Unknown Unknown Author
Title: តើការប្រើប្រាស់ Internet ផ្តល់​ផល​ល្អ​និង​ផល​អាក្រក់​អ្វី​ខ្លះ ដល់​អ្នកប្រើប្រាស់?
Author: Unknown
Rating 5 of 5 Des:
ការប្រើប្រាស់សេវាកម្ម Internet នាពេល​បច្ចុប្បន្ន​នេះ មាន​ចំនួន​អ្នក​ប្រើ​ប្រាស់​ច្រើន​ណាស់​នៅ​ជុំវិញ​ពិភព​លោក។ នេះ​ដោយសារ​តែ​ការ​ប្រើ​ប...


ការប្រើប្រាស់សេវាកម្ម Internet នាពេល​បច្ចុប្បន្ន​នេះ មាន​ចំនួន​អ្នក​ប្រើ​ប្រាស់​ច្រើន​ណាស់​នៅ​ជុំវិញ​ពិភព​លោក។ នេះ​ដោយសារ​តែ​ការ​ប្រើ​ប្រាស់ Internet បាន​ផ្តល់​ផល​ប្រយោជន៍​ច្រើន​ក្នុង​ជីវភាព​រស់នៅ​របស់​មនុស្ស។ ចង់​ដឹង​ទេ? ថា​តើ Internet ផ្តល់​ប្រយោជន៍​អ្វី​ខ្លះ​ដល់យើង?
cover
Internet គឺជាបណ្តាញកុំព្យូទ័រសកលមួយ ដែលផ្តល់​នូវ​ពត៌មាន​ផ្សេងៗ និង មជ្ឈដ្ឋាន​ទំនាក់​ទំនង​គ្នា​ទៅ​វិញ​ទៅ​មក​តាម​រយៈ​ប្រូតូកូល ស្តង់ដារ​មួយ។ Internet ត្រូវ​បាន​គេ​រក​ឃើញ​តាំង​ពី​ឆ្នាំ ១៩៥០ មក​ម្ល៉េះ ប៉ុន្តែ​អ្នក​ប្រើ​ប្រាស់​ភាគ​ច្រើន​ទើប​តែ​ដឹង​ពី​អត្ថ​ប្រយោជន៍​នៃ​ការ​ ប្រើ​ប្រាស់​វា។ នៅ​ថ្ងៃ​នេះ យើង​សូម​បង្ហាញ​ពី​អត្ថ​ប្រយោជន៍​មួយ​ចំនួន​នៅ​ពេល​ដែល​យើង​ប្រើ Internet
ដូច​ខាងក្រោម៖
  • Faster Communication: មានន័យថា ទំនាក់ទំនងកាន់​តែ​ឆាប់​រហ័ស អាច​ឲ្យ​យើង​ផ្ញើ​ឯកសារ​ឬ​លិខិត​ផ្សេងៗ ទៅ​កាន់​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​យើង តាម​រយៈ​សារ​អេឡិច​ត្រូនិច Email ក្នុង​ល្បឿន​យ៉ាង​ឆាប់​រហ័ស ទោះ​បី​ស្ថិត​នៅ​ចម្ងាយ​ឆ្លង​ទ្វីប​ក៏​ដោយ ក៏​អាច​បញ្ជូន​ទៅ​ឲ្យ​ក្នុង​រយៈពេល​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ។
  • Abundant Information Resources: ប្រភពពត៌មានសម្បូរបែប មាន​ន័យ​ថា នៅ​លើ Internet មាន​ប្រមូល​ផ្តុំ​ទៅ​ដោយ​ចំណេះ​ដឹង​គ្រប់​រូបភាព គ្រប់​វិស័យ​ទាំង​អស់ ជា​ពិសេស​ចំណេះ​ដឹង​អប់​រំ​តែម្តង។
  • Inexhaustible Education: ងាយស្រួលរកឯកសារសិក្សាតាម​បណ្តាញ Internet។
  • Entertainment for Everyone: ការកម្សាន្តសម្រាប់​ទាំង​អស់​គ្នា យើង​អាច​ប្រើ Internet សម្រាប់​ការ​កម្សាន្ត វីដេអូ ខ្សែ​ភាពយន្ត ឬ ហ្គេម​អនឡាញ​ជាដើម។
  • Social Networking and Staying Connected: បណ្តាញ​ទំនាក់​ទំនង​សង្គម គឺ យើង​អាច​មាន​សកម្មភាព​ក្នុង​សង្គម​តាម​រយៈ​ការ​ប្រឡូក​លេង កម្មវិធី​បណ្តាញ​សង្គម​មួយ​ចំនួន​ដូច​ជា Facebook, Twitter, Google Plus, Pinterest ,Skype និង Instagram ជាដើម។
  • Online Services and E-commerce: សំដៅទៅលើការធ្វើ Business តាម​អនឡាញ។ យើង​អាច​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​អ្វី​មួយ​នៅ​លើ​វា​បាន ហើយ​ថែម​ទាំង​អាច​ធ្វើ​ការ​ទិញ​ដូរ នៅ​លើ​អនឡាញ​បាន​ទៀតផង។
1
ខាងលើនេះ គឺជាចំណុចវិជ្ជមាននៃការប្រើប្រាស់ Internet ។ បើ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ប្រើ​ប្រាស់ Internet ក៏​ជះ​ឥទ្ធិពល​ខ្លះ​ដល់​អ្នក​ប្រើ​ប្រាស់​ផង​ដែរ ដូចជា៖
  • Theft of Personal Information: សំដៅទៅលើការចូលលួចពត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើ​ប្រាស់​នៅ​ពេល Access ចូល​ទៅ​កាន់ Internet ពី​សំណាក់​ក្រុម​បិទ​មុខ Hacker។
  • Spamming and Malware threads: គឺការជ្រៀតចូលនូវ Spam (មេរោគ)នៅ​ពេល​មាន​ការ​ផ្ញើ Email ឬ​ធ្វើ​អ្វី​មួយ​នៅ​លើ Internet។
  • Age-inappropriate Content មានរឿងរ៉ាវខ្លះ វាប៉ះ​ពាល់​ដល់​ស្មារតី​អ្នក​ប្រើ​ប្រាស់​មិន​ទាន់​គ្រប់​អាយុ ដូច​ជា​ការ​ចូល​ទៅ​បើក​មើល​វ៉ិបសាយ អាសអាភាស លេង​ហ្គេម​អនឡាញ ជា​ដើម ដែល​នេះ​ជា​គ្រោះថ្នាក់​ធំ​បំផុត គួរ​ជៀស​វាង​ឲ្យ​ឆ្ងាយ​សម្រាប់កុមារ។
2
ដូច្នេះ ការប្រើប្រាស់ Internet ពិតជាផ្តល់នូវគុណសម្បត្តិ​ច្រើន​ដល់​មនុស្ស​មែន ប្រសិន​បើ​យើង​ចេះ​ប្រើ​ប្រាស់​វា​ឲ្យ​បាន​ត្រឹម​ត្រូវ ហើយ​វា​ក៏​ជះ​ឥទ្ធិពល​តិច​តួច​ផង​ដែរ ចំពោះ​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​តូច ជា​ពិសេស​ជន​ដែល​ពុំ​ទាន់​គ្រប់​អាយុ​ប្រឡូក​ក្នុងសង្គម៕


About Author

Advertisement

Post a Comment

 
Top