Unknown Unknown Author
Title: បន្តិចទៀតនេះ​ រាល់​ទូរ​ស័ព្ទ​ណា​ដែល​បាន​លួច​ដោយ​ចោរ​ នឹង​ក្លាយ​ជា​ថ្ម​ (ឥត​បាន​ការ)
Author: Unknown
Rating 5 of 5 Des:
ស្មាតហ្វូនគឺជារបស់ដ៏មានតម្លៃមួយដែលនរណាៗក៏ត្រូវការជាចាំបាច់ដែរ​ មិន​ថា​អ្នក​មាន​ អ្នក​មធ្យម​ និង​អ្នក​ក្រ​ឡើយ។​ ប៉ុន្តែ​បញ្ហា​ចោរកម្ម​ រ...

ស្មាតហ្វូនគឺជារបស់ដ៏មានតម្លៃមួយដែលនរណាៗក៏ត្រូវការជាចាំបាច់ដែរ​ មិន​ថា​អ្នក​មាន​ អ្នក​មធ្យម​ និង​អ្នក​ក្រ​ឡើយ។​ ប៉ុន្តែ​បញ្ហា​ចោរកម្ម​ រឺ​ក៏​បាត់​គឺ​ជា​បញ្ហា​ដ៏​ធំ​មួយ​ដែល​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ​ទំនើបៗ​ និង​ថ្លៃៗ​កំពុង​តែ​ជួប​ប្រទះ​ ព្រោះ​អី​រាល់​ទូរស័ព្ទ​ដែល​បាន​បាត់​ហើយ​ វា​កម្រ​នឹង​រក​ឃើញ​ណាស់​ ណា​មួយ​ទៀត​ស្មាត​ហ្វូន​របស់​យើង​នោះវា​ពោរ​ពេញ​ទៅ​ដោយ​ព៌តមាន​ និង​ឯក​សារ​សំខាន់ៗ​របស់​យើង។
cover
វាគឺជាដំណឹងល្អមួយសម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទទាំងអស់គ្នា ព្រោះអីក្រុមហ៊ុន​ទូរស័ព្ទ​ធំៗ​ដែល​មាន​ដូច​ជា​ Samsung,​ LG,​ Nokia,​ HTC,​ Huawei​ និង​ Apple​ ជា​ដើម​បាន​សហការ​គ្នា​បង្កើត​មុខងារ​ ការពារ​ចោរ​កម្ម​នៅ​លើ​ទូរស័ព្ទ។​ ពោល​អ្នក​ប្រើ​ប្រាស់​អាច​បញ្ជា​ទូរស័ព្ទ​ដែល​បាន​បាត់​របស់​គេ​បាន​ ហើយ​គេ​អាច​ចាប់​យក​ទី​តាំង​ លុប​ឯកសារ​ចោល ​រឺ​ក៏​អាច​កំទេច​ទូរស័ព្ទ​នោះ​អោយ​ក្លាយ​ជា​ថ្ម​តែ​ម្តង​ក៏​បាន​ដែរ។​ សេចក្តី​សម្រេច​នេះ​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​ចាប់​ពី​ខែ​កក្កដា​ ឆ្នាំ​ 2015 ​នេះ​ហើយ​ ដែល​ចាប់​ផ្តើម​ពី​សហរដ្ឋ​អាមេរិច​ទៅ​មុន។
2
គូសបញ្ជាក់ផងដែរថាមុខងារ បង្ការការលួច រឺបាត់ទូរស័ព្ទនេះ គឹមានបំពាក់ជាមួយ​ iOS​ រួច​មក​ហើយ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការណ៍​ iOS​ នោះ​គឺ​ Activation​ Lock។​ iPhone,​ iPad​ រឺ​ក៏​ iPod​ Touch ​របស់​អ្នក​នឹង​គាំង​ជាប់​ប្រើ​លែង​កើត ​ប្រសិន​បើ​ម្ចាស់​ដើម​បាន​ Remote​ Lock​ រឺក៏​នៅ​ពេល​ដែល​អ្នក​តម្លើង​ទៅ​កាន់ ​iOS​ ជំនាន់​ថ្មី​ជា​ដើម។​ មក​ទល់​ពេល​នេះ ​គ្មាន​នរណា​ម្នាក់​អាច​ដោះ​ Activation​ Code​ នេះ​បាន​ឡើយ​ ហើយ​ឧបករណ៍​ដែល​កំពុង​ជាប់ ​Activation​ Lock​ នេះ​គឺ​បាន​ក្លាយ​ទៅ​ជា​របស់​កាប់​សាច់​លក់​នៅ​លើ​ទី​ផ្សារ​ហើយ។
1
តើអ្នកទាំងអស់គ្នាគិតថា ប្រព័ន្ធសុវត្ថិភាពមួយនេះមានអត្ថប្រយោជន៍ច្រើនដែររឺទេ?​ សម្រាប់​អ្នក​ដែល​កំពុង​ប្រើ​ប្រាស់​ប្រហែល​ជា​ថា​អត់ទេ​ហើយ​ ព្រោះអី​វា​កំពុង​តែ​ធ្វើ​អោយ​ iPhone,​ iPad​ និង​ iPod​ Touch​ រាប់​លាន​គ្រឿង​បាន​គាំង​ជាប់​ក្លាយ​ជា​ដុំ​ថ្ម​ដោយ​សារ​បញ្ហា​ Lock​ Activation​ នេះ។​ សង្ឃឹម​ថា​ប្រព័ន្ធ​សុវត្ថិ​ភាព​របស់​ពពួក​ Android​ នឹង​ពិសេស​ និង​មិន​សូវ​គ្រោះ​ថ្នាក់​ដូច​ iOS​ ទៅ​ចុះ។


About Author

Advertisement

Post a Comment

 
Top