Unknown Unknown Author
Title: គន្លឹះទាំងប្រាំបួនយ៉ាង ដែល​អ្នក​ប្រើ​ប្រាស់ Galaxy S5 គួរ​អនុវត្តន៍
Author: Unknown
Rating 5 of 5 Des:
ជាការពិតណាស់ Galaxy S5 គឺជាកំពូល​ស្មាត​ហ្វូន​ជំនាន់​ទី​ប្រាំ​របស់​ក្រុម​ហ៊ុន Samsung ហើយ ដែល​វា​បាន​បំពាក់​មក​ជា​មួយ​បច្ចេក​វិទ្យា​ទំ...

cover
ជាការពិតណាស់ Galaxy S5 គឺជាកំពូល​ស្មាត​ហ្វូន​ជំនាន់​ទី​ប្រាំ​របស់​ក្រុម​ហ៊ុន Samsung ហើយ ដែល​វា​បាន​បំពាក់​មក​ជា​មួយ​បច្ចេក​វិទ្យា​ទំនើបៗ លក្ខណៈ​សម្បត្តិ្ព​ខ្ពស់​ជាង​ស្មាត​ហ្វូន​ដទៃ។ វា​បាន​បំពាក់​មក​ជាមួយ​អេក្រង់​ប្រភេទ Super AMOLED ទំហំ 5.1 អ៊ីញ​ដែល​មាន​គុណ​ភាព​ខ្ពស់ កម្លាំង​ម៉ាស៊ីន​ខ្លាំង ចំណែកឯ Software របស់​វា​វិញ ក៏​មាន​ភាព​លេច​ធ្លោ​ផង​ដែរ។ ខាង​ក្រោម​នេះ​គឺ​ជា​គន្លឺះ​ពិសេស​ទាំង 10 ដែល​អ្នក​អាច​អនុវត្តន៍​នៅ​លើ Galaxy S5 របស់​អ្នក​បាន ដើម្បី​ទទួល​បាន​បទ​ពិសោធន៍​កាន់​តែ​ពិសេស​ពី​វា។
1. ដាក់ប្រព័ន្ធសុវត្ថិភាពស្កេនម្រាមដៃ

1

Galaxy S5 បានបំពាក់មកជាមួយបច្ចេកវិទ្យាថ្មី គឺ​ទ្រនាប់​ស្កេន​ម្រាម​ដៃ​នៅ​ជាប់​នឹង​ប៊ូតុង Home ដែរ ដែល​វា​មាន​លក្ខណៈ​ទំនើប សុវត្ថិភាព និង​ងាយ​ស្រួល​ប្រើ​ប្រាស់។ ដើម្បី​ដាក់​មុខ​ងារ​នេះ សូម​បើក Setting > Finger Scanner រួច​បន្ថែម​ស្នាម​ម្រាម​ដៃ​របស់​យើង​ចូល​ជា​ការ​ស្រេច ដែល​វា​អាច​ស្គាល់​បាន​ដល់​ទៅ 3 ម្រាម​ដៃ​ឯណោះ។
2. បន្ថែមព៌តមានផ្ទាល់ខ្លួនយើងនៅលើផ្ទៃ Lockscreen

2

ជាការពិតណាស់ ជួនកាលអ្នកអាចជ្រុះបាត់ទូរស័ព្ទរបស់អ្នកនៅកន្លែងណាមួយ ហើយ​អ្នក​ដែល​រើស​បាន​ប្រាកដ​ជា​មាន​ភាព​លំបាក​ក្នុង​ការ​ទំនាក់​ទំនង​មក​ ម្ចាស់​ដើម។ ទោះ​បី​ជា​កម្រ​មាន​មនុស្ស​ល្អ​បែប​នេះ​យ៉ាង​ណាក៏​ដោយ ក៏​ប៉ុន្តែ​យើង​គួរ​តែ​ដាក់​ពត៌មាន​របស់​យើង​នៅ​លើ Lockscreen ដូច​ជា​លេខ​ទូរស័ព្ទ រឺក៏​អ៊ីម៉ែល​ដើម្បី​អោយ​គេ​ទាក់​ទង។ ដើម្បី​បន្ថែម​ពត៌មាន​នេះ សូម​ចូល​ទៅ​កាន់ Setting > Lockscreen > Lockscreen information។
3. ផ្លាស់ប្តូរកន្លែង Setting ទោជាប្រភេទ List View
នៅកន្លែង Setting របស់ Galaxy S5 ដូចជាមានសភាពខុសប្លែកពីទូរស័ព្ទដទៃបន្តិច ព្រោះ​អីវា​បាន​បង្ហាញ​ជា​ប្រភេទ icon (Thumbnails View)ដែល​ជា​ពិបាក និង​រញ៉េរ​ញ៉ៃ​បន្តិច។ យើង​អាច​ធ្វើ​អោយ​វា​មាន​ភាព​សាមញ្ញ​និង​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ជាង​មុន​ បាន​ដោយ​គ្រាន់​តែ​ចូល Setting ចុច​ចំណុច​អុច​បី ដែល​នៅ​ខាង​ស្តាំ ហើយ​ជ្រើស​រើស​យក List View ជា​ការ​ស្រេច។
4. ផ្លាស់ប្តូរទីតាំងនៃកន្លែង របារបង្ហាញព៌តមាន

4

ប្រសិនបើអ្នកឧស្សាហ៍ប្រើមុខងារណាមួយញឹកញ៉ាប់ជាងគេ ដូចជា Power Saving, រឺ Multi-Windows រឺ Data Network នោះ យើង​អាច​រំកិល​វា មក​ដាក់​របារ​ខាង​លើ​នៃ Notification បាន​ដើម្បី​ប្រើ​បាន​ដោយ​រហ័ស​ជាង​មុន។ ដើម្បី​បន្ថែម​របារ​ទាំង​នោះ មក​ដាក់​របារ​ខាង​មុខ យើង​គ្រាន់​តែ​អូស​ពី​លើ​ចុះ​ក្រោម ចុច​ត្រង់​ការ៉េ > ចុច​ខ្មៅ​ដៃ > រួច​ហើយ​រំកិល​ជំរើសណា​មួយ​ដែល​អ្នក​ចាក់​បាន ពី​ខាង​ក្រោម មក​ដាក់​ខាង​លើ រឺ​ខាង​មុខជា​ការ​ស្រេច។
5. កែសម្រួលមុខងារ Toolbox
Toolbox គឺជារបារតូចមួយ ដែលវាមានផ្ទុកទៅដោយកម្មវិធី​ដែល​អ្នក​គិត​ថា​មាន​ប្រយោជន៍​មួយ​ចំនួន និង​ចង់​បើក​វា​ក្នុង​រយៈ​ពេល​ខ្លី។ ប្រសិន​បើ​អ្នក​មមា​ញឹក​នៅ​ក្នុង​ការ​ប្រើ​ប្រាស់ ហើយ​ត្រូវ​ការ​លោត​ចេញ​ពី​កម្មវិធី​មួយ ទៅ​កម្មវិធី​មួយ​ទៀត​ដោយ​រហ័ស​នោះ អ្នក​គួរ​តែ​ជ្រើស​រើស​យក Toolbox នេះ។ យើង​អាច​បើក Toolbox បាន​ដោយ​ចូល​ទៅ​កាន់ Setting > Toolbox > ចុច​បើក​វា​អោយ​ដំណើរ​ការ។ យើង​អាច Edit បន្ថែម​កម្ម​វិធី​ណា ដែល​យើង​គិត​ថា​មាន​ប្រយោជន៍​ចូល​បាន ទៅ​តាម​តម្រូវ​ការ​របស់​អ្នក។
6. មុខងារ Multi-Windows

6

មុខងារនេះគឺជាមុខងារដ៏ពិសេសមួយ របស់ Samsung ព្រោះ​អី​វា​អនុញ្ញាត្តិ​អោយ​យើង​ដំណើរ​ការ​ហ្គេម និង​កម្មវិធី​បាន​រយៈ​ក្នុង​ពេល​តែ​មួយ​បាន​ដោយ​រហ័ស​បំផុត។ មុខ​ងារ​នេះ គឺវា​ស្រដៀង​ទៅ​នឹង​មុខ​ងារ​របស់​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Windows ដែរ។ ដើម្បី​ដំណើរ​ការ​មុខ​ងារ​នេះ សូម​អូស​របារ​ដំណឹង​ចុះ​ក្រោម រួច​ហើយ​ចុច​បើក Multi-Windows ។ បន្ទាប់​មក​ទៀត អ្នក​នឹង​ឃើញ​មាន​ចំណុច​មួយ​លោត​នៅ​ផ្នែក​ខាង​គេម​នៃ​ទូរស័ព្ទ។ សូម​ចុច​បើក​វា ដើម្បី​ដំណើរ​ការ​ការ​បើក​កម្ម​វិធី​ពីរ​ក្នុង​ពេល​តែ​មួយ។
7. ធ្វើអោយទូរស័ព្ទអ្នក ដើរលឿនជាងមុន តាមរយៈ​បង្កើន​ល្បឿន Transition និង Animation
ពពួក iPhone គេតម្លើង Tweak ឈ្មោះថា Fakeclockup ចំណែក​ឯ​ពួក Android វិញ​គឺ​គ្រាន់​តែ​ចូល​ទៅ​កាន់ Setting > Developer Options > ចុះ​ទៅ​ក្រោម​រក​ពាក្យ Windows Animation Scale និងTransition Scale ហើយ​ប្តូរ​វា​ទៅ Animation scale 0.5.x។ ប្រសិន​បើ​អ្នក​មិន​ឃើញ​មាន​ជម្រើស Developer Options ទេ សូម​ចុច Setting > About phone > ហើយ​ចុច​អោយ​ញ៉ាប់​លើ​ពាក្យ Build Number ជា​ការ​ស្រេច។
8. បើក Power Saving Mode

8

Saving Mode អាចសន្សំសំចៃថ្មទូរស័ព្ទអ្នក អោយ​បាន​ច្រើន​ជាង​មុន យ៉ាង​មាន​ប្រសិទ្ធ​ភាព ពោល​វា​នឹង​បិទ​មុខ​ងារ​ដែល​ឥត​បាន​ការ​ចោល​ទាំង​អស់។ ដើម្បី​បើក​មុខ​ងារ​នេះ សូម​ចូល​ទៅ​កាន់ Setting > Power Saving > ហើយ​បើក Power Saving Mode។ សូម​បិទ Graysale Mode ព្រោះ​អី​វា​នឹង​ធ្វើ​អោយ​ទូរស័ព្ទ​ចេញ​ជា​ផ្ទៃ​ពណ៌​ប្រផេះ។ វា​ក៏​មាន​ភ្ជាប់​មក​ជា​មួយ​សន្សំ​សំចៃ​ថ្ម​ខ្ពស់​ផង​ដែរ ពោល​ថ្ម​ត្រឹម​តែ 10% អ្នក​អាច​ប្រើ​បាន​ដប់​ម៉ោង ដោយ​គ្រាន់​តែ​បើក Ultra Power Saving។
9. ប្រើប្រាស់ Launcher ផ្សេងៗ
ប្រសិនបើអ្នកគិតថា ផ្ទៃអេក្រង់រចនាបថ TouchWiz របស់ Samsung មាន​ភាព​ស៊ាំ​ញាំ​រញ៉េ​រញៃ​ក្នុង​ការ​ប្រើ​ប្រាស់ នោះ​យើង​ក៏​អាច​សាក​ល្បង​ទទួល​យក​បទ​ពិសោធន៍​ថ្មី​តាម​រយៈ​ការ​ផ្លាស់​ប្តូរ Launcher ផង​ដែរ។ អ្នក​ទាំង​អស់​គ្នា​អាច​សាក​ល្បង Launcher ឈ្មោះ​ថា Nova, Themer, Yahoo Launcher, រឺក៏ Google Launcher ជាដើម។
សូមរីករាយនៅក្នុងការប្រើប្រាស់ ហើយគន្លឹះមួយ​ចំនួន​ទៀត អ្នក​ទាំង​អស់​គ្នា​ក៏​អាច​អនុវត្តន៏​បាន​នៅ​លើ​ទូរស័ព្ទ Android ដទៃ​បាន​ផង​ដែរ។


About Author

Advertisement

Post a Comment

 
Top