Unknown Unknown Author
Title: វិធី២យ៉ាងដើម្បី Share Wi-Fi Hotspot ក្នុង Windows 8
Author: Unknown
Rating 5 of 5 Des:
វិធីទី១: Share Wi-Fi Hotspot ដោយប្រើប្រាស់ Command Prompt ១) ជាដំបូងសូមស្វែងរកកម្មវិធី " Command Prompt " ដែលនៅក្នុង Windo...



វិធីទី១: Share Wi-Fi Hotspot ដោយប្រើប្រាស់ Command Prompt

១) ជាដំបូងសូមស្វែងរកកម្មវិធី "Command Prompt" ដែលនៅក្នុង Windows ហើយ  Right Click លើវារូចជ្រើសយក "Run as administrator". (សូមមើលរូបភាពដែលបានបង្ហាញនៅខាងក្រោម)


២) សូមបញ្ចូលពាក្យ " netsh wlan set hostednetworkmode=allow ssid=helloworld key=12345678 " នេះចូលទៅក្នុង "Command Prompt" ហើយចុច Enter. (សូមមើលរូបភាពដែលបានបង្ហាញនៅខាងក្រោម)


៣) បន្ទាប់ពី Enter រួចរាល់សូមបញ្ចូលពាក្យ " netsh wlan start hostednetwork " នេះចូលទៅក្នុង "Command Prompt"​ ហើយចុច Enter ដើម្បីចាប់ផ្តើម Share Wi-Fi Hotspot. (សូមមើលរូបភាពដែលបានបង្ហាញនៅខាងក្រោម)


 ៤) ដើម្បីបញ្ឈប់ការ Share Wi-Fi Hotspot នេះសូមបញ្ចូលពាក្យ " netsh wlan stop hostednetwork " ចូលទៅក្នុង "Command Prompt" ហើយចុច Enter ជាការស្រេច.

វិធីទី២: ងាយស្រួលបំផុតដោយប្រើប្រាស់កម្មវិធីដើម្បី Share Wi-Fi Hotspot

១) ជាដំបូងសូមទាញយកកម្មវិធី "Wifi Hosted Network" =>នៅទីនេះ<=

២) បន្ទាប់ពីទាញយករួចរាល់សូមបើកដំណើរការវាដោយ Right Click លើវាហើយជ្រើសយក " Run as administrator ". (សូមមើលរូបភាពដែលបានបង្ហាញនៅខាងក្រោម)


 ៣) សូមចុចលើប៊ូតុង " Setup Hosted Network " => ហើយសូមបញ្ចូលឈ្មោះ Wi-Fi Hotspot នៅក្នុងប្រអប់ New Network Name (SSID) និង Password នៅក្នុងប្រអប់ Hosted Network Key ដូចរូបភាពដែលបានបង្ហាញនៅខាងក្រោម:


៤) បន្ទាប់ពីដាក់ឈ្មោះនឹង Password រួចរាល់សូមចុចលើប៊ូតុង " Setup Network "ហើយជាចុងក្រោយចុចលើប៊ូតុង " Start Hosted Network " ដើម្បីចាប់ផ្តើម Share Wi-Fi Hotspot ជាការស្រេច.

About Author

Advertisement

Post a Comment

 
Top