នាពេលប្ចុប្បន្ននេះ ក្រុមហ៊ុនបង្កើតគ្រឿងអេឡិចត្រូនិចជាច្រើន
កំពុងតែរិះរកនូវគំនិតប្លែកៗដើម្បីអភិវឌ្ឍន៍
និងរចនានូវឧបករណ៍ប្រើប្រាស់នានា អោយកាន់តែមានលក្ខណៈទំនើប
និងងាយស្រួលប្រើប្រាស់ជាងមុន តួយ៉ាងមានដូចជា ទូរទស្សន៍
ទូរស័ព្ទដៃ កុំព្យូទ័រ ទូរទឹកកកជាដើម។ ក្រឡេកមកមើល LG វិញ
ដែលជាក្រុមហ៊ុនមួយដែលមានទឹកដៃខ្ពស់ក្នុងការបង្កើតឧបករណ៍អេឡិច
ត្រូនិចឯនោះវិញ ខ្លួនទើបតែបានបង្កើតអំពូលភ្លើងដ៏ពិសេសមួយ
ដែលអាចភ្ជាប់ទំនាក់ទំនងជាមួយ ស្មាតហ្វូន និងថេប្លេតបាន។
វាមានឈ្មោះថា LG Smart bulb
ដែលមានរូបរាងដូចទៅនឹងអំពូលភ្លើងយើងធម្មតាដែរ
ប៉ុន្តែវាអាចបញ្ជាតាមរយៈ ស្មាតហ្វូន រឺក៏ថេប្លេតយើងបាន។
អំពូលនេះ ប្រើប្រាស់ប្រព័ន្ធ Wi-Fi និងអាចប្រើជាមួយ
ឧបករណ៍ដែលដំណើរការដោយ iOS 6 និង Android 4.3 ឡើងទៅ។
លក្ខណៈពិសេសដ៏ធំរបស់វានោះគឺ វាស៊ីថាមពលតូច
និងអាចប្រើបានរហូតដល់ទៅដប់ឆ្នាំឯណោះ ដែលអាចប្រើរហូតដល់
iPhone 16 ប្រកាសជាផ្លូវការ។ ទន្ទឹមនឹងនេះដែរ
យើងក៏អាចបញ្ជាវាបានគ្រប់ទីកន្លែងទាំងអស់ មិនថានៅផ្ទះ
រឺនៅក្រៅផ្ទះឡើយ ដែលជាមុខងារសន្សំសំចៃ និងមានសុវត្ថិភាពមួយ។
លើសពីនេះទៅទៀត អំពូលនេះអាចផ្លាស់ប្តូរព៌ណ នានាបាន
ទៅតាមចិត្តចង់របស់យើង និងមាន “Party mode“ ទៀត
ដែលអាចបង្ហាញភ្លើងចម្រុះ គួរអោយទាក់ទាញមួយបែប។
មុខងារទាំងនេះនៅមិនទាន់អស់នៅឡើយទេ ហើយនាពេលបច្ចុប្បន្ននេះ LG
កំពុងបង្កើតមុខងារពិសេសមួយចំនួនទៀត
ដូចជាអំពូលនោះនឹងលោតជាសញ្ញា នៅពេលដែលមាននរណាខលចូលជាដើម។
តម្លៃរបស់វាមិនសូវថ្លៃប៉ុន្មាននោះទេ គឺត្រឹមតែ 32 $ ប៉ុណ្ណោះ
ហើយអាចប្រើបានដល់ទៅ 10ឆ្នាំ។ LG
នឹងលក់វានៅប្រទេសកូរ៉េខាងត្បូង ក្នុងប៉ុន្មានថ្ងៃទៀត
បន្ទាប់មកទៀត ទើបចរាចរណ៍លក់នៅលើទីផ្សារ។
Post a Comment