អស់រយៈពេលមួយខែជាងហើយ ដែល Apple បានបញ្ចេញកំណែអាប់ដេត iOS 7.1.1
ទៅកាន់ ឧបករណ៍ iDevice មួយចំនួនធំ
ដែលកំណែរអាប់ដេតនេះគឺគ្មានការផ្លាស់ប្តូរអ្វីច្រើននោះទេ។
ដោយឡែកនៅថ្ងៃអង្គារ៍នេះវិញ Apple ក៏បានបញ្ចេញកំណែអាប់ដេតiOS
7.1.2 ទៀត ហើយអ្វីដែលជាដំណឹងល្អមួយ នោះគឺ វាក៏អាច
Jailbreak បានផងដែរ ដោយ ប្រើកម្មវិធី Pangu។
របៀបនៃការ Jailbreak នេះ គឺដូចទៅនឹងការ Jailbreak iOS 7.1.1 ដែរទេ
ប៉ុន្តែនឹងកាន់តែមានភាពងាយស្រួលជាងមុន ព្រោះអីឥលូវនេះ Pagnu
មានជាភាសាអង់គ្លេស ហើយវាថែមទាំងបានលុបក្រឡោន
គ្រោះថ្នាក់នៅខាងក្រោមចោល ទៀតផង។
តម្រូវការ
- iPhone, iPad និង iPod Touch 5th ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 7.1.2
- ឧបករណ៍ទាំងនេះត្រូវតែបានតម្លើងមក iOS 7.1.2 តាមរយៈកម្មវិធី iTunes លើកុំព្យូទ័រ ហាមដាច់ខាតអាប់ដេតតាមរយៈ Setting > General > Software update
- បន្ទាប់ពីតម្លើងទៅ iOS 7.1.2 ហើយ សូម Restore Backup ឯកសារទៅលើ iDevice សិន សឹមធ្វើការ Jailbreak
- ចូលឆែកមើលគណនី iCloud សិន ថាវាជារបស់អ្នក រឺមិនមែន ព្រោះក្នុងអំឡុងពេល Jailbreak វាអាចមានបញ្ហា
របៀប Jailbreak
- ដោនឡូដកម្មវិធី Pangu ជំនាន់ចុងក្រោយបង្អស់ ដោយចុចទីនេះ
- ភ្ជាប់ iDevice របស់អ្នកដែលដំណើរការដោយ iOS 7.1.x ទៅកាន់កុំព្យូទ័រ រួចបើកកម្មវិធី Pangu
- ចុចប៊ូតុង Jailbreak
- ចូលទៅកាន់ Setting > General > Date and Time > បិទ Automatically Time រួចផ្លាស់ប្តូរ កាលបរិច្ឋេទ ទៅថ្ងៃទី 2 June 2014 វិញ។
- អ្នកនឹងឃើញកម្មវិធី Pangu លោតឡើងនៃអេក្រង់ទូរស័ព្ទ ដូច្នេះសូមបើកកម្មវិធីនេះ នឹងទុកអោយវាដំណើរការដោយស្វ័យប្រវត្តិ។ បន្ទាប់ពីទូរស័ព្ទបានបិទបើកម្តងរួចហើយ សូមចុចបើកកម្មវិធី Pangu នេះម្តងទៀត និងចាំរយៈពេលប្រហែល 5 នាទីជាការស្រេច។
- ដំណើរការនេះ អាចចំណាយពេលចន្លោះពី 8 នាទី ដល់ 15 នាទី ហើយសូមមេត្តាធ្វើការអត់ធ្មត់ក្នុងកំឡុងពេលនេះ។ ប្រសិនបើ ជាចាំបាច់ អ្នកត្រូវធ្វើការបិទបើកកុំព្យូទ័រ និងធ្វើការ Jailbreak ម្តងទៀត។
សូមរំលឹកម្តងទៀតថា ប្រសិនបើជាអ្នកបានអាប់ដេត iDevice របស់អ្នកតាមរយៈ
Setting នោះ សូមកុំធ្វើការអាប់ដេតតាមរយៈ Pangu នោះអោយសោះ
ព្រោះអីវាព្រោះវានឹងមានបញ្ហាកំឡុងពេល Jailbreak។
ដូច្នេះសូមធ្វើការអាប់ដេតតាមរយៈ កម្មវិធី iTunes សិន សឹមធ្វើការ
Jailbreak ជាក្រោយ។ ហើយសូមរំលឹកផងដែរ iOS 7.1.2
គ្មានអ្វីប្លែកសោះឡើយ ដូច្នេះបើមិនចាំបាច់
អ្នកមិនចាំបាច់តម្លើងមក iOS 7.1.2 នេះទេ។
Post a Comment