Android
គឺជាប្រព័ន្ធប្រតិបត្តិការណ៍ដ៏ល្បីល្បាញមួយអស់រយៈពេលជាងប្រាំឆ្នាំ
មកហើយ ដែលនរណាៗក៏ស្គាល់ដែរថា Google
គឺជាអ្នកផ្តួចផ្តើមបង្កើតវាឡើង។ Android
ចាប់ផ្តើមស្រាវជ្រាវបង្កើតឡើងនៅក្នុងឆ្នាំ 2005
ហើយបានចេញផ្លែផ្កា
និងដាក់ប្រើប្រាស់នៅលើទូរស័ព្ទជាផ្លូវការនៅក្នុងឆ្នាំ 2008។
ប៉ុន្តែវាមិនពិតនោះទេ ព្រោះអីប្រព័ន្ធប្រតិបត្តិការណ៍ Android
បានចាប់កំណើតឡើងតាំងពីឆ្នាំ 2003 មកម្ល៉េះ ហើយក៏មិនមែន Google
ជាអ្នកបង្កើតឡើយ។
ដើមកំណើតដំបូងបង្កើតរបស់ Google គឺបានចាប់ផ្តើមកាលពីខែតុលាឆ្នាំ
2003 ដែលដំបូងឡើងវាគ្រាន់តែជាប្រព័ន្ធប្រតិបត្តិការណ៍មួយដែលគេ
បង្កើតដាក់ប្រើជាមួយកាមេរ៉ាតែប៉ុណ្ណោះ។ វិស្វករ Software ដ៏ធំ
ហើយក៏ជាអ្នកដែលផ្តួចផ្តើមគំនិតដំបូងគេនោះគឺលោក Andy Rubin
ដែលរូបលោកជាអ្នកដែលមានភាពច្នៃប្រឌិតដ៏ធំមួយរូប
ហើយក៏ជាអ្នកស្នេហាបច្ចេកវិទ្យាមនុស្សយន្តដែរ។
នេះជាមូលហេតុដែលគាត់ប្រសិទ្ធនាមប្រព័ន្ធប្រតិបត្តិការណ៍នេះថា
Android ដែលស្រដៀងនឹងឈ្មោះគាត់
និងនិម្មិតសញ្ញាវាដូចទៅនឹងមនុស្សយន្ត
ដោយហេតុគាត់ចូលចិត្តមនុស្សយន្ត។
ពួកគាត់មានក្រុមមួយសម្រាប់សិក្សាស្រាវជ្រាវ
បង្កើតប្រព័ន្ធប្រតិបត្តិការណ៍៍មួយនេះ
ហើយពួកគាត់ក៏បានផ្លាស់ប្តូរគម្រោងទៅបង្កើតប្រព័ន្ធប្រតិបត្តិ
ការណ៍សម្រាប់ទូរស័ព្ទវិញ
ដោយហេតុទីផ្សារកាមេរ៉ាគឺមិនរីកចំរើនឡើយ។
នៅក្នុងគម្រោងថ្មីទៅបង្កើតប្រព័ន្ធប្រតិបត្តិការណ៍សម្រាប់
ទូរស័ព្ទនេះ គឺវាមានហានិភ័យច្រើនណាស់
ព្រោះអីសមាជិកក្រុមរបស់គាត់មានតិចតួច មិនមានសមត្ថភាពខ្ពស់
រីឯថវិកាដែលនឹងចំណាយវិញក៏មានដែនកំណត់ទៀត។
អស់រយៈពេល មួយឆ្នាំកន្លះក្រោយមក រហូតដល់ឆ្នាំ 2005
ពួកគាត់ចាប់ផ្តើមស្វែងរកជំនួយពីក្រុមហ៊ុនធំៗ
ដើម្បីនៅបន្តគម្រោងបង្កើតប្រព័ន្ធប្រតិបត្តិការណ៍ Android
មួយនេះអោយបានដល់គោលដៅ។
ក្រុមហ៊ុនដ៏ធំទីមួយដែលគាត់បានទៅពិភាក្សាជាមួយនោះគឺក្រុមហ៊ុន
Samsung ប៉ុន្តែ Samsung បានបដិសេធចោល និងសើចចំអកអោយថែមទៀតផង។
ប៉ុន្តែវាជាសំណាងដ៏ល្អមួយសម្រាប់រូបលោក Robin
ដែលគាត់បានពិភាក្សាត្រូវគ្នាជាមួយក្រុមហ៊ុន Google។ Google
បានសហការយ៉ាងល្អណាស់ជាមួយក្រុមលោក Robin ហើយមកដល់ឆ្នាំ 2008
សមិទ្ធផលប្រព័ន្ធប្រតិបត្តិការណ៍ Android
ក៏បានលេចចេញជាផ្លែផ្កាមួយដ៏គួរអោយស្ញប់ស្ញែងបំផុត។
បន្ទាប់ពី Android លេចចេញជារូបរាងហើយ លោក Andy Rubin
នៅបន្តធ្វើការជាមួយ Google នៅឡើយទេ
ហើយថែមទាំងជានាយករងដ៏ធំរបស់ប្រព័ន្ធប្រតិបត្តិកាណ៍ Android
ទៀតផង។ ហើយនាពេលបច្ចុប្បន្ននេះ
គាត់បានផ្លាស់ប្តូរពីដំំណែងអ្នកកាន់កាប់ប្រព័ន្ធប្រតិបត្តិការណ៍
Android ទៅគម្រោងថ្មីហើយរបស់ Google។
វាគឺជារឿងមួយដែលគួរអោយស្ញប់ស្ញែងបំផុតទៅដល់លោក Andy Rubin
ដែលគាត់ជាអ្នកបានផ្តួចផ្តើមគំនិតបង្កើតប្រព័ន្ធប្រតិបត្តិការណ៍
Android ឡើងយ៉ាងលំបាកលំបិន និងតស៊ូជានិច្ច។ ប៉ុន្តែបើគ្មាន Google
ជួយជ្រោមជ្រែងទេ
សមិទ្ធផលនេះក៏នឹងមិនមានផ្លែផ្កាដូចសព្វថ្ងៃនេះដែរ។
Post a Comment