Unknown Unknown Author
Title: ការប្រើប្រាស់​ សារ​អេឡិចត្រូនិច (Email) មាន​ការ​ថយ​ចុះ​ច្រើន​ដោយ​សារ​ បណ្តាញ​សង្គម​យក្ស​ (Facebook) ?
Author: Unknown
Rating 5 of 5 Des:
ការពីប៉ុន្មានឆ្នាំមុន ការផ្ញើសារអេឡិចត្រូនិចពិតជាមានការពេញនិយម​ និង​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ សម្រាប់​មនុស្ស​ជុំវិញ​ពិភពលោក។​ ...



cover0
ការពីប៉ុន្មានឆ្នាំមុន ការផ្ញើសារអេឡិចត្រូនិចពិតជាមានការពេញនិយម​ និង​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ សម្រាប់​មនុស្ស​ជុំវិញ​ពិភពលោក។​ វា​មាន​ការ​ប្រើប្រាស់​យ៉ាង​ទូលំ​ទូលាយ​ និង​ជួយ​សម្រួល​ក្នុង​កិច្ចការ​របស់​មនុស្ស​ បាន​យ៉ាង​ច្រើន​ មិន​ថា​ការ​ទំនាក់​ទំនង​គ្នា​ ការ​ផ្ញើ​ឯកសារ​ការងារ​ មេរៀន​ និង​ការ​ជជេក​កម្សាន្ត​ខ្លះ​នោះ​ទេ​ ថែម​ទាំង​មាន​លទ្ធភាព​រក្សា​នូវ​ ប្រព័ន្ធ​សុវត្ថិភាព​ទៀត​ផង។​ ដូច​ដែល​យើង​បាន​ដឹង​ស្រាប់​ហើយ​ សារ​អេឡិចត្រូនិច​ដែល​មាន​ការ​គាំទ្រ​ពី​សំណាក់​អ្នក​ប្រើប្រាស់​បាន​ច្រើន​ ជាង​គេ​នោះ ​បាន​ទៅ​លើ​ក្រុមហ៊ុន​ Yahoo និង Gmail របស់ Google។ ក្រុមហ៊ុន​ទាំង​ពីរ​នេះ​បាន​ផ្គត់ផ្គង់​នូវ​ប្រព័ន្ធ​សារ​អេឡិចត្រូនិច​ ដែល​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់​ និង​មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​ដល់​អតិថិជន​របស់​ពួក​គេ។
1
ប៉ុន្តែដោយសារវិស័យបច្ចេកវិទ្យាចេះតែលូតលាស់ទៅ អ្នកអភិវឌ្ឍកម្មវិធី បានខិតខំរក​អ្វី​ដែល​ថ្មី​ ក្នុង​ការ​សម្រួល​ដល់​ការងារ​របស់​មនុស្ស​ឲ្យ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ និង​បាន​រហ័ស​ជាង​មុន​ ក្នុង​ពេល​នោះ​ដែរ​ វត្តមាន​របស់​ Facebook ត្រូវ​បាន​បង្កើត​ឡើង​ថ្មី​ ក្នុង​មុខ​ងារ​ជំរុញ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​រស់​នៅ ​និង​ការ​ទំនាក់​ទំនង​គ្នា​របស់​មនុស្ស​ ក៏​ដូច​ជា​បំពេញ​នូវ​ចន្លោះ​ប្រហោង​ របស់​ Gmail និង Yahoo ។
2
នៅពេលដែល Facebook ត្រូវបានបង្កើតថ្មីៗ មនុស្សមួយចំនួនធំ មិនបានស្គាល់ពី​វា​នោះ​ទេ​ ប៉ុន្តែ​រយៈ​ប្រហែល​ជា​ 1-2 ឆ្នាំ​ក្រោយ​មក​ Facebook ចាប់​ផ្តើម​មាន​ប្រជាប្រិយភាព​ជា​ខ្លាំង​នៅ​ក្នុង​បណ្តាញ​អ៊ីនធើណេត​ ដែល​មាន​ចំនួន​អ្នក​ប្រើប្រាស់​យ៉ាង​ច្រើន​ និង​តួ​លេខ​នៃ​ចំនួន​អ្នក​ចុះ​ឈ្មោះ​ថ្មីៗ​ក៏​មាន​ការ​កើន​ឡើង​ពី​មួយ​ថ្ងៃ​ ទៅ​មួយ​ថ្ងៃ។​ ការ​កើន​ឡើង​ គួរ​ឲ្យ​កត់​សម្គាល់​បែប​នេះ​ហើយ​ ទើប​យើង​អាច​សន្និដ្ឋាន​បាន​ថា​ Facebook​ ពិត​ជា​មាន​លក្ខណៈ​ពិសេស​ច្រើន​ និង​អាច​បំពេញ​មុខ​ងារ​របស់​អ្នក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​យ៉ាង​មាន​ ប្រសិទ្ធភាព។​ Facebook អាច​ជួយ​បំពេញ​ការងារ​របស់​មនុស្ស​ជា​ច្រើន​ដូចជា៖
  • មាន​ Interface ស្រស់ស្អាត​ និងគួរឲ្យចាប់អារម្មណ៍
  • ផ្តល់ការទំនាក់ទំនងបានយ៉ាងរហ័ស មិនថាឆ្លងប្រទេសឬឆ្លងទ្វីបនោះឡើយ
  • អាចធ្វើការបង្ហាញ អារម្មណ៍តាមរយៈអក្សរ រូបភាព និងបង្ហោះ​ជា​វីដេអូ​បាន​ទៀត​ផង
  • អាចមើលឃើញនូវរាល់សកម្មភាពរបស់មនុស្ស​ជាទី​ស្រឡាញ់​មិន​ថា​ជា​ គ្រួសារ​ ឬ​ក៏​មិត្តភក្កិ​នោះ​ទេ​ ឲ្យ​តែ​មាន​នៅ​ក្នុង​បញ្ជី​ឈ្មោះ​មិត្តភក្កិ​របស់​អ្នក
  • ផ្តល់ភាពងាយស្រួល និងឆាប់រហ័សក្នុងការផ្ញើឯកសារ​ មិន​ថា​ឯកសារ​ការងារ​ រឺ​មេរៀន​នោះ​ទេ
  • អាចធ្វើការជជេកកម្សាន្ត (Chat) បាន​យ៉ាង​ឆាប់​រហ័ស
  • អាចធ្វើការ Call ជាសម្លេង
  • មានលទ្ធភាពក្នុងការបង្កើតជាក្រុម សម្រាប់មនុស្ស​ដែល​អ្នក​ឧស្សាហ៍​ក្នុង​ការ​ទាក់​ទង
  • អាចជួយសម្រួលក្នុង ការផ្សព្វផ្សាយពាណិជ្ជកម្ម​បាន​ថែម​ទៀត​ផង
  • អាចធ្វើការទំនាក់ទំនងទៅកាន់​មនុស្ស​ច្រើន​ក្នុង​ពេល​តែ​មួយ
3
មកដល់បច្ចុប្បន្ននេះ Facebook បានក្លាយជាបណ្តាញសង្គមមួយដ៏ធំ ដែលមានចំនួនអ្នក​ប្រើប្រាស់​យ៉ាង​ច្រើន​លើសលប់​ ដល់​ទៅ​រាប់​ពាន់​លាន​គណនី​ឯណោះ។​ ការ​ប្រើប្រាស់​ Facebook ពិតជា​មាន​ភាព​ទូលំ​ទូលាយ​ខ្លាំង​មែន​ទែន​នៅ​ជុំវិញ​ពិភពលោក មិនថា​មនុស្ស​ចាស់​ យុវវ័យ​ ឬ​ក៏​មនុស្ស​វ័យ​ជំទង់​នោះ​ទេ​ សឹង​តែ​មាន​គណនី​ Facebook គ្រប់​គ្នា​ទៅ​ហើយ។​ Facebook ក៏​បាន​ទាញ​យក​ចំណូល​បាន​យ៉ាង​ក្រាស់​ក្រែល​ផង​ដែរ​ ពី​គុណសម្បត្តិ​នៃ​ការ​ប្រើប្រាស់​ដ៏​លើស​លប់​របស់​មនុស្ស​នេះ។
ទន្ទឹមនឹងការកើនឡើងនៃចំនួនអ្នកប្រើប្រាស់ Facebook, ការប្រើប្រាស់សារអេឡិចត្រូនិច (Email) មាន​ការ​ថយ​ចុះ​ច្រើន​ ប៉ុន្តែ​មិន​មាន​ន័យ​ថា​ចំនួន​គណនី​អ្នក​ដែល​ប្រើប្រាស់​ Email មាន​ការ​ថយ​ចុះ​នោះ​ទេ​ មាន​តែ​កើន​ឡើង​ដូច​ទៅ​នឹង​ Facebook ដែរ ព្រោះ​លក្ខខណ្ឌ​ក្នុង​ការ​ចុះ​ឈ្មោះ​គណនី​របស់​ Facebook តម្រូវ​ឲ្យ​បំពេញ​នូវ​ Email Address ណា​មួយ​ផង​ដែរ។​ បើ​តាម​ការ​សង្កេត​បាន​ឲ្យ​ដឹង​ថា​អ្នក​ខ្លះ​ចុះ​ឈ្មោះ​គណនី​ Email ពិត​មែន​ប៉ុន្តែ​ សម្រាប់​ប្រើ​ក្នុង​ការ​ចុះ​ឈ្មោះ​បន្ត​ទៅ​ក្នុង​គណនី​ Facebook តែ​ប៉ុណ្ណោះ ​មិន​ដែលសូវ​ប្រើប្រាស់​ Email​ នោះ​ទេ។
នេះសបញ្ជាក់ឲ្យឃើញថាថ្វីត្បិតតែមានចំនួនគណនីកើនឡើងដូចគ្នា​ពិត​មែន​រវាង​ សារ ​អេឡិចត្រូនិច​ (Email) និង (Facebook) ប៉ុន្តែ​ការ​ប្រើប្រាស់​ Facebook ក្នុង​មធ្យោបាយ​ទំនាក់​ទំនង​ និង​ផ្ញើ​ឯកសារ​មាន​ការ​ប្រើប្រាស់​យ៉ាង​ច្រើន​លើស​លប់​ និង​មាន​ប្រសិទ្ធភាព។​ Facebook បាន​កាត់​បន្ថយ​ការ​ប្រើប្រាស់​ Email ក៏​ពិត​ប្រាកដ​មែន​ ប៉ុន្តែ​ក្រុមហ៊ុន​ធំៗ​ និង​ស្ថាប័ន​មួយ​ចំនួន​ នៅតែ​បន្ត​ការ​ប្រើប្រាស់​សារ​អេឡិចត្រូនិច​មួយនេះ​ ព្រោះវា​មាន​សុវត្ថិភាព​ខ្ពស់​ និង​ត្រូវ​បាន​លាក់​ការ​យ៉ាង​សម្ងាត់​ នៅ​រាល់​កិច្ច​សន្ទនា​នៅ​ក្នុង​សារ​ និង​ឯកសារ​ជា​ដើម។


About Author

Advertisement

Post a Comment

 
Top