មានមនុស្សជាច្រើនដែលកំពុងតែប្រើប្រាស់ iPad នាពេលបច្ចុប្បន្ននេះ
មានការកើនឡើងជារៀងរាល់ឆ្នាំទាំងនៅក្នុងប្រទេសកម្ពុជា
និងអន្តរជាតិ។ ដោយសារតែរូបរាងស្រស់ស្អាត
និងមានប្រព័ន្ធប្រតិបត្តិការមិនសុំាញុំា
ហើយងាយស្រួលក្នុងប្រើប្រាស់ អមជាមួយម៉ាក់យីហោល្បីទៀត
ដូចនេះទើបមានមនុស្សជាច្រើនស្គាល់ និងជាវយកទៅប្រើប្រាស់។
ទោះបីជាអ្នកមានលិទ្ធភាពជាវយក iPad មកប្រើប្រាស់ក៏ដោយ
ក៏ត្រូវថែវាឲ្យបានល្អដែរ
ដោយសារថ្ងៃណាមួយអ្នកអាចនឹងលក់វាវិញ ទើបអាចបានតម្លៃថ្លៃ
និងមួយចំនុចទៀត បើសិនជាអ្នករក្សា iPad
របស់អ្នកបានស្អាតល្អបន្ទាប់ពីប្រើប្រាស់ច្រើនខែកន្លងកាន់តែ
ប្រសើរ មនុស្សនៅជុំវិញខ្លួនអ្នកអាចគិតថាអ្នកជាមនុស្សស្អាតបាទ,
មានសណ្តាប់ធ្នាប់ និងការទទួលខុសត្រូវចេះថែរបស់ដែលមាន
ដូចនេះពួកគេអាចចូលចិត្តអ្នកតាមរបៀបនិងដែរ។ មិនបង្អង់យូរ
យើងនឹងណែនាំវីធីទាំង 5 សំរាប់រក្សា iPad របស់ឲ្យមានផាសុកភាព
នៅខាងក្រោមនេះ៖
1. ដោនឡូដកម្មវិធីពិសេស
អ្នកអាចចូលទៅកាន់ App Store រួចបន្តទៅកាន់កន្លែងមតិ Top Chart ហើយជ្រើសរើសត្រង់កន្លែងកម្មវិធីឥតគិតថ្លៃពេលនោះ អ្នកច្បាស់ជាឃើញកម្មវិធីដែលពេញនិយមនៅកន្លែងនោះ។
អ្នកអាចចូលទៅកាន់ App Store រួចបន្តទៅកាន់កន្លែងមតិ Top Chart ហើយជ្រើសរើសត្រង់កន្លែងកម្មវិធីឥតគិតថ្លៃពេលនោះ អ្នកច្បាស់ជាឃើញកម្មវិធីដែលពេញនិយមនៅកន្លែងនោះ។
2. ដាក់ស្រោម
ការការពារពិតជាសំខាន់ ដោយសារតែថេប្លេតមានអេក្រង់ធំជាងទូរស័ព្ទ អញ្ចឹងហើយរាល់ទំងន់ និងការប៉ះទង្គិចងាយជាងទូរស័ព្ទ ដូចនេះអ្នកប្រើប្រាស់គួរគប្បីដាក់ស្រោមការពារដើម្បីអាចការពារ សំបកក្រៅរបស់ថេប្លេតបានផង និងអេក្រង់ផង។

3. បិទស្រ្គីនការពារកញ្ចក់
ត្រង់ចំនុចនេះយើងលើកឡើងថា រាល់ស្រ្គីនទាំងអស់អាចមានបញ្ហាត្រង់គ្មានគុណភាព និងផុតថ្ងៃបរិច្ឆេទ ដូចនេះអ្នកត្រូវប្រើប្រាស់ស្រ្គីនដែលមានបថដ្ឋានត្រឹមត្រូវទើប មិនប៉ះពាល់ដល់អេក្រង់ថេប្លេតរបស់ ហើយអាចការពារកុំឲ្យងាយឆ្កូតបានទៀតផង។

4. ផ្លាស់ប្តូរ Privacy Settings
- អ្នកអាចចូលទៅកាន់ Setting > Privacy > Diagnostics & Usage រួចធីកលើពាក្យ Don’t Send ដូចនេះអ្នកអាចគេចចេញពីការតាមដានរបស់ក្រុមហ៊ុន Apple និង NSA ជាដើមបាន។
- អ្នកអាចចូលទៅកាន់ Setting > Privacy > Location Services > System Services អ្នកអាចបិទវាបាន ដើម្បីងាយស្រួលប្រើប្រាស់បណ្តាញសង្គមផ្សេងៗ ហើយគ្មាននរណាអាចដឹងថាអ្នកនៅទីណាបាន នេះជាការរក្សាសុវត្ថិភាពមួយដែលអ្នកគួរយល់ដឹង។
5. បើក Find My iPad & ដាក់លេខសំងាត់
- អ្នកត្រូវដោនឡូដកម្មវិធី Find My iPad នៅលើ App Store ហើយដាក់ Apple ID របស់អ្នកចូលក្នុងកម្មវិធីនោះ រួចបើក Location សំរាប់តែកម្មវិធីនេះមួយគត់ ទើបនៅពេលដែលអ្នកបាត់ iPad អាចរកបានមកវិញតាមវិធីនេះ (សូមកុំប្រើប្រាស់ Apple ID តែមួយនៅលើឧបករណ៍ពីរ ព្រោះវាអាចប៉ះពាល់ដល់ការស្វែងរក iPad នៅពេលបាត់) ។
- អ្នកអាចដាក់លេខសំងាត់ ដោយចូលទៅកាន់ Setting ដើម្បីបើកវា រួចវាយលេខសំងាត់ដែលអ្នកចាំច្បាស់ ជាការស្រេច ហើយប្រាកដពីមនុស្សដែលបានស្គាល់លេខសំងាត់របស់អ្នកជា អ្នកជិតស្និទ្ធរបស់អ្នក និងអាចទុកចិត្តបាន។
ចំនុចទាំងប្រាំនេះ
ច្បាស់ជាមានមិត្តអ្នកអានមួយចំនួនកំពុងតែប្រើប្រាស់ហើយ
ប៉ុន្តែសំរាប់មិត្តអ្នកអានដែលមិនទាន់បានអនុវត្តគួរតែសាកល្បង
ដោយសារវិធីទាំងនេះអាចរក្សាសុវត្ថិភាព iPad
របស់អ្នកនិងអាចធ្វើឲ្យការប្រើប្រាស់របស់អ្នកកាន់តែមានតម្លៃ។
Post a Comment