាការៈ ឬ ជារោគសញ្ញា ដែលបង្ហាញថា កុំព្យូទ័ររបស់អ្នក ឆ្លងមេរោគហើយ ដូច្នេះ ពេល​ដែលអ្នកដឹងរួចហើយ សង្ឃឹមថាអ្នក ប្រើកម្មវិធី កម្ចាត់មេរោគ ទៅកម្ចាត់វាចុះ ដើម្បីធានា បាន​នូវ​សុវត្តិ​ភាព ប្រើប្រាស់បន្តទៀត។

2

About Author

Advertisement

Post a Comment

 
Top