Unknown Unknown Author
Title: ចំណេះដឹងទូទៅសម្រាប់អ្នក​ដែល​កំពុង​តែ​ប្រើ​ប្រាស់ iPhone, iPad ដែល​បាន Jailbreak រួច
Author: Unknown
Rating 5 of 5 Des:
អ្នកដែលទើបតែប្រើប្រាស់ iPhone, iPad មួយ​ចំនួន​ប្រាកដ​ជា​មាន​ចំងល់​ខ្លាំង​ណាស់ ថា​តើ​អ្វី​ទៅ​ជា​ការ Jailbreak ? ហើយ​តើ​វា​ផ្តល់​អត្ថប្រយ...

អ្នកដែលទើបតែប្រើប្រាស់ iPhone, iPad មួយ​ចំនួន​ប្រាកដ​ជា​មាន​ចំងល់​ខ្លាំង​ណាស់ ថា​តើ​អ្វី​ទៅ​ជា​ការ Jailbreak ? ហើយ​តើ​វា​ផ្តល់​អត្ថប្រយោជន៍ និង​មាន​សារៈ​សំខាន់​យ៉ាង​ណា​ខ្លះ​ចំពោះ​អ្នក​នោះ?
cover
ការ Jailbreak ឧបករណ៍ iPhone, iPad គឺជាការ​រំដោះ​ឧបករណ៍​អ្នក​ចេញ​ពី​គុក ពោល​យើង​អាច​ចាត់​ចែង​ឯកសារ System អាច​តម្លើង​អ្វី​ៗ​ផ្សេង​ៗ​បាន​ដោយ​សេរី​និង​មាន​ភាព​ងាយ​ស្រួល​បំផុត។ បន្ទាប់​ពី​បាន Jailbreak រួច យើង​អាច​តម្លើង​ពុម្ព និង​ក្តារ​ចុច​អក្សរ​ខ្មែរ អាច​ផ្លាស់​ប្តូរ Theme និង​តម្លើង Tweak ជាដើម។ របៀប​នៃ​ការ Jailbreak ឧបករណ៍ iPhone, iPad, iPod touch គឺ​មាន​ភាព​ងាយ​ស្រួល​នោះ​ទេ ប៉ុន្តែ​យើង​គួរ​តែ​ដឹង​ពី​បញ្ហា និង​ចំណេះ​ដឹង​ទូទៅ​មួយ​ចំនួន​ផង​ដែរ ទាក់​ទង​នឹង​ការ Jailbreak នេះ។
1. រៀងរាល់ពេលដែលយើងធ្វើការ Jailbreak ឧបករណ៍ iPhone, iPad, iPod Touch អ្នក​គួរ​គប្បី​ចម្លង​ឯកសារ​ទាំង​អស់របស់​វា​ទុក​សិន​តាម​រយៈ​ធ្វើ​ការ Back Up ដោយ​ប្រើ​កម្មវិធី iTunes ក្នុង​កុំព្យូទ័រ។ ព្រោះ​អី​កំឡុង​ពេល​នៃ​ការ Jailbreak នេះ វា​អាច​នឹង​ប្រទះ
1
ជួបបញ្ហា ហើយតម្រូវអោយអ្នកអាប់ដេតទូរស័ព្ទទៅ iOS ជំនាន់​ក្រោយ​ម្តង​ទៀត ដែល​ធ្វើ​អោយ​បាត់​ឯកសារ​អស់​គ្មាន​សល់។
2. សូមកុំអាប់ដេត iDevice របស់អ្នក ទៅកាន់ iOS ជំនាន់​ចុង​ក្រោយ​បង្អស់​តាមរយៈ Setting > Software Update ឡើយ ព្រោះ​អី​ក្នុង​កំឡុង​ពេល​ធ្វើការ Jailbreak នោះ​ឧបករណ៍​អ្នក​នឹង​គាំង​ជាប់​មិន​ទៅមុ​ខ។ ដូច្នេះ​សូម​ធ្វើ​ការ​អាប់​ដេត​ប្រព័ន្ធ​ប្រតិបត្តិការណ៍ iDevice របស់​អ្នក​តាម​រយៈ​កម្មវិធី iTunes លើ​កុំព្យូទ័រ។
2
3. បន្ទាប់ពីអ្នក Jailbreak បានសម្រេចហើយ ហាម​ដាច់​ខាត​ចូល​ទៅ​កន្លែង Setting > general > Reset All setting រឺក៏ Reset All content and Setting អោយ​សោះ។ ព្រោះ​ប្រសិន​បើ​អ្នក​ធ្វើ​ការ Reset All Setting នោះ​អ្នក​នឹង​បាត់​កម្មវិធី Cydia ចេញ​ពី​ផ្ទៃ​អេក្រង់​ជាក់​ជា​មិន​ខាន ហើយ​អាច​នឹង​គាំង​ជាប់​ត្រង់​ឡូហ្គូ Apple ទៀត​ផង។ ប្រសិន​បើ​ជា​អ្នក​បាន​កម្ម​វិធី Cydia ចេញ​ពី​ទូរស័ព្ទ​អ្នក​ហើយ អ្នក​គួរ​តែ​ធ្វើ​ការ​អាប់​ដេត​ទៅ​កាន់ iOS 7.1.2 សឹម​ធ្វើ​ការ Jailbreak ម្តង​ទៀត។
3
4. តម្លើងកម្មវិធីឈ្មោះថា “ iFile “ ចេញពី Cydia ដែលកម្មវិធីនេះ​ប្រើ​ដើម្បី​ចាត់​ចែង​ឯកសារ​នានា​នៅ​លើ​ទូរស័ព្ទ​អ្នក ដូច​ទៅ​នឹង File manager របស់ Androi ដែរ។ យើង​ក៏​អាច​ប្រើ​កម្ម​វិធី​នេះ ដើម្បី​តាម​ដាន​មើល​ថា តើ Tweak ណា​មួយ​ធ្វើ​អោយ​ទូរស័ព្ទ​អ្នក​មាន​បញ្ហា​ផង​ដែរ ដោយ​ចូល​ទៅ​កាន់ កន្លែង /var/mobile/library/logs/CrashReporters/ ហើយ​រាល់​ឯកសារ​ដែល​ផ្តើម​ពី​ពាក្យ LatestCrash.ips គឺ​សុទ្ធ​តែ​ជា​ឈ្មោះ​កម្មវិធី​ដែល​បង្ករ​បញ្ហ។
4
5. ប្រសិនបើជាអ្នកបានតម្លើង Tweak ណាមួយ ហើយ iPhone, iPad, iPod touch របស់​អ្នក​បាន​គាំង​ជាប់​ត្រង់​ផ្ទៃ​អេក្រង់​ខ្មៅ លោត​ចុះ​ឡើង អ្នក​អាច​ជួយ​សង្គ្រោះ​បាន​ដោយ​គ្រាន់​តែ​ធ្វើ​តាម​វិធី​ខ្លី​ៗ​ខាង​ក្រោម​ នេះ។ ជា​ដំបូង​យើង​បិទទូរស័ព្ទ​យើង​តាម​រយៈ​ធ្វើ​ការ Hard Reset សិន (បិទទាំងបង្ខំ) ដោយ​ចុច​ប៊ូតុង Home និង​ប៊ូតុង Power អោយ​ជាប់​បាន​រយៈ​ពេល 8 វិនាទី​រហូត​រលត់​ទូរស័ព្ទ។ បន្ទាប់​មក​ទៀត​ចុច​ប៊ូតុង Home + Power + ប៊ូតុង​តម្លើង​សម្លេង​ជាប់​គ្នា​បាន​ពីរ​វិនាទី​រហូត​លោត​ចេញ​ឡូហ្គូ Apple រួច​ប្រលែង​ពីរ​ចេញ លើក​លែង​ប៊ូតុង តម្លើង​សម្លេង​មួយ រហូត​ដល់ ទូរស័ព្ទ​វា​លោត​ដូច​ដើម​វិញ។ ដល់​ពេល​វា​លោត​ធម្មតា​ហើយ សូម​បើក​កម្មវិធី Cydia និង​លុប Tweak ណា​ដែល​អ្នក​គិត​ថា​គ្រោះ​ថ្នាក់ រឺ​បង្ករ​បញ្ហា រួច​បិទ​បើក​ទូរស័ព្ទ​ជា​ការ​ស្រេច។
5
វិធីទាំងនេះ គឺជាវិធីល្អៗដែលលោកអ្នកគួរតែ​យល់​ដឹង​បន្ថែម​មុន​ពេល​ដែល​អ្នក​ធ្វើ​ការ Jailbreak និង​បន្ទាប់​ពី​ការ Jailbreak រួច​រាល់។ ទន្ទឹម​នឹង​នេះ​ដែរ មុន​នឹង​អ្នក​តម្លើង Tweak ណា​មួយ​ចេញ​ពី Cydia សូម​ធ្វើ​ការ​ពិចារ​ណា​អោយ​បាន​ល្អិត​ល្អន់​សិន ថាតើ​វា​អាច​បំពេញ​មុខ​ងារ​ដែល​យើង​ចង់​បាន​រឺក៏អត់ ​ព្រោះ​អី Tweak អត់​បាន​ការ​ជាច្រើន​បាន​ធ្វើ​អោយ​ឧបករណ៍​របស់​អ្នក​គាំង​ជាប់​ធ្វើអ្វី​មិន ​កើត រឺ​ក៏​អាច​ធ្វើ​អោយ iDevice អ្នក​ដំណើ​ការ​យឺត​ជាដើម។


About Author

Advertisement

Post a Comment

 
Top