Unknown Unknown Author
Title: វិធី​ងាយ​បំផុត ដើម្បី​ផ្លាស់​ប្តូរ កាល​បរិច្ឆេទ​នៃ​ឯកសារ​របស់​លោកអ្នក
Author: Unknown
Rating 5 of 5 Des:
                  ជាធម្មតា រាល់ File ឬ ឯកសារ ដែលលោក អ្នកបាន បង្កើតនៅ លើកុំព្យូទ័រ តែងតែប្រាប់នូវ កាលបរិច្ឆេទ ដែលយើង បានបង្កើត ហើយ វាថែមទ...


                  ជាធម្មតា រាល់ File ឬ ឯកសារ ដែលលោក អ្នកបាន បង្កើតនៅ លើកុំព្យូទ័រ តែងតែប្រាប់នូវ កាលបរិច្ឆេទ ដែលយើង បានបង្កើត ហើយ វាថែមទាំង បង្ហាញពី កាលបរិច្ឆេទ នៃថ្ងៃបង្កើត ថ្ងៃកែប្រែ(Modify) តែសម្រាប់ កាលបរិច្ឆេទ ទាំងអស់នោះ បងប្អូន អាចធ្វើការ ផ្លាស់ប្តូរបាន តាមវិធីងាយៗ បំផុត ដែលមិននឹក ស្មានដល់។

ជាដំបូងបងប្អូនគ្រាន់តែ ចូលទៅប្តូរ កាលបរិច្ឆេទនៃ ម៉ាស៊ីនកុំព្យូទ័រ របស់យើង ដោយចុច នៅផ្នែក ខាងក្រោម និង ខាងស្តាំ ពេលនោះ វានឹងបង្ហាញ កាលបរិច្ឆេទ ដោយតម្រូវអោយ លោកអ្នកប្តូរ ទៅថ្ងៃណាមួយ ក៏បានដែរ អោយតែក្នុង ពេលអតីត ដោយចុចត្រង់ Change date and time setting។

1-cover

 បន្ទាប់ពីចុចរួចហើយ វានឹងចេញ ផ្ទាំងមួយ តម្រូវអោយ លោកអ្នក ចុចលើ Change date and time។ បន្ទាប់មកទៀត លោកអ្នកត្រូវ ធ្វើការ ប្តូរភ្លាម ឧទាហរណ៍ ដូចជា ប្តូរទៅថ្ងៃទី 26 ខែ ឧសភា ឆ្នាំ 2010 ។

2
3

ក្រោយពេលធ្វើការផ្លាស់ប្តូរម៉ោងម៉ាស៊ីន កុំព្យូទ័ររួចហើយ លោកអ្នកអាច ចាប់ផ្តើមបង្កើត ឯកសារថ្មីបាន ឧទាហរណ៍ ដូចជា ការបង្កើត ឯកសារជា Text File មួយឈ្មោះថា MyDocument.txt ពេលនោះ យើងនឹង ឃើញកាល បរិច្ឆេទ របស់វា ត្រូវបានបង្កើត ឡើងនៅ ថ្ងៃទី 26 ខែ ឧសភា ឆ្នាំ 2010 នៅពេលចុច Mouse ស្តាំ យក Property ។ ជាចុងក្រោយ បងប្អូនត្រូវ ចូលទៅប្តូរ កាលបរិច្ឆេទ ម៉ាស៊ីន មកជា ថ្ងៃបច្ចុប្បន្នវិញ។

4

ដូច្នេះ កាលដែលយើងធ្វើបែបនេះ ក៏ព្រោះតែ យើងចង់ កុហក នរណាម្នាក់ថា ឯកសារ របស់យើង ពិតជាបាន បង្កើតយូរ ហើយមែន។ សូមអនុវត្ត នូវជំហ៊ាន ខាងលើនេះ ទាំងអស់គ្នា ប្រសិនបើ ចង់ធ្វើការផ្លាស់ប្តូរ កាលបរិច្ឆេទ នៃឯកសារ។

About Author

Advertisement

Post a Comment

 
Top