ទោះបីជាស្មាតហ្វូនតែងតែមាន
ការវិវត្តន៍ខ្លាំងពីមួយជំនាន់ទៅមួយជំនាន់យ៉ាងណាក៏ដោយ
ក៏ប៉ុន្តែយើងសង្កេតឃើញថា ថ្មរបស់ស្មាតហ្វូននៅតែចោទជាបញ្ហា
មិនអាចអោយអ្នកប្រើប្រាស់ មានអារម្មណ៍ស្កប់ស្កល់នៅឡើយទេ។
កម្លាំងថ្ម
មិនមែនជាមូលហេតុតែមួយគត់ដែលធ្វើអោយទូរស័ព្ទឆាប់អស់ថ្មនោះទេ
តែ Software ក៏ជាមូលហេតុចំបងមួយផងដែរ
ដូច្នេះដើម្បីបង្កើនរយៈពេលនៃការប្រើប្រាស់
អ្នកទាំងអស់គ្នាគួរតែដឹងពីគន្លឹះពិសេសមួយចំនួន។ ខាងក្រោមនេះ
គឺជាគន្លឺះពិសេសទាំង 14 ដែលអ្នកទាំងអស់គ្នាគួរតែអនុវត្តន៍
ព្រោះវានឹងមានប្រសិទ្ធភាពខ្ពស់ ធ្វើអោយរយៈពេលនៃការប្រើប្រាស់
មានរយៈពេលយូរជាងមុន។
1. ឆែកមើលរបាយការណ៍ នៃការប្រើប្រាស់ថាមពល
2. កម្មវិធីណាដែលមិនត្រូវការ សូមលុបវាចេញទៅ
អ្នកប្រើប្រាស់ទូរស័ព្ទភាគច្រើនបំផុត មិនថាគេ រឺខ្ញុំទេ
តែងតែតម្លើងកម្មវិធី និងហ្គេមណាដែលគេគិតថាមានប្រយោជន៍ រឺល្អ។
ប៉ុន្តែពួកគេមិនដែលបានបើកកម្មវិធីទាំងនោះប្រើប្រាស់នោះទេ
ដែលប្រការនេះ អាចអោយទូរស័ព្ទអ្នកខាតអង្គចងចាំ
ហើយក៏អាចប៉ះពាល់ទៅដល់ថ្មផងដែរ។
3. បិទកម្មវិធីដែលដើរនៅក្នុង Background
4. បិទ រឺបន្ថយរយៈពេល Sync/Fetch នៅក្នុងកម្មវិធី
កម្មវិធីអ៊ីម៉ែលនៅលើទូរស័ព្ទរបស់អ្នក តែងតែដំណើរការរៀងរាល់ 5 រឺ 10 នាទី
ដើម្បីទាញ និងស្វែងរកក្រែងលោមានសារមកថ្មី។
យកគួរតែបន្ថយរយៈពេលនៃការដំណើរការនេះ
រឺបើអាចសូមបិទវាចូលតែម្តងទៅ។ ដើម្បីបិទ សូមបើកកម្មវិធីអ៊ីម៉ែល
> Setting > Sync frequency។
5. បិទ NFC, Bluetooth, Wi-Fi, GPS, LTE រឺ 3G
6. បើកមុខងារសន្សំសំចៃថ្ម (បើមាន)
ភាគច្រើនបំផុតនៃស្មាតហ្វូននាពេលបច្ចុប្បន្ននេះ
វាសុទ្ធតែបានបំពាក់មកជាមួយនូវមុខងារសន្សំសំចៃថ្ម
ដែលវានឹងបិទមុខងារណាដែលមិនសំខាន់ ដោយស្វ័យប្រវត្តិ។
7. កុំប្រើប្រាស់ Live Wallpaper
Live wallpaper ប្រើប្រាស់ថាមពលថ្មច្រើនណាស់
ហើយក៏ធ្វើអោយទូរស័ព្ទមានល្បឿនយឺតជាងមុនផងដែរ។ សូមប្រើប្រាស់
រូបភាពធម្មតា ធ្វើជា Wallpaper ទើបប្រសើរ។
8. កុំប្រើប្រាស់ Widget ច្រើនពេក
9. កំណត់កម្រិតពន្លឺ Brightness មួយ ដែលអ្នកគិតថាសាកសម
10. ឧស្សាហ៍អាប់ដេតកម្មវី អោយដល់ជំនាន់ចុងក្រោយបង្អស់
កម្មវិធីនីមួយៗ តែងតែមានកំណែអាប់ដេតជាប្រចាំ ហើយកំណែអាប់ដេតទាំងនោះ
តែងតែដោះស្រាយនូវចន្លោះប្រហោងផ្សេងៗ អោយវាដើរលឿន
និងស៊ីថ្មតិចជាងមុន។
11. កំណត់រយៈពេល នៃការបិទអេក្រង់ដោយស្វ័យប្រវត្តិ
12. ប្រើប្រាស់ Wallpaper និង Theme ពណ៌ខ្មៅ សម្រាប់ទូរស័ព្ទអេក្រង់ AMOLED
ពពួកស្មាតហ្វូនរបស់ Samsung មួយចំនួនធំ បានបំពាក់ដោយអេក្រង់ប្រភេទ
AMOLED ដែលវាជាប្រភេទអេក្រង់ដ៏ល្អ ពោលសម្រាប់ចំណុចណាមានពណ៌ខ្មៅ
វានឹងមិនបញ្ចេញពន្លឺនោះទេ។ ដូច្នេះបើយើងប្រើ Wallpaper ពណ៌ខ្មៅ
ទូរស័ព្ទនោះនឹងមិនចំណាយថាមពលខ្លាំង ទៅលើការបញ្ចេញពន្លឺនោះទេ។
13. បិទ រំញ័រចោល ប្រសិនបើអ្នកគិតថាវាមិនសំខាន់
រំញ័រក៏ប្រើប្រាស់ថាមពលថ្មច្រើនផងដែរ ដូច្នេះបើអាច សូមបិទរំញ័រនៅកន្លែង Setting > Sounds។
14. ប្រើប្រាស់ថ្ម ចេញពីរោងចក្រ មិនមែនជាថ្មក្លែងក្លាយ
អ្នកទាំងអស់គ្នាអាចអនុវត្តន័ចំណុចមួយណាក៏បានដែរ
ទៅតាមការពេញចិត្តរបស់អ្នក មិនបាច់អនុវត្តទាំង 14
ចំណុចនេះក៏បានដែរ។ ហើយការបិទ បើកទូរស័ព្ទយើងជាប្រចាំ
ក៏អាចអោយទូរស័ព្ទយើងប្រើប្រាស់បានយូរជាងមុនផងដែរ
ព្រោះអីវានឹងបិទរាល់មុខងារ និង Service ផ្សេងៗចោលទាំងអស់។
Post a Comment