កាលពី 6 ឆ្នាំមុន គ្មានអ្នកណាស្គាល់ប្រព័ន្ធដំនើរការណាច្បាស់ជាង
Symbian របស់ Nokia នោះទេ ព្រោះពេលនោះ Nokia
គឺជាស្តេចនៃទូរស័ព្ទទៅហើយ។ អ្នកប្រើ NOKIA ពពួក N70, N95
និង N97 នាពេលនោះពិតជាកាលីបណាស់
ហើយខ្ញុំចាំបានថាពេលនោះខ្ញុំប្រើ iPhone 2G
ជំនាន់ដំបូងកំឡុងឆ្នាំ 2008
ដែលពេលនោះខ្ញុំពិតជាស្ពឹកមុខខ្លាំងណាស់ព្រោះមិត្តភក្តិដែល
ប្រើ N95 និង N97 តែងតែបង្អាប់ថា iPhone
គ្មានហាងឆេងទេហើយពិបាកបញ្ចូលហ្គេមនិងកម្មវិធីណាស់ទោះបីជា
សម្លេងរោទ៍ក៏មិនដឹងប្តូរយ៉ាងមិចដែរ។
ខ្ញុំមិនប្រកាន់ទេព្រោះអីប្រហែលជាគ្នាមិនទាន់ស្គាល់ច្បាស់ថា
ផលិតផល Apple ជា Brand Name ដ៏ល្បីរបស់អាមេរិច។
ប៉ុន្តែអ្វីដែលពួកគេនិយាយគឺជាការពិតមែន!
តាមពិតមកពីពេលនោះទាំងគេទាំងខ្ញុំសុទ្ធតែមិនទាន់ចេះប្រើ
iPhone ដូចគ្នា។
មកដល់ឆ្នាំ 2010 ជាពេលដែល iPhone 3G និង 3GS បង្ហាញខ្លួន
ហើយក៏ជាពេលដែលស្មាតហ្វូនដំនើរការដោយ Android
ចាប់ផ្តើមវាយលុកយកទីផ្សារទូរស័ព្ទយ៉ាងខ្លាំងដែរ។ iOS និង
Android កាន់តែសំបូរហ្គេម និងកម្មវិធីលេង ហើយ Sony, LG,
Samsung និង HTC
ក៏ចាប់ផ្តើមផលិតស្មាតហ្វូនដែលមានអេក្រង់កាន់តែធំកាន់តែលឿន
និងកាន់តែស្តើងដំនើរការដោយ Android។
ហេតុអ្វីបានជាក្រុមហ៊ុនទាំងនេះសំរេចចិត្តជ្រើសយក Android
ហើយបោះបង់ Symbian, Java និង Windows Phone? គឺដោយសារតែ
Android មានលក្ខណៈបើកចំហរ
ក្រុមហ៊ុននីមួយៗអាចបង្កើតទូរស័ព្ទបានច្រើនប្រភេទដោយងាយ
ហើយវាក៏បង្កភាពងាយស្រួលទៅដល់អ្នកបង្កើតកម្មវិធីផងដែរ។
អ្នកប្រើប្រាស់ស្មាតហ្វូនចូលចិត្តទាញយកកម្មវិធីពី Appstore និង
Google play Store ណាស់
ដែលហេតុផលទាំងនេះហើយទើបធ្វើអោយមនុស្សគ្រប់រូបចាប់ផ្តើម
ប្រែប្រួលងាកមកប្រើប្រភេទទូរស័ព្ទ Touchscreen វិញ
ព្រោះវាងាយស្រួលបញ្ជានិងមានអេក្រង់ធំជាងទូរស័ព្ទដែលបំពាក់
ប៊ូតុងច្រើន ខុសអីតែ Nokia បែរជាបែខ្នងមិនយក Android
មកបំពាក់លើទូរស័ព្ទរបស់ខ្លួន។
តាមការពិតអតិថិជនទាំងអស់មិនមែនមិនចង់ប្រើ NOKIA នោះទេ
ទាំងខ្ញុំក៏ដោយ
ពួកយើងគ្រាន់តែមិនចូលចិត្តប្រើប្រព័ន្ធដំនើរការដែល Nokia
បានបំពាក់នៅក្នុងម៉ាស៊ីនតែប៉ុណ្ណោះ
ហើយប្រព័ន្ធដំនើរការផ្សេងៗក៏យើងមិនមែនមិនចង់ប្រើប្រាស់ដែរ
យើងគ្រាន់តែស្អប់ត្រង់ថាវាមិនសូវមានហ្គេមនិងកម្មវិធីលេងដូច
iOS និង Android ប៉ុណ្ណោះ!
សម័យមុនគេលេងម៉ូដទូរស័ព្ទ តែសម័យនេះគេលេងហ្គេមនិងកម្មវិធីវិញម្ដង!
បើយើងងាកមកមើលជាក់ស្តែងក្នុងពេលនេះវិញ គឺមានតែ Samsung និង Apple
ទេដែលក្តោបក្តាប់ទីផ្សារស្មាតហ្វូន និងថេប្លេតបានច្រើនជាងគេ។
រីឯប្រព័ន្ធដំនើរការដែលពេញនិយមវិញក៏មានតែ Android និង iOS
ប៉ុណ្ណោះ តែមានមនុស្សមួយចំនួន មិនចូលចិត្តប្រើ Android
និងមនុស្សមួយចំនួនទៀតក៏មិនចូលចិត្ត iOS ដែរ
ព្រោះពួកគាត់មានផ្នត់គំនិតយល់ឃើញផ្សេងៗពីគ្នា។
ហើយបើសួរខ្ញុំថា តើរវាង iOS និង Android មួយណាល្អជាងនោះ
ខ្ញំប្រាកដជាឆ្លើយមិនចេញទេព្រោះវាអាចប៉ះពាល់ដល់អ្នកទាំងអស់
គ្នា។
ខ្ញុំអាចត្រឹមតែនិយាយបានថាវាអាស្រ័យទៅលើអ្នកប្រើខ្លួនឯង
ផ្ទាល់ប៉ុណ្ណោះ ព្រោះរវាង iOS និង Android
សុទ្ធសឹងតែជាប្រព័ន្ធដំនើរការល្អផ្សេងគ្នាហើយក៏មានចំនុចខ្សោយ
ផ្សេងគ្នាផងដែរ។ បើសិនជាយើងមិនចេះប្រើ OS ណាមួយច្បាស់ទេ
យើងក៏មិនអាចនិយាយបានថាវាអន់នោះទេ!
អ្នកប្រើ iPhone និយាយថា Android ពិបាកប្រើណាស់ឆាប់អស់ថ្មនិងដើរយឺត!
គាត់និយាយគឺមិនខុសនោះទេ តែក៏មិនត្រឹមត្រូវដែរ
ព្រោះតែយើងក៏ត្រូវមើលទៅលើម៉ាស៊ីនផង ថាតើវាមានស៊ីភីយូ រ៉េម
និងថាមពលថ្មធំដែរឬទេ?
រាល់ការបើកមុខងារចោលច្រើនប្រាកដជាមិនល្អឡើយដូចជាមុខងារ: Auto Sync,
Backup and Restore, GPS, Air Gesture , Smart Stay, Background
Refresh Data, Auto check Update, Motion Sensor
និងមុខងារផ្សេងទៀតទៅតាមប្រភេទស្មាតហ្វូននីមួយៗ ទោះបីជា
iPhone ឬមួយ iPad ក៏ចេះគាំងហើយ Auto restart
ដែរបើយើងប្រើវាដោយមិនបានលុបកម្មវិធីចោលនៅពេលឈប់ប្រើនិងលេង
Tweak ច្រើនពេកនោះ!
ជាទូទៅអ្នកប្រើ iOS ច្រើនតែប្រើវាសំរាប់លេងហ្គេម
និងប្រើប្រាស់កម្មវិធីល្អៗមួយចំនួនដែល Android មិនទាន់មាន
ហើយភាគច្រើនហ្គេមនិងកម្មវិធីមួយចំនួន តែងតែចេញមុននៅលើ iOS
ដូច្នេះហើយទើប អ្នកប្រើ iPhone និង iPad
មានឱកាសច្រើនដើម្បីទទួលបានហ្គេមនិងកម្មវិធីថ្មីៗមុនអ្នកប្រើ
Android ហើយវាមានផ្ទាំងមីនុយសាមញ្ញងាយស្រួលបញ្ជាប្រើប្រាស់
ទោះបីក្មេងក៏វាចេះប្រើនិងចូលចិត្តដែរ។ ប៉ុន្ដែចំនុចខ្សោយរបស់
iOS នោះគឺថាបើសិនជា iPad ឬ iPhone មិនទាន់ Jailbreak
ទេនោះវាដូចជាដុំថ្មអញ្ចឹងដែលធ្វើអោយយើងឆាប់ធុញនឹងផ្ទាំង
មីនុយដដែលៗរបស់វាណាស់!
យើងថែមទាំងមិនអាចតម្លើងក្តារចុចនិងពុម្ពអក្សរខ្មែរ
ព្រមទាំងមិនអាចលេង Tweak ផ្សេងៗបានផងដែរ។
ម្យ៉ាងទៀតវាមិនអាចអោយយើងធ្វើការបញ្ចូល
ឬផ្ទេរឯកសារងាយស្រួលដូច Android នោះទេ។ ចំពោះ Android
វិញគឺមិនមានបញ្ហាដូច iOS ខាងលើនេះទេ
ព្រោះអីចាប់តាំងពីជំនាន់ Kitkat 4.4
មកវាបានភ្ជាប់រួចជាស្រេចជាមួយភាសាខ្មែរនិងក្តារចុចអក្សរ
ខ្មែរ
ហើយយើងក៏អាចកែលំអស្មាតហ្វូនដោយខ្លួនឯងបានដោយសេរីដោយមិនចាំ
បាច់ Jailbreak ដូច iOS នោះទេ!
រវាង OS ទាំងពីរនេះវាអាចដំនើរការបានលឿនខ្លាំងនិងកាន់ថ្មបានយូរឬយ៉ាងណា
គឺអាស្រ័យទៅលើកំលាំងម៉ាស៊ីនដែលបំពាក់លើវា
ហើយក៏អាស្រ័យលើយើងអ្នកប្រើផងដែរ!
សំរាប់ខ្ញុំផ្ទាល់ ពេលនេះខ្ញុំកំពុងប្រើប្រាស់ iPad Air 3G 32GB iOS 7.0.4 និង Galaxy Note 3 4G Kitkat 4.4!
ខ្ញុំប្រើ iPad សំរាប់លេងហ្គេមធំៗនិងឆែកមើល Mail
ព្រមទាំងប្រើប្រាស់កម្មវិធីមួយចំនួនដែល មិនទាន់មានលើ Android រីឯ
Note 3 វិញខ្ញុំប្រើសំរាប់ការងារប្រចាំថ្ងៃ
ព្រោះវាងាយស្រួលក្នុងការបើកមើលឬផ្ទេរឯកសារមេរៀនផ្សេងៗបានយ៉ាង
ងាយស្រួល
ហើយវាមានកាមេរ៉ាច្បាស់ល្អរួមទាំងបិចសំរាប់ជំនួយក្នុងការកត់
ចំនាំផងដែរ។
តើអ្នកទាំងអស់គ្នាកំពុងតែប្រើប្រាស់ស្មាតហ្វូនម៉ូឌែលអ្វីដែរ?
សូមជួយបញ្ចេញយោបល់និងចែករំលែកបទពិសោធន៍នៃការប្រើទូរស័ព្ទដល់បង
ប្អូនយើងផង ដើម្បីអោយពួកគាត់បានស្វែងយល់បន្ថែមពីការប្រើ iOS
និង Android !
Post a Comment