Unknown Unknown Author
Title: គន្លឹះល្អៗ ដែលអ្នកគួរយល់ដឹង ដើម្បី​អោយ​ថាមពល​ថ្ម Laptop របស់​អ្នក កាន់​ថ្ម​បាន​យូរ​ជាងធម្មតា
Author: Unknown
Rating 5 of 5 Des:
អ្នកប្រើប្រាស់កុំព្យូទ័រ Laptop ភាគច្រើនតែងតែរអ៊ូរទាំ និង ឆ្ងល់​ថា​តើ Laptop របស់​គេ ស៊ី​ថ្ម​ខ្លាំង​ម៉្លេះ បន្ទាប់​ពី​ប្រើ​ប្រាស់​មួយ​រយ...

អ្នកប្រើប្រាស់កុំព្យូទ័រ Laptop ភាគច្រើនតែងតែរអ៊ូរទាំ និង ឆ្ងល់​ថា​តើ Laptop របស់​គេ ស៊ី​ថ្ម​ខ្លាំង​ម៉្លេះ បន្ទាប់​ពី​ប្រើ​ប្រាស់​មួយ​រយៈ​មក។ ថាមពល​ថ្ម​ប្រើ​ប្រាស់ ជា​រឿង​មួយ​ដែល​ប្រិយមិត្ត​ទាំង​អស់​គួរ​យក​ចិត្ត​ទុក​ដាក់ និង គួរ​តែ​ដឹង​ពី​ហេតុ​ផល ថា​តើ​ហេតុ​អ្វី​បាន​ជា​វា​ស៊ី​ថ្ម? ហើយ​ត្រូវ​ធ្វើ​ដូច​ម្តេច ដើម្បី​ជួយ​សន្សំ​ថាមពល​ថ្ម​អោយ​ប្រើ​ប្រាស់​បាន​យូរ? នៅ​ថ្ងៃ​នេះ ក្រុម​ការងារ​ខេមបូរីផត យើង​ខ្ញុំ សូម​បង្ហាញ​ពី​គន្លឹះ​មួយ​ចំនួន ដើម្បី​ធ្វើ​អោយ​ថ្ម Laptop របស់​អ្នក ដំណើរ​ការ​បាន​យូរ​ជាង​ធម្មតា ដោយ​អនុវត្ត​តាម​ចំណុច​ដូច​ខាងក្រោម។
1. លោកអ្នកត្រូវធ្វើការដោះចេញ និង ដាក់ចូលវិញ រៀងរាល់មុនពេលប្រើប្រាស់ម្តងៗ។

cover

2. ប្រើប្រាស់នូវ Hard Drive អោយបានច្រើនជាង CD/DVD Drive ព្រោះ​នៅ​ពេល​ប្រើ CD/DVD Drive ម្តងៗ វា​ត្រូវ​ការ​ថាមពល​ខ្លាំង​ណាស់​សម្រាប់​ដំណើរ​ការអ្វីមួយ។

1

3. ត្រូវធ្វើការសម្អាតកន្លែងដោតថ្ម Laptop ដោយប្រើក្រណាត់ទន់ លាយជាមួយទឹកអាល់កុល។

2

4. ត្រូវតែទៅបិទ WiFi ប្រសិនបើយើងមិនចាំបាច់ប្រើប្រាស់វា អាច​ចុច​បិទ​នៅ​លើ​កុំព្យូទ័រ​ក៏​បាន នៅ​លើ Software ក៏បាន។

3

5. ជាធម្មតា លោកអ្នកនៅពេលចង់ឈប់សម្រាកតែងតែអោយ​កុំព្យូទ័រ Stand By តែ យើង​សូម Recommend អោយ​យក Hibernating វិញ​ទៅ ព្រោះ​អាច​សន្សំ​សំចៃ​ថាមពល​ថ្ម​បាន​មួយ​កម្រិតដែរ។

4

6. ចូលឧស្សាហ៍ធ្វើការ Defragment Hard Disk Drive របស់លោក​អ្នក និង បិទ​នូវ Processes មួយ​ចំនួន ដែល​មិន​ទាន់​ត្រូវ​ការ​ប្រើប្រាស់។

56

7. ការបន្ថយនូវកម្រិតពន្លឺនៃអេក្រង់ក៏រួមចំណែកសន្សំសំចៃថាមពលថ្មបានខ្លះផងដែរ។

7
8. រាល់ External Devices ដូចជា USB Flash Drive ឬ External Hard Disk បន្ទាប់​ពី​ប្រើ​ហើយ ត្រូវ​ដក​ចេញ​មក​វិញ ព្រោះ​កាល​ណា​ទុក​វា​ជាប់​នៅ​ទី​នោះ អាច​ស៊ី​ថាមពល​ថ្ម​ខ្លះៗដែរ។
8
9. ក្នុងករណីដែលលោកអ្នក យក Devices ផ្សេងទៀតមកសាកពី​កុំព្យូទ័រ​របស់​អ្នក នោះ​វា​នឹង​ឆាប់​អស់​ថ្ម​ជា​មិនខាន។
9
10. ការបើកនូវកម្មវិធីច្រើនក្នុងពេលតែមួយ អាចធ្វើអោយថ្មកុំព្យូទ័រ​របស់​អ្នក​ឆាប់​អស់​ជាង​ធម្មតា ដូច្នេះ បើ​មិន​ចាំបាច់​ទេ ត្រូវ​បើក​មួយ​ប្រើ​មួយទៅ។
10
ដូច្នេះដើម្បីអោយថាមពលថ្ម Laptop របស់អ្នក ប្រើប្រាស់បានយូរ​ជាង​ធម្មតា អ្នក​ត្រូវ​តែ​គិត​គូ​លើ​ចំណុច​ទាំង​អស់​ខាង​លើ​នេះ ហើយ​សូម​បញ្ជាក់​ថា នៅ​មាន​ចំណុច​មួយ​ចំនួន​ទៀត ដែល​លោក​អ្នក​ធ្វើ​បាន ដើម្បី​អោយ​ប្រើ​ប្រាស់​កុំព្យូទ័រ​កាន់​តែ​បានយូរ។


About Author

Advertisement

Post a Comment

 
Top