Unknown Unknown Author
Title: សូមប្រុងប្រយ័ត្នជាមួយមុខងារ Find My iPhone ផង​ណា! ព្រោះ​វា​អាច​បង្ក​បញ្ហា​ធំដល់អ្នកបាន
Author: Unknown
Rating 5 of 5 Des:
Find my iPhone គឺជាមុខងារដ៏ពិសេសម្យ៉ាងរបស់ iOS ដែល​វា​អនុញ្ញាតិ​អោយ​យើង​តាម​ដាន​ពី​ទីតាំង​របស់ iPhone, iPad និង iPod Touch របស់​យើង​កំព...

Find my iPhone គឺជាមុខងារដ៏ពិសេសម្យ៉ាងរបស់ iOS ដែល​វា​អនុញ្ញាតិ​អោយ​យើង​តាម​ដាន​ពី​ទីតាំង​របស់ iPhone, iPad និង iPod Touch របស់​យើង​កំពុង​តាំង​នៅ​បាន និង​បញ្ជា​អ្វី​ផ្សេងៗ​ទៀត។ មូលហេតុ​ដែល​ធ្វើ​អោយ​ក្រុមហ៊ុន Apple នឹក​ឃើញ​បង្កើត​មុខងារ​នេះ​មក នោះ​ក៏​ព្រោះ​តែ iPhone គឺ​ជា​គោល​ដៅ​ដ៏​ធំ​របស់​ចោរ ដែល​ក្នុង​មួយ​ឆ្នាំៗ iPhone រាប់​លាន​គ្រឿង​ត្រូវ​បាន​បាត់ ដោយ​អំពើ​ចោរកម្ម​ផង និង​បាត់​ដោយ​ភាព​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន។
cover
មុខងារនេះមានអត្ថប្រយោជន៍ច្រើនដែរ ព្រោះ​អី​វា​បាន​ជួយ​ទៅ​ដល់​ជន​រងគ្រោះ​ជា​ច្រើន អោយ​ស្វែង​រក​ឧបករណ៍​របស់​គេ​ឃើញ​វិញ រី​ឯ​អ្នក​ខ្លះ​ទៀត​បាន​បញ្ជា​អោយ iDevice នោះ​ក្លាយ​ទៅ​ជា​ថ្ម​តែ​ម្តង។ ទន្ទឹម​នឹង​គុណ​សម្បត្តិ​របស់​មុខងារ​នេះ វា​ក៏​បាន​ផ្តល់​ផល​ប៉ះ​ពាល់​ច្រើន​ផង​ដែរ ទៅ​ដល់​ជន​រងគ្រោះ​មួយ​ចំនួន។
នៅក្នុងកិច្ចសម្ភាសន៍របស់វេបសាយ The New York ជាមួយ​នឹង​ស្នងការ​ប៉ូលីស​របស់​សហរដ្ឋ​អាមេរិច​បាន​អោយ​ដឹង​ថា ជន​រងគ្រោះ​ដែល​បាន​បាត់ iPhone, iPad របស់​គេ​ភាគ​ច្រើន គឺ​បាន​ដើរ​ទៅ​ចាប់​ចោរ​នោះ​ដោយ​ខ្លួន​ឯង​តែ​ម្តង ទាំង​គ្មាន​អារម្មណ៍​ភ័យ​ខ្លាច​ទាំង​អស់។ ជា​ការ​ពិត​ណាស់ ជន​រងគ្រោះ​គប្បី​គួរ​តែ​សុំ​ជំនួយ​ពី​អជ្ញាធរ​មាន​សមត្ថកិច្ច រឺ​ក៏​អ្នក​ដែល​មាន​សមត្ថភាព​ផ្សេង ដើម្បី​អោយ​ជួយ​ពួក​គេ​បាន ចៀសវាង​ធ្វើ​វា​ដោយ​ខ្លួន​ឯង។
1
ជនរងគ្រោះខ្លះបាននាំយក កាំបិត ពូថៅ និង​អាវុធ​ផ្សេងៗ​ទៀត ទៅ​ជាមួយ​ដើម្បី​យក​ទៅ​ការពារ​ខ្លួន និង​ទទួល​បាន​សម្ភារៈ​របស់​គេ​បាន​មក​វិញ ប៉ុន្តែ​គេ​ភ្លេច​ខ្លួន​ថា ចោរ​នោះ​ក៏​អាច​នឹង​មាន​កាំភ្លើង​នៅ​ក្នុង​ដៃ​ផង​ក៏​មិន​ដឹង។ វីធី​ទៅ​ចាត់​ការ​ទាំង​កម្រោល​នេះ​គឺ​គ្មាន​បាន​ការ​នោះ​ទេ ហើយ​ថែម​ទាំង​អាច​ឈឺ​សាច់​លើស​ដើម​ទៅ​ទៀត ដូច្នេះ​ប្រសិន​បើ​អ្នក​គិត​ថា អ្នក​គ្មាន​សង្ឃឹម​នឹង​ទទួល​បាន iPhone មក​វិញ​ទេ​នោះ អ្នក​អាច​បញ្ជា​លុប​ឯកសារ​ចោល​ទាំង​អស់​ទៅ​ជា​ការ​ស្រេច ហើយ​ឧបករណ៍​នោះ​នឹង​ក្លាយ​ទៅ​ជា​របស់​ឥត​បាន​ការ​ជាក់​ជា​មិន​ខាន។
សរុបសេចក្តីមក ប្រសិនបើអ្នកបានបាត់ iPhone, iPad រឺក៏ iPod Touch អ្នក​នៅ​តាម ទី​សាធារណៈ នោះ​គឺ​វា​អាច​ចាត់​ទុក​ជា​ពីរ​ករណី មួយ​អំពើ​ចោរកម្ម និង​មួយ​ទៀត​មាន​គេ​រើស​បាន។ ដូច្នេះ ដើម្បី​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ អ្នក​ទាំង​អស់​គ្នា​គួរ​តែ​សុំ​ជំនួយ​ពី​សមត្ថកិច្ច​នានា ដើម្បី​ជួយ​អន្ត​រាគមន័ រឺ​ក៏​អាច​តាម​ដាន​ដោយ​ខ្លួន​ឯង​សិន ថា​អ្នក​ដែល​កំពុង​កាន់ iDevcie អ្នក​ក្នុង​ដៃ​នោះ​គឺ​ជា​ចោរ រឺ​ជា​មនុស្ស​ធម្មតា។


About Author

Advertisement

Post a Comment

 
Top