Unknown Unknown Author
Title: ឧបករណ៍ដែលបានភ្ជាប់អ៊ីនធើណេត​រួច​គឺ​ជា​ឱកាស​ដ៏​ល្អ​សំរាប់​អ្នក​ Hacker
Author: Unknown
Rating 5 of 5 Des:
ឧបករណ៍ដែលបានភ្ជាប់ទៅកាន់គេហទំព័រណាមួយតាម​រយះ​អ៊ីន​ធើ​ណេត ដែល​ធ្វើ​ឲ្យ​ជីវិត​កាន់​តែ​ងាយ​ស្រួល​សំរាប់​យើង​ទាំង​អស់​គ្នា​ក្នុង​ការ​ ស្វែង...


ឧបករណ៍ដែលបានភ្ជាប់ទៅកាន់គេហទំព័រណាមួយតាម​រយះ​អ៊ីន​ធើ​ណេត ដែល​ធ្វើ​ឲ្យ​ជីវិត​កាន់​តែ​ងាយ​ស្រួល​សំរាប់​យើង​ទាំង​អស់​គ្នា​ក្នុង​ការ​ ស្វែង​រក​នូវ​ពត៌មាន​ថ្មីៗ សកម្មភាព​ក្នុង​សង្គម​និង​អន្តរ​ជាតិ ប៉ុន្តែ​ប្រព័ន្ធ​សុវត្ថិភាព​ពិត​ជា​សំខាន់​ណាស់​ក្នុង​ការ​ប្រើ​ប្រាស់​ ឧបករណ៍​ទាំង​នោះ​ឲ្យ​បាន​ត្រឹម​ត្រូវ​និង​មិន​ប៉ះ​ពាល់​ដល់​ទិន្នន័យ​របស់​ អ្នក។ អ្នក​គួរ​គិត​ពីរ​ដង​មុន​នឺង​អ្នក​ធ្វើ​ការ​ចែក​រំលែក​អាស័យដ្ឋាន ឬពត៌​មាន​ដែល​ទាក់​ទង​និង​ខ្លួន​របស់​អ្នក​នៅ​លើ​បណ្តាញ​សង្គម ឬ តាម​រយះ​ទូរទស្សន៍​ជាដើម ជា​ពិសេស​ការ ការពារ​ជា​មុន​ទើប​ប្រសើរ។ តាម​អ្នក​ស្រាវ​ជ្រាវ​នៅ HP’s Fortify ផ្នែក​ប្រព័ន្ធ​សុវត្ថិ​ភាព បាន​ធ្វើ​ការ​ស្ទង់​មតិ ពី​ផ្ទះ​10​ផ្សេង​ៗ​គ្នា​ដែល​មាន​ឧបករណ៍​បាន​ភ្ជាប់​ទៅ​កាន់​អ៊ីនធើណេត​រួច ឲ្យ​បាន​ដឹង​ថា​ពួក​គេ​បាន​រក​ឃើញ នៅ​ក្នុង​ផលិត​ផល​ទាំង​អស់​នោះ​ដែល​គេ​កំពុង​ប្រើប្រាស់​គឺ មាន​កំហុស​ឆ្គង​ផ្នែក​ប្រព័ន្ធ​សុវត្ថិភាព 250 ចំនុច​ដែល​ជា​ឱកាស​ល្អ​សំរាប់ Hacker ដូច​នេះ​មាន​ន័យ​ថា​រាល់​ឧបករណ៍​នីមួយៗ​មាន 25 ចំនុច​កំហុស​ឆ្គង។
cover
តាមរបាយការរបស់ HP’s Fortify មិនបានបង្ហាញម៉ាកនោះទេ តែពួកគេបានឲ្យដឹង​ថា​រាល់​ឧបករណ៍​ទាំង​នោះ​មាន​ដូចជា ទូរទស្សន៍​ឆ្លាត​វ័យ​ដែល​អាច​ភ្ជាប់​ទៅ​កាន់​អ៊ីន​ធើណេត​បាន កុំព្យទ័រ និង​ឧបករណ៍​ចែកចាយ​អ៊ីន​ធើណេត​បន្ត​(Hub, Router) និង​ឧបករណ៍​មួយ​ចំនួន​ទៀត​ដែល​បាន​ភ្ជាប់​ទៅ​កាន់​អ៊ីន​ធើណេត​រួច។ វា​ជា​រឿង​ដែល​មិន​ល្អ ដែល​ប្រព័ន្ធ​សុវត្ថិភាព​ត្រូវ​បាន​រង​ការ​គំរាម​គំហែង ដោយ​ការ​ភ្ជាប់​ទៅ​កាន់​គេហទំព័រ​ណា​មួយ​ដែល​គ្មាន​សុវត្ថិ​ភាព​ក៏​ជា​ចំនុច ​ចំបង​ប៉ះពាល់​ដល់​ឧបករណ៍​យើង​ផង​ដែរ។ យើង​មិន​គួរ​រំលង​នៅ​រាល់​ឧបករណ៍​ដែល​បាន​ភ្ជាប់​ទៅ​កាន់​អ៊ីនធើណេត​រួច វា​នឹង​អាច​មាន​ផល​ប៉ះពាល់​តិច​ឬ​ច្រើន​នៅ​ថ្ងៃ​ណា​មួយ។


About Author

Advertisement

Post a Comment

 
Top