ការសម្លឹងមើលវត្ថុដែលជះពន្លឺខ្លាំងពេក គឺជាប្រការគួរចៀសវាងមួយ
ព្រោះអីវាអាចផ្តល់ផលប៉ះពាល់ខ្លាំងណាស់ដែលកែវភ្នែកដ៏មានតម្លៃ
របស់យើង។ កុំព្យូទ័ររាប់ចូលជារបស់ប្រើប្រាស់មួយ
ដែលអាចជះពន្លឺមកកាន់ភ្នែកបានច្រើនជាងឧបករណ៍នានា
ព្រោះអីវាមានអេក្រង់ធំ ស្ថិតនៅជិតភ្នែក អេក្រង់វាមានពន្លឺខ្ពស់
ហេតុដូច្នេះហើយយើងគួរតែចេះរកវីធីបង្ការការពារភ្នែកយើង
កុំអោយបំផ្លាញដោយសារតែកុំព្យូទ័រនេះ។
ថ្ងៃនេះយើងសូមណែនាំជូននូវកម្មវិធីកុំព្យូទ័រចំនួនពីរ
ដែលវាអាចជួយការពារភ្នែកអ្នកពីពន្លឺរបស់កុំព្យូទ័របានយ៉ាងមាន
ប្រសិទ្ធភាព។
តម្រូវការ
របៀបប្រើកម្មវិធី Monitor Bright
កុំព្យូទ័រមួយចំនួនធំ អាចទម្លាក់កម្រិតពន្លឺ (brightness)
បានតិចតួចប៉ុណ្ណោះ ហើយវានៅតែមានពន្លឺចាំងភ្នែកដដែល។
កម្មវិធីនេះវានឹងគ្រប់ផ្ទៃអេក្រង់ជាមួយពណ៌ខ្មៅបន្ថែមទៀត
ដើម្បីធ្វើអោយអេក្រង់កាន់តែមានពន្លឺងងឹត ចៀសវាងប៉ះពាល់ដល់ភ្នែក។
- កុំព្យូទ័រដំណើរការដោយ Windows រឺ Mac
- កម្មវិធី F.lux ដោយចុចទីនេះសម្រាប់ Windows,ទីនេះសម្រាប់ Mac
- កម្មវិធី Monitor Bright សម្រាប់Windows
- បន្ទាប់ពីបានដោនឡូដកម្មវិធី F.lux ហើយ សូមតម្លើងវា នោះនឹងឃើញមានរបារ រង្វង់មូលខៀវលាយទឹកក្រូច ស្ថិតនៅជិតកាលបរិច្ឆេទនៃកុំព្យូទ័ររបស់អ្នក រឺនៅក្នុងរបារ Hidden icon។
- សូមចុចលើវា រួចចុចលើ Setting។ អ្នកនឹងឃើញមានបន្ទាត់ពីរដោយបន្ទាត់លើសម្រាប់ធ្វើការកែសម្រួលពេល ថ្ងៃ (6ព្រឹក-6ល្ងាច) និងរបារក្រោមសម្រាប់ធ្វើការកែសម្រួលពេលយប់។ អូសវាទៅផ្នែកខាងឆ្វេងម្តងបន្តិចៗ នោះអ្នកនឹងមានអារម្មណ៍ថា កុំព្យូទ័រអ្នកមិនសូវភ្លឺចាំងជាងមុនជាក់ជាមិនខាន។
របៀបប្រើកម្មវិធី Monitor Bright
- បន្ទាប់ពីបានដោនឡូដវាហើយ សូមបើកកម្មវិធីនេះឡើង នោះអ្នកនឹងឃើញមាន icon តូចមួយ អក្សរ JS ស្ថិតនៅផ្នែកខាងក្រោម និងខាងស្តាំ
- ចុចខាងស្តាំនៃ Mouse (right click) ហើយធ្វើការកែសម្រួលលេខភាគរយ ទៅជា 10% រឺ 20% រឺ 30% អាស្រ័យលើកម្រិតងងឹតដែលអ្នកចង់បាន។
- អ្នកក៏អាចធ្វើការផ្លាស់ប្តូរពណ៌ដែលគ្របលើអេក្រង់នេះបានផងដែរ ប៉ុន្តែសូមជ្រើសរើសយកខ្មៅបានហើយ។
Post a Comment