Windows 8 Font Changer គឺជាកម្មវិធីឥតគិតថ្លៃដែលអនុញ្ញាតឱ្យអ្នកផ្លាស់ប្តូរពុម្ពអក្សរលំនាំដើមសម្រាប់តំបន់នានាដែលមានភាពងាយស្រួល. ដើម្បីផ្លាស់ប្តូរពុម្ពអក្សរលំនាំដើមនៅលើម៉ាស៊ីន Windows 8 ឬ Windows 8.1 របស់អ្នក, សូមធ្វើតាមជំហានខាងក្រោម.
ជំហានទី ១: សូមទាញយកកម្មវិធី "Windows 8 Font Changer " => នៅទីនេះ <=
ជំហានទី ២: បើកកម្មវិធី Windows 8 Font Changer នៅលើម៉ាស៊ីន Windows 8 ឬ Windows 8.1 របស់អ្នក. (សូមមើលរូបភាពដែលបានបង្ហាញនៅខាងក្រោម)
ជំហានទី ៣: សូមចុចលើពាក្យ "IconFont" ដើម្បីផ្លាស់ប្តូរប្រភេទពុម្ពអក្សរសម្រាប់ Icon នៅលើ Windows 8 ឬ 8.1. (សូមមើលរូបភាពដែលបានបង្ហាញនៅខាងក្រោម)
ជំហានទី ៤: សូមជ្រើសរើស Font អក្សរដែលអ្នកចង់បាន (ឧទាហរណ៏): ខ្ញុំចង់ផ្លាស់ប្តូរពី Font ធម្មតាទៅ Font "Hanuman".(សូមមើលរូបភាពដែលបានបង្ហាញនៅខាងក្រោម)
ជំហានទី ៥: បន្ទាប់ពីជ្រើសរើស Font រួចរាល់សូមចុចប៊ូតុង "Apply" ជាការស្រេច. (សូមមើលរូបភាពដែលបានបង្ហាញនៅខាងក្រោម)
Post a Comment