Unknown Unknown Author
Title: Facebook បានទិញយក ក្រុមហ៊ុន​បច្ចេក​វិទ្យា​ Oculus​ ចំនួន​ពីរពាន់​លានដុល្លា
Author: Unknown
Rating 5 of 5 Des:
Facebook គឺជាបណ្តាញសង្គមយក្សដ៏ធំមួយ ហើយសព្វថ្ងៃនេះ​ ក្រុមហ៊ុន​ខ្លួន​មាន​ភាគហ៊ុន​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ ចាយ​យ៉ាង​ណា​ក៏​មិន​ចេះ​អស់​ដែរ...


Facebook គឺជាបណ្តាញសង្គមយក្សដ៏ធំមួយ ហើយសព្វថ្ងៃនេះ​ ក្រុមហ៊ុន​ខ្លួន​មាន​ភាគហ៊ុន​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ ចាយ​យ៉ាង​ណា​ក៏​មិន​ចេះ​អស់​ដែរ។​ ដោយ​ឡែក​ Facebook​ ក៏​បាន​ធ្វើ​តម្រាប់​តាម​ Google​ ដែរ​ ដោយ​ខ្លួន​ដើរ​ទិញ​យក​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ណា​ ដែល​អាច​ផ្តល់​ផល​ប្រយោជន៍​ខ្លួន​បាន​ក្នុង​ថ្ងៃ​ទៅ​មុខ។​ ជាក់​ស្តែង​នៅ​ក្នុង​ឆ្នាំ​ 2012​ Facebook​ បាន​ទិញ​ Instagram​ ក្នុង​តម្លៃ​ 1​ ពាន់​លាន​ដុល្លា​ ហើយ​សម្រាប់​ឆ្នាំ​ 2014​ នេះ​វិញ​ ខ្លួន​បាន​ទិញ​ WhatsApp​ ក្នុង​តម្លៃ​ 19​ ពាន់​លាន​ដុល្លា​ឯ​ណោះ។
cover
ដោយឡែកសម្រាប់ចុងខែមីនានេះវិញ Facebook មានគម្រោង​ទិញ​យក​ក្រុមហ៊ុន​ Oculus​ មួយ​ទៀត​ ដែល​ជា​ក្រុមហ៊ុន​បង្កើត​ឧបករណ៍​បង្ហាញ​រូបភាព​បែប​ពិតៗ​មួយ។​ លោក​ Mark​ Zuckerberg​ ដែល​ជា​ស្ថាបនិក​របស់​ Facebook​ បាន​ប្រកាស​នៅ​ក្នុង​ Blog​ spot​ របស់​គាត់​ថា​ “Oculus​ គឺ​ជា​ក្រុមហ៊ុន​អេឡិច​ត្រូនិច​ដ៏​ពិសេស​មួយ​ ដែល​ខ្លួន​មាន​គោល​ដៅ​បង្កើត​របស់​មិន​អាច​ទៅ​រួច​ អោយ​អាច​ទៅ​រួច​បាន”។​ ឧបករណ៍​ដែល​យើង​ឃើញ​បុរស​ខាង​លើ​ពាក់​នោះ​ វា​អាច​បង្ហាញ​វីដេអូ​ និង​រូបភាព​ផ្សេងៗ​បាន​ ដូច​ទៅ​នឹង​ការ​មើល​ដោយ​ភ្នែក​របស់​យើង​ដែរ។
Oculus នឹងមិនបង្កើតវ៉ែនតាពិសេសនេះ សម្រាប់ប្រើជាមួយ​វេបសាយ​ Facebook.com​ នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ ខ្លួន​នឹង​ផ្តោត​សំខាន់​ទៅ​លើ​ការ​លេង​ហ្គេម។​ Facebook​ និង​ជួយ​ជ្រោម​ជ្រែង​អោយ​អស់​ពី​សមត្ថភាព​ ដើម្បី​ជួយ​ Oculus​ អោយ​បង្កើត​ឧបករណ៍​ដ៏​ពិសេស​មួយ​ សម្រាប់​អ្នក​លេង​ហ្គេម​ទាំង​ឡាយ​ អោយ​មាន​អារម្មណ៍​ដូច​ពិតៗ​អញ្ជឹង។​ ដោយ​ឡែក​ទៅ​ថ្ងៃ​អនាគត​ ឧបករណ៍​មួយ​នេះ​ ក៏​នឹង​ប្រើ​ប្រាស់​សម្រាប់​អោយ​ យើង​និយាយ​ឆ្លើយ​ឆ្លង​ជាមួយ​មិត្តភក្កិ​ក្រុម​គ្រួសារ​ សិក្សា​តាម​រយៈ​អ៊ីនធឺណេត​ រឺ​ក៏​ជួប​ជាមួយ​គ្រួពេទ្យ​ជា​ដើម។
1
សរុបសេចក្តីមក គម្រោងពិសេសៗទាំងនេះ នឹងមិនកើត​ឡើង​នៅ​ក្នុង​ឆ្នាំ​នេះ​ រឺ​ក៏​ឆ្នាំ​ក្រោយ​ឡើយ​ ព្រោះ​អី​វា​ត្រូវ​ចំណាយ​ពេល​យូរ​ដើម្បី​សិក្សា​ស្រាវ​ជ្រាវ។​ ដោយ​ឡែក​មូលហេតុ​ដែល​ធ្វើ​អោយ​ Facebook​ ទិញ​យក​ Oculus​ យ៉ាង​តក់​ក្រហល់​បែប​នេះ​ ក៏​ព្រោះ​តែ​ Sony​ ទើប​តែ​ចាប់​ដំណើរ​ការ​គម្រោង​ Morpheus​ ដែល​ជា​ការ​បង្កើត​ឧបករណ៍​វ៉ែន​តា​ពិសេស​ សម្រាប់​បញ្ចេញ​រូបភាព​ដូច​រូបភាព​ពិត​ដែរ។​ ដូច្នេះ​ Facebook​ ប្រហែល​ជា​ចង់​ប្រណាំង​ប្រជែង​ជាមួយ​ក្រុមហ៊ុន​ Sony​ ហើយ​ បាន​ជា​ខ្លួន​ទិញ​យក​ Oculus​ បែប​នេះ។
2
អនាគតគឺនៅកៀកនឹងយើងណាស់ ហើយអ្នកទាំងអស់គ្នា​ត្រៀម​ខ្លួន​នឹង​ប្រើ​ប្រាស់​ឧបករណ៍​ទំនើបៗ​នេះ​រួច​ហើយ ​រឺ​នៅ?​ យើង​ធ្លាប់​តែ​ឃើញ​វា​នៅ​ក្នុង​ខ្សែ​ភាពយន្ត​វិទ្យាសាស្ត្រ​ និង​គំនូរ​ជីវចល​ ប៉ុន្តែ​ឥលូវ​នេះ​វា​លេច​រូប​រាង​បណ្តើរៗ​ហើយ។


About Author

Advertisement

Post a Comment

 
Top